Tao ក្រុម EXO លាអ្នកគាំទ្រទៅរៀនបន្ត និងព្យាបាលរបួសនៅអាមេរិក
- 2015-05-08 20:59:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tao ក្រុម EXO លាអ្នកគាំទ្រទៅរៀនបន្ត និងព្យាបាលរបួសនៅអាមេរិក
ចន្លោះមិនឃើញ
ខណៈដែលពាក្យចចាមអារ៉ាមពីការចាកចេញពីក្រុម EXO របស់គេមិនទាន់ស្ងប់ស្ងាត់នៅឡើយ សារព័ត៌មានចិនបានចុះផ្សាយថា Tao បានចេញដំណើរទៅសហរដ្ឋអាមេរិកហើយ ដើម្បីបន្តការសិក្សា និងព្យាបាលរបួសជើង។
សារព័ត៌មានចិនជាច្រើនបានចុះផ្សាយថា គេបានឃើញ Tao នៅព្រលានយន្តហោះមួយនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី៧ ខែឧសភា នៅពេលដែលតារារូបនេះត្រៀមចេញដំណើរទៅទីក្រុង Los Angeles រដ្ឋ California។ ក្នុងការចេញដំណើរលើកនេះ Tao មានគម្រោងបន្តការសិក្សា និងព្យាបាលរបួសកជើង រួមទាំងជំងឺផ្លូវចិត្តរបស់គេផងដែរ។ យ៉ាងណា គេមិនបានដឹងថាតារាវ័យ ២២ឆ្នាំរូបនេះ នឹងចាកចេញយូរប៉ុណ្ណាទេ។
ចាប់តាំងពីមានពាក្យចចាមអារ៉ាមថារូបគេនឹងចាកចេញពីក្រុម EXO មក Tao បានបង្ហាញមុខជាសាធារណៈតែម្ដងគត់ គឺនៅថ្ងៃខួបកំណើតរបស់គេ ដែលរៀបចំដោយអ្នកគាំទ្ររបស់គេនៅប្រទេសចិន កាលពីថ្ងៃទី២ ខែឧសភា។ ថាតើ Tao នឹងចាកចេញពីក្រុម EXO ពិតមែនដែរឬយ៉ាងណា គឺមិនទាន់ដឹងច្បាស់នៅឡើយ។
ដោយឡែកសមាជិក ៩រូបទៀតរបស់ក្រុម EXO គឺកំពុងបន្តសកម្មភាពផ្សព្វផ្សាយអាល់ប៊ុមទីពីររបស់ពួកគេ គឺអាល់ប៊ុម "EXODUS” ដែលមានបទ "Call Me Baby” ជាបទនាំមុខ។ តាំងពីចេញលក់កាលពីចុងខែមីនា មកដល់ពេលនេះអាល់ប៊ុមនេះ លក់ដាច់អស់ ៧៣០ ០០០បន្ទះជុំវិញពិភពលោក ៕
ចុចអាន៖Tao ព្រមចាកចេញពីក្រុម EXO តាមបំណងឪពុក
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ soompi