«បងប្រុស» ដំណើរ​ស្វែង​រក​បុរស​ក្នុង​​​សុបិន​កណ្ដាល​ ភ្នំពេញ ស្ទើរ​តែ​​មិន​ជឿថា​ជា​ការ​ពិត

  • 2015-05-12 17:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ម្នាក់​ដែល​បាន​ដាក់​ឈ្មោះ​ខ្លួន​ថា Dream បាន​​ផ្ញើ​ឲ្យ​ Sabay ​ចុះ​ផ្សាយ​​នូវ​​អត្ថបទ​​​ប្រលោមលោកស្នេហា​ជាង៣០​ទំព័រ​​​​ ដែល​គាត់​អះអាង​ថា​ជា​រឿង​រ៉ាវតំណាលពីស្នេហា​ពិត​របស់​ខ្លួន ​កណ្ដាល​​រាជ​ធានី​​ភ្នំពេញ​ដែល​សម្បូរ​ទៅ​ដោយ​បុរស​សង្ហា​ស្រី​ស្អាត។ ប៉ុន្តែ​​ស្នេហា​របស់ Dream ​ពុំ​មែន​​ជា​ក្ដី​ស្នេហ៍​រវាង​បុរស​និង​ស្ត្រី​ទេ។ ឥឡូវ​​សូម​តាម​ដាន​​អត្ថបទ​​របស់​​បុរស​ម្នាក់​នេះ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖​​​​

មិត្តដែលជា ៦៩​ ឬ MSM នឹងGayប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយនូវខ្សែ​ភាពយន្ត ថៃមួយ រឿង​ដែលមាន ចំនង​ជើង​ថា My Bromance ដែលនិយាយពី២នាក់បងប្អូនចុង​២នាក់​ម្ដាយផ្សេង​គ្នា​ដែល​ការ​ផ្ដើមស្នេហ៍​ដំបូងផ្ដើម​ចេញពីការ​ស្អប់​យូរៗទៅក៏ស្រលាញ់គ្នា​ដោយមិនដឹង​ខ្លួន​ហើយ​​​ស្នេហា​​ពួកគេជាស្នេហាដែលផ្អែមល្ហែម​នឹងគ្នាគួរអោយច្រណែន​ទៀត​​​តែ​ទីបញ្ចប់នៃ​សាច់រឿងបែរ​ជា​តម្រូវអោយតួ​អង្គ​ជា​បងត្រូវ​ស្លាប់​ទៅ​វិញ​គួរអោយស្ដាយនេះគេ​ហៅថាព្រាត់ស្លាប់។​ខាងក្រោមនេះជា​ដំណើរសាច់រឿងរបស់ខ្ញុំផ្ទាល់ដែលនិយាយពីការស្វែង​រក​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​មិន​​ដែលបាន​ស្គាល់​សោះ​សម្បីតែឈ្មោះគេ។ តើខ្ញុំត្រូវប្រើវិធីសាស្រ្ត​យ៉ាងណាខ្លះដើម្បីស្វែងរកមនុស្សម្នាក់?ដូចនេះសូ​មអញ្ជើញអាន​ដោយ​ការ​យកចិត្តទុកដាក់។

 

 

-ថ្ងៃទី១៥​ ខែមិនា ឆ្នាំ២០១៣​ (The Beginning Of Dream)

ខ្ញុំមានឈ្មោះថា Dream វាមិនមែន​ជាឈ្មោះពិតរបស់ខ្ញុំទេវាគ្រាន់តែជា Nickname ដែលខ្ញុំដាក់​អោយខ្លួនឯងតែប៉ុណ្ណោះដោយសារតែឈ្មោះ Dream​ វាហៅទៅពិរោះហើយណាមួយខ្ញុំជា​មនុស្ស ដែល​ចូលចិត្តការស្រមើស្រម៉ៃដើម្បីអោយខ្លួនឯងបានសប្បាយចិត្តទោះបីជាការស្រមើ​ស្រម៉ៃ​ខ្លះវា​មិន​អាចក្លាយ​ជាការពិតក៏ដោយតែវាមិនមែនជាបញ្ហាទេអ្វីៗខ្ញុំធ្វើគឺដើម្បីខ្លូនឯងតែ​ប៉ុណ្ណោះ។

 

នៅក្នុងខែមិនានេះដែរខ្ញុំបានចូលបំពេញការងារនៅក្នុងមជ្ឈមណ្ឌលកំសាន្តមួយដែល​ជា​ខេធីវី ម្ដុំ​គិរីរម្យ​​ ជាមួយបងស្រី​របស់​ខ្ញុំដែល​ខ្ញុំត្រូវចាប់​ផ្ដើម​​ចូលធ្វើការ​នៅម៉ោង៧​ព្រឹក​​រហូត​​ដល់៥​ល្ងាច​ខ្ញុំទាំង​ពីរធ្វើនៅវេនព្រឹក។ជារៀងរាល់ថ្ងៃពួក​យើង​ត្រូវងើប​តាំង​ពីព្រលឹមដើម្បី​ទៅ​អោយ​ទាន់​ម៉ោង​​​ធ្វើ​ការ​​កុំ​​អោយ​​ត្រូវ​មេ​ស្ដី​បន្តោស​នឹង​កាត់​ប្រាក់ខែ។ជារៀងរាល់ថ្ងៃបងស្រី​ខ្ញុំតែងតែ​ជិះកាត់ហាងមួយ​ដែល​មាន​អ្នក​លក់​ជា​ប្រុស​ស្អាត​គាត់​មាន​អាយុ​ប្រហែល​ជា​៣០​ឆ្នាំ​,រូបរាង​សង្ហា, កម្ពស់ខ្ពស់​​១​ម៉ែត្រ​៨០​,​ និង​ទម្ងន់សមនឹងកម្ពស់របស់គាត់​,​ សម្បុរ​គាត់​ស​ជ្រះ​ហើយ​មាន​សាច់​ដុំ​ទៀត​តាម​​ខ្ញុំ​ស្មាន​គាត់​​ច្បាស់​ជាអ្នក​និយម​ទៅហាត់​ប្រាណជា​មិនខាន​ឡើយ​បាន​ជា​គាត់​មាន​រូបរាង​សង្ហាយ៉ាងនេះ​ហើយ​ជាកូន​អ្នកមាន​ទ្រព្យធន​ទៀតស្រីណា​បាន​គាត់​ធ្វើ​ជា​សង្សារពិតជាសំណាងណាស់តែនៅមិនទាន់ប្រាកដច្បាស់នៅឡើយទេថាគាត់ជាមនុស្សស្រលាញ់​ប្រុសដូច​គ្នា​ឬ​ជា​មនុស្ស​ស្រលាញ់​ស្រីតែ​ខ្ញុំអាចដឹង​បាន​ថា​គាត់នៅ​មិនទាន់មានប្រពន្ធទេ​ព្រោះ​ហាង​គាត់មិនឃើញមានមនុស្សស្រីផងដូចនេះគាត់ស្រលាញ់​ប្រុស​​ឬ​​ស្រី​គឺ​ស្ថិត​នៅក្នុងការ​តាមដាន​របស់ខ្ញុំបន្តទៀត។

 

 

ខ្ញុំតែង​តែលួចមើល​គាត់​ជា​រៀង​រាល់​​ថ្ងៃ​ទោះ​​បី​ជា​​មើល​មិន​បាន​​យូរ​​ក៏​​ដោយ​ព្រោះខ្ញុំ​ត្រូវ​ជិះកាត់ហាងគាត់​តែមួយភ្លែត​ទេ​ហើយ​​ពេល​ខ្លះ​បាន​ឃើញ​នឹង​ពេល​ខ្លះ​មិន​​បាន​ឃើញ​ផង​ក៏​មាន​​តែ​ភាគ​ច្រើន​​គឺបានឃើញព្រោះគាត់តែង​តែមករៀបចំ​ហាង​គាត់ជារៀងរាល់ព្រឹកមិន​ដែលខានតែ​ពេល​​ល្ងាច​​ពេល​ខ្ញុំចេញពីធ្វើការវិញ​មិនដែលបានឃើញ​គាត់ទេព្រោះហាង​គាត់​ត្រូវបានបិទទៅ​ហើយ​តែមិនអីទេបានឃើញគាត់​តែ​ពេល​ព្រឹកក៏អស់​ចិត្ត​ដែរ​ហើយតែងតែស្រម៉ៃថាថ្ងៃណាមួយនឹង​បានស្គាល់គាត់ជាក់ជាមិន​ខានទោះបីជាតាមវិធីណាក៏ដោយតែវាមិនមែនជារឿងងាយស្រូលទេ​ព្រោះ​​មិនទា​ន់បានដឹង​ផងថាគាត់ជា​មនុស្សប្រភេទណាវាយ​ឬកឬក៏រួសរាយ....ហ៊ើយ​មើលទៅ​មាន​តែ​បំភ្លេចក្ដី​សុបិន្ត​នេះចោល​ទេព្រោះ​វាមិន​អាច​​​ទៅរួចបានឡើយ។

 

ខ្ញុំធ្វើការនៅគិរីរម្យបានចំនួន៥ខែខ្ញុំក៏បានឈប់បន្ទាប់ពីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តី​រដូវកាល​ទី៥បានបញ្ចប់។ដូចនេះ​សុបិន្ត​ដែល​ខ្ញុំ​ខំ​ស្រម៉ៃ​តាំង​ពី​ខែ​៣រហូតដល់​ខែ៩នេះត្រូវបាន​រលាយទាំង​ស្រុង​ព្រោះខ្ញុំគ្មាន​​ឧកាសបានឃើញគាត់ទៀតទេតែក៏មិនទាន់អស់សង្ឃឹមភ្លាមៗដែរ​គឺខ្ញុំនៅ​​បន្ត​តាម​រក​គាត់​តាមសង្គម Facebook ទៀតព្រោះខ្ញុំជឿថាគាត់ប្រាកដជាលេងវា​100%តែមនុស្សរាប់​លាន​នាក់​បែប​នេះរក​គាត់ឯណា​បាន​ឃើញ​ទៅ?បើសម្បីតែឈ្មោះគាត់ខ្ញុំ​មិនស្គាល់ផងទោះជា​ស្គាល់​ឈ្មោះ​ពិត​ក៏មិន​ប្រាកដថាអាចរកគាត់ឃើញដែរ។ដូចនេះគួរតែ​បញ្ចប់ទៅ.......

 

 

-ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤​ (The Hardest)

ខ្ញុំត្រូវបានចូលបំរើកាងារនៅកន្លែងមួយទៀតហើយអ្វីដែលមិនគួរអោយជឿនោះគឺខ្ញុំត្រូវធ្វើការ​នៅក្បែហាងរបស់គាត់ដូច​នេះវាជាឧកាស​ទី២​ដែល​ធ្វើ​អោយ​ខ្ញុំ​បាន​ឃើញ​គាត់ម្ដង​ទៀត។ជារៀងរាល់ថ្ងៃខ្ញុំត្រូវដើរកាត់ហាង​គាត់ជារៀងរាល់ព្រឹក​ដូច្នេះ​​លើកនេះខ្ញុំអាចបានឃើញគាត់​ញឹក​ញ៉ាប់​ជាង​មុនៗ​ព្រោះពេលខ្លះខ្ញុំត្រូវដើរកាត់​មុខហាងគាត់៤-៥ត្រលប់ក៏មាន​ហើយ​ទោះជា​ពេលខ្លះ​រវល់យ៉ាង​ណាក៏​មិន​ភ្លេច​លួច​មើល​គាត់ដែរ​ហើយ​មាន​ពេលខ្លះទៀតគាត់មើលមកខ្ញុំ​វិញខ្ញុំអៀន​ពេកបាន​ត្រឹមតែអោនមុខចុះហើយដើរទៅយ៉ាងលឿនព្រោះខ្លាចគាត់សង្ស័យថាខ្ញុំ​តាម​លួច​មើលគាត់តែ​​មិន​អី​ទេ​ព្រោះ​ខ្ញុំ​ពាក់ម៉ាស២៤ម៉ោងដូចនេះគាត់មិនដឹងថាខ្ញុំជាអ្នកណាទេ​។ ចូលធ្វើការ​ទីនេះ​យូរ​ដែរ​ហើយ​តែ​នៅ​មិន​ទាន់​ស៊ើប​ដឹង​គាត់​មាន​ឈ្មោះ​អីទៀតខ្ញុំក៏មិន​ហ៊ាន​​សួរ​អ្នក​ដទៃដែរ​ព្រោះ​ខ្លាច​គេ​ចាប់​ថ្នាក់​​បានហើយយកទៅប្រាប់គាត់ព្រោះអ្នកធ្វើការ​ទីនេះទាំង​អស់​សុទ្ធ​តែ​ស្គាល់​គាត់​ទាំង​អស់​បើ​គេ​ដឹង​គេ​យក​ទៅប្រាប់មែនខ្មាស់គាត់ស្លាប់​ជាមិនខានទេ។

 

 

-ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ (Time To Meet)

បន្ទាប់ពីត្រូវបាន Friend មួយចំនួន​​ Invite​ ខ្ញុំចូលទៅលេងក្នុង Group Line ខ្ញុំទទួលបាន Clip Sex ជាច្រើន​ពីក្នុង​ Group​​ នោះ​ហើយ​សុទ្ធ​សឹង​តែ​ជា​ Clip Sex​ ល្អៗមើលទៀតដែលភាគច្រើនជា Clip របស់ពួកថៃដែលពួកគេថតខ្លួនឯងហើយ Share ចូលក្នុង Group Line ដើម្បីចែកគ្នាមើល​បន្ត​ខ្ញុំ​ក៏ Download យក Clip​ ណាដែលល្អ​មើលទុកក្នុង​ទូរស័ព្ទគ្រាន់​ទុក​មើលពេលអផ្សុក។​ ថ្ងៃមួយ​ដោយសារតែមិន​មាន​អី​ធ្វើ​ខ្ញុំ​ក៏យក​ Clip Sex ដែល​ខ្ញុំ​បាន Download នោះយកទៅ Post ក្នុង​សង្គម Facebook តែមិនមែន Account ពិតទេគឺយក Account ក្លែងក្លាយទៅ Post ហើយ Share​ ចូល ​Group Facebook មួយ​ដែល​ល្បី​ជាង​គេ​នៅ​ស្រុក​ខ្មែរ​សម្រាប់​ពួក MSM គឺ Group Shameless អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ស្គាល់ Group​ នេះ​ច្បាស់​ណាស់សម្រាប់ពួកស្រលាញ់​ភេទដូចគ្នាព្រោះវាជា Group ល្បីជាងគេដូចនេះបើខ្ញុំ Post ទៅនឹងមានគេ View ច្រើន​ហើយ​ខ្ញុំក៏​បាន​ប្រាប់​គេ​ពី ID Line​ របស់​ខ្ញុំ​ដែរ​បើ​សិន​ជា​ពួក​គេ​ចង់​មើល Clip ផ្សេង​ទៀត​​ពួក​គេ​អាច Add ខ្ញុំបានហើយខ្ញុំនឹង Send Clip ដទៃៗ​ទៀត​អោយ​គេ​មើល​​តាម​ត្រូវការ។បន្ទាប់​ពី Post បាន​២-៣ Clip មានគេ Add​ មក Line ខ្ញុំច្រើនណាស់មានទាំងគ្រប់ជាតិសាសន៍ដែលភាគ​ច្រើន​ជាជន​ជាតិ​ខ្មែរ​មាន​ទាំង​ស្អាត​ទាំងអាក្រក់ទាំងក្លែងក្លាយ​ទាំងពិតតែរឿងនេះវាមិនសំខាន់​ទេព្រោះ​ខ្ញុំ​ធ្វើ​បែប​នេះ​មិន​មែន​ស្វែង​រក​សង្សារ​ឡើយ​គ្រាន់​តែ​ចង់​ចែក​រំលែក Clip Sex ប៉ុណ្ណោះ។ ​ស្រាប់តែមាន​យប់​មួយខ្ញុំ​បាន​ឃើញ​មនុស្ស​ប្រុស​ម្នាក់​ដែល​ Profile Picture គេ​ដាក់​រូប​ដូច​ជា​​តារា​ថតកុនអញ្ជឹងតែមិន​ប្រាកដ​​នៅ​ឡើយ​​ទេ​​ព្រោះ​​ខ្លាច​គេ​យករូបអ្នកផ្សេងមកដាក់បន្លំខ្ញុំក៏Chat​ ទៅសូរគេ

 

-យើងជាតារាសម្ដែងមែនទេ?

គេមិនបានតបមកខ្ញុំវិញភ្លាមៗទេខ្ញុំក៏មិនបានដឹងដោយសារមូលហេតុអ្វីដែរប៉ុន្តែ Message នោះ​នៅមិនទាន់បាន Read នៅ​ឡើយ​ទេដូច​នេះ​គាត់​មិនទាន់​បាន​បើកមើលទេ។លុះដល់ព្រឹកស្អែក​គាត់ក៏តបមកខ្ញុំវិញថា

-ខ្ញុំមិនមែនជាតារាអីទេគ្រាន់តែជាមនុស្សធម្មតាទេតែចូលចិត្តថតរូប

-អ្ហូ!! អញ្ជឹងតើបានជាមើលទៅយើងស្អាត

-មិនស្អាតណាស់ណាទេគ្រាន់តែជាមនុស្សធម្មតាហ្នឹង

-ចឹង! ផ្ញើររូបថតយើងអោយខ្ញុំមើល២-៣ទៀតមកបានទេ?

ខ្ញុំបានឃើញគេ Read រួចហើយតែមិនបានតបមកខ្ញុំវិញទេខ្ញុំក៏គិតថាប្រហែលជាគាត់ជាមនុស្ស​

Fake Profile ហើយបានជាគ្មានរូបថតផ្ញើរមកអោយខ្ញុំមើលបែបនេះ។

 

 

រំលង​បាន2-3ថ្ងៃស្រាប់តែគាត់បានផ្ញើររូបគាត់មកអោយខ្ញុំមើលតាម​សំណូមពរមែនហើយរូប​ទាំងអស់សុទ្ធតែស្អាត​ៗ​ហើយ​​ខ្ញុំក៏​បានដឹងច្បាស់​ថា​គាត់​​មិន​បាន​ Fake​ Profile ទេ​​គាត់​​ជា​​មនុស្ស​​​ពិត​​តែ​រូប​គាត់​​ទាំង​​​អស់​​មើល​​យូរៗ​​ទៅ​ដូច​​​ជា​​​ម្នាក់​​​នោះ​ណាស់​​កុំ​អោយ​​សង្ស័យ​​យូរ​ខ្ញុំ​ក៏​យក​រូប​គាត់​ទៅ​សួរ​បង​ប្រុស​ម្នាក់​ដែល​​ធ្វើ​ការ​ជា​​មួយ​គ្នា​គាត់​​ក៏បាន​ប្រាប់​​ខ្ញុំថា​ម្នាក់​​ហ្នឹង​​ហើយជាមនុស្ស​ដែលខ្ញុំតែងតែលួចមើលនោះ។ ពិត​ជាមិន​គួរ​អោយ​ជឿ​​មែន​​នៅ​សុខ​ៗ​​ស្រាប់​​តែ​វាសនា​​​បណ្ដាល​អោយ​ខ្ញុំ​បាន​ជួប​គាត់​តើនេះជានិស្ស័យរបស់ពួកយើងឬក៏ជាអ្វីទៅ?ចម្លើយនៅមិន​ទាន់​ប្រាប់​បាន​នៅ​ឡើយ​​ទេ​ថា​វា​​ដោយសារ​តែ​ហេតុអ្វី​?តែ​ទោះជា​យ៉ាង​ណា​ក៏​វា​អាចអោយខ្ញុំ​បានដឹងថាគាត់​​ក៏​ជា​មនុស្ស​​ដែល​​ស្រលាញ់​ភេទ​ដូច​គ្នា​ដែរ។

 

ខ្ញុំបាន​ដឹងហើយ​ថាគាត់ជា​អ្នកណា​តែ​គាត់​មិន​ទាន់​បាន​ដឹង​នឹង​ស្គាល់​ខ្ញុំថា​ជាអ្នក​ណា​ទេខ្ញុំ​ក៏មិ​នចង់​ប្រាប់​គាត់​ដូចគ្នា​មាន​តែ​ទ្រាំ​លាក់​គាត់​បន្ត​ទៀត​​ចុះ​។​ខ្ញុំ​នៅ​​តែ​​ព្យា​​យាម​​លេង​​ជា​មួយ​​គាត់​ជា​​រៀង​រាល់​ថ្ងៃ​ទោះ​ជា​ដឹង​ថា​គាត់​ជា​អ្នក​ណា​ហើយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​ព្យាយាម​ធ្វើពើហើយសួរ​គាត់​ថា:

-ផ្ទះយើងនៅទីណា?

-ផ្ទះខ្ញុំនៅម្ដុំផ្សា

-អ្ហូ!!!! ចុះយើងអត់ធ្វើការអីទេ?

-អត់ធ្វើអីផងព្រោះខ្ញុំមានមុខជំនួញផ្ទាល់ខ្លួនហើយ

ខ្ញុំមិនបានសួរដេញដោលគាត់បន្តទៀតទេព្រោះខ្ញុំបានដឹងហើយថាគាត់ធ្វើអីគេ។ស្រាប់តែ​គាត់ប្រាប់មកវិញថា

-ដល់ម៉ោងរវល់ហើយចាំពេលក្រោយខ្ញុំ Chat ទៅយើងទៀត

  • Yeah Okay See you.

ការសន្ទនារបស់ពូកយើងត្រូវបានផ្ដាច់។

 

ពី​មួយ​ថ្ងៃ​​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស្ងាត់​ដំណឹង​គាត់​អោយ​ឈឹង​តែ​ម្ដង​ខ្ញុំ​​ព្យាយាម​ផ្ញើរសារ​ទៅ​គាត់​ដែរ​​តែ​គ្មាន​ការ​ឆ្លើយ​តប​ពី​គាត់​សោះ​សារ​ដែល​ខ្ញុំ​ផ្ញើរ​ទៅ​​គាត់​​ទាំង​​ប៉ុន្មាន​​គាត់​​មិន​បាន​អាន​ទេ​តែ​ខ្ញុំ​​​ដើរ​​កាត់​ផ្ទះ​​គាត់​រាល់​ថ្ងៃ​ឃើញ​​គាត់​ចុច​ទូរស័ព្ទ​រាល់​​ពេល​​តែ​ហេតុ​​អី​បាន​ជាគាត់​មិន​ឆ្លើយ​តប​ខ្ញុំ​បែប​នេះ​? ធ្វើ​​អោយ​​​ខ្ញុំ​​គិត​​ថា​ប្រហែល​ចគាត់​មិន​ចង់​រាប់​អាន​ខ្ញុំ​ទេ​មើល​ទៅ​ខ្ញុំ​​ក៏​ព្យាយាម​​ឈប់​គិត​​ពី​គាត់។អាច​និយាយ​បាន​ថា​ប្រហែល​ជា​គាត់​ប្ដូរ​ទូរស័ព្ទ​​​ហើយ​​បាត់​ ID Line របស់​ខ្ញុំ​ក៏​អាច​ថា​​បាន​ព្រោះ​ Line មិនដូចជា Facebook ទេ​​បើ​​ប្ដូរ​​ទូរស័ព្ទ​​ហើយ​​ប្រាកដ​​ជា​​បាត់​ Friend ចាស់​ៗ​អស់​ជា​មិន​​ខាន​​ចង់​​ Add​ វិញ​ទាល់​តែ​ស្គាល់​ ID របស់​គេ។ ទី​បំផុត​ខ្ញុំ​ក៏​បាន​ឈប់​ធ្វើ​ការ​នៅ​ទីនោះ​នៅ​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៤​ដោយ​សារ​តែ​នឿយ​ហត់​ពេក​ដូច​នេះ​ក្ដី​ស្រ​ម៉ៃ​មួយ​នេះ​ក៏​រលាយ​បាត់​ជា​លើកទី២។

 

 

-ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤​ (Losing)

ខ្ញុំនៅ​តែបន្ត Post Clip Sex ទៀត​ក្នុង​គោល​បំនង​ស្វែង​រកគាត់​ម្ដង​ទៀត​ព្រោះ​បើ​ពេល​ណា​គាត់​​ឃើញ Clip ខ្ញុំ Post ហើយ​គាត់​នឹង​អាច​ Add មក​ខ្ញុំ​ម្ដង​ទៀត​ទោះ​បី​ជា​មាន​ក្ដី​សង្ឃឹម​តិច​តួច​ក៏​​ដោយ​តែ​ខ្ញុំ​មិន​បោះ​បង់​ក្ដី​សុបិន្ត​​នេះចោល​ទេ​ព្រោះ​​នៅ​​តែ​គិត​​ថា​ថ្ងៃ​ណា​មួយ​គង់​ក្បែ​គេ​ដូច​មុន​បេះ​ដូង​ច្បាស់​មាន​​ភាព​​កក់​​ក្ដៅ​​ខ្លាំង​​ណាស់​​​ពេល​​នេះ​​អ្វីៗ​​គ្រប់​​យ៉ាង​​ត្រូវ​​​ផ្លាស់​​​ប្ដូរ​​អស់​​បាត់​​ទៅ​​​ហើយ​​។​ខ្ញុំ​​មិន​​ដែល​​បាន​​ឃើញ​​គាត់​​ទៀត​​ទេ​ព្រោះ​​មិន​​ដែល​បាន​​ទៅ​​កន្លែង​​ធ្វើ​ការ​​ផង​​ដូច​​នេះ​ខ្ញុំ​​ត្រូវ​​បាន​​​បាត់​​ដំណឹង​គាត់​ទាំង​ស្រុង​។តែ​ខ្ញុំ​ស្គាល់​ស្រី​ម្នាក់​ដែល​ជា​មនុស្ស​ជិត​ដិត​នឹង​ផ្ទះ​របស់​គាត់​ព្រោះ​សង្សារ​នាងធ្វើ​ការ​​អោយ​ផ្ទះ​គាត់ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​នាងអំពី Facebook​របស់គាត់តែចម្លើយដែលទទួលបាន​គឺនាងបាននិយាយ​ថានាង​មិន​ដែល​ស្គាល់ Facebook ​គាត់​​​ទេ។ ខ្ញុំ​​ក៏​គិត​ថា​ប្រ​ហែល​​ជា​​និស្ស័យ​​ខ្ញុំ​នឹង​​គាត់​​អស់​ត្រឹម​នេះ​ហើយ។

 

 

-ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤​​ (Be Right Back)

បន្ទាប់ពីបន្ត Post Sex Clip ជាច្រើនថ្ងៃមកមើលទៅ​ហាក់​ដូច​ជា​គ្មាន​ប្រយោជន៍​សោះ​អ្នក​ដែល Add មក​សុទ្ធ​តែ​​មិន​មែន​​ជា​គាត់​ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​​ជា​ជន​​ជាតិ​បរទេស​​ទៀត​​ព្រោះ​​បើ​​កាល​​​ណា Clip របស់​ខ្ញុំ​ត្រូវ​បាន​គេ Share ច្រើន​នោះ​​វា​​នឹង​​​​សាយ​ភាយ​​គ្នា​ដល់​ប្រទេសទី៣និងទី៤តៗ​គ្នាទៀត។ចិត្តមួយចង់បន្តចិត្តមួយចង់បញ្ឈប់​តែបើជ្រុល​ជាមកដល់​ត្រឹម​នេះ​ហើយ​ខ្ញុំ​មិនរាថយ​ជាដាច់​ខាតខ្ញុំ​នឹង​ស្វែង​រក​ដល់​ថ្ងៃ​ដែល​ខ្ញុំអស់​ចិត្ត​។ តែ​មាន​ថ្ងៃ​មួយ​បន្ទាប់​ពី​ខ្ញុំ ​Post​ Clip មួយ​ហើយ​ខ្ញុំមិនចាំបានថាជា Clip អី​ទេ​ព្រោះ​ខ្ញុំ Post ច្រើន​ពេក​តែ Clip ដែលខ្ញុំបាន Post ថ្ងៃនោះ​សុទ្ធតែ Clip Sex ល្អៗមើល​ទាំង​អស់។ខ្ញុំក៏ចូលមើលក្នុង Account Line របស់ខ្ញុំតើថ្ងៃនេះមានអ្នក​ណាខ្លះ Add​ មកខ្ញុំមើលទៅមានមិនសូវ​ជាច្រើន​ទេ​ហើយ​​សុទ្ធ​​តែ​​ពួក​សាសន៍​គេ​​នឹង​ Fake Profile ទៀត​ខ្ញុំ​ក៏​ចូល​ទៅ​កាន់​កន្លែង​ Chat ​វិញ។ ខ្ញុំ​បើក​មើល​សារម្ដងមួយៗ​ហើយ​ឆ្លើយ​តបទៅ​ពួក​គេវិញ​ម្ដង​មួយៗ​តាមលំដាប់​កុំអោយគេថាអោយគេ Add ទៅហើយមិនឆ្លើយតបទៅគេវិញ​ស្រាប់តែ​មានម្នាក់ជាមនុស្ស Fake Profile​​ហើយដាក់​រូប​ស្រី​ទៀត ​ផ្ញើរ​សារមក​ខ្ញុំថា:

 

-Hi I want to watch more sex clip. Can you send to me?(ស្រីសោះម៉ិចចង់មើលដែរចឹង?)

ខ្ញុំមិនបានតបទៅគេវិញភ្លាមៗទេខ្ញុំចូលទៅ Visit Profile គេសិនដើម្បីមានសង្ឃឹមអាចមើល​ឃើញពីរូបថតពិតរបស់គេ។អ្ហា!!!!ពិតជាបានផលមែនទីបំផុតខ្ញុំពិតជាឃើញរូបថតពិតគេមែន​ពេល​នេះព្រះ​នៅខាងខ្ញុំ​ទៀតហើយ​ព្រោះម្នាក់​នោះគឺជា​គាត់ទាំង​ស្រុងហើយ​ព្រោះ​ក្នុង Account នោះគាត់បាន Post រូបគាត់ ៤-៥សន្លឹកដែរដូចនេះមិនបាច់ឆ្ងល់ទេគាត់គឺជាម្ចាស់ Account នេះហើយ។មិន​បង្អង់​យូរ​ខ្ញុំ​ក៏​ប្រញាប់​តប​ទៅ​គាត់​វិញ​ភ្លាម​កុំ​អោយ​គាត់​ទៅ​បាត់​ទៀត​​។​​ ខ្ញុំក៏តបទៅសួរគាត់ត្រង់ៗថា:

 

-តើយើងជាម្ចាស់ហាងឈ្មោះ The Dream Come True (ឈ្មោះដែលខ្ញុំដាក់អោយ​ព្រោះមិនចង់​អោយប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះរបស់គាត់) នោះ​មែន​ទេ?

ស្ងាត់​ឈឹងគ្មានការ​ឆ្លើយ​តបសោះឬ​មូយ​ក៏គា​ត់ដឹង​ថា​ខ្ញុំសួរចំៗពេកគាត់មិនចង់លេងជាមួយខ្ញុំ​តែគាត់មិនទាន់ Read ​ផង​ហ្នឹង​ឬមួយ​ក៏គាត់​មិន​ដឹង​​ថា​ខ្ញុំ​​ផ្ញើរ​សារ​ទៅ​​គាត់​? ខ្ញុំក៏​ព្យាយាម​​ផ្ញើរ​ Sticker​ ទៅ​​គាត់​យ៉ាង​ច្រើន​​ដើម្បី​ Alert គាត់​​អោយ​គាត់​​បាន​ដឹង​ថាខ្ញុំផ្ញើរសារទៅគាត់។ពីរបីថ្ងៃ​ទៅ​ហើយ​​គាត់​​នៅ​​​មិន​​ទាន់​​ឆ្លើយ​​តប​ខ្ញុំ​ទៀត​​មិន​ដឹង​ថា​គាត់​មាន​​បញ្ហា​អី​ទេ​​ឱកាស​​​បាន​​ជួប​មាន​​ហើយ​តែ​​បែរជាត្រូវ​បាត់បង់ទៅ​វិញជួបឃ្លាត​ក្នុង​ពេល​​តែ​មួយ​។ បន្ទាប់​​ពី​គ្មាន​​ការ​ឆ្លើយ​​តប​​ពី​គាត់​​ខ្ញុំ​ព្យា​យាម​​កាត់​​ចិត្ត​​ហើយ​​ក៏​​នៅ​​តែ​​បន្ត Post Sex Clip ដដែល។

 

 

-ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤​ ថ្ងៃពុធ​ ម៉ោង៩​ ២០នាទី(Day Of Dream Come True)

មកដល់ពេលនេះទៅហើយនៅមិនទាន់រកគាត់ឃើញទៀតអោយតែបើកទូរស័ព្ទពេលណា​ឃើញ​តែមុខគាត់ព្រោះខ្ញុំបាន Save រូប​ថត​គាត់​ទុក​ជា​ច្រើន​​សន្លឹក​​ទុក​គ្រាន់​មើល​ពេល​ណា​​ដែល​​អផ្សុក។ ខ្ញុំ​មិន​អស់​ចិត្ត​ទេ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា​និង​ចំណាយ​ពេល​ដែល​ទំនេរ​ដើម្បី​ស្វែង​រក​គាត់គ្រប់​វិធី​សាស្រ្ត​​។ ដំបូង​​ខ្ញុំ​ចាប់​​ផ្ដើម​​តាម​​រកគាត់ក្នុងសង្គម Facebook ជាមុនសិនខ្ញុំចាប់ផ្ដើម​គិតឈ្មោះគាត់ក្នុង Line ដាក់ថា Sey Ha (ឈ្មោះ​ក្លែងក្លាយ​ដែល​ខ្ញុំ​ដាក់​អោយ) អញ្ជឹងសាកវាយ​ឈ្មោះសីហា​នេះនៅ​ក្នុង​កន្លែង​ស្វែងរកមិត្តសិន។ពុទ្ធោអ៊ើយ.....ឈ្មោះសីហានេះរាប់ម៉ឺននាក់​ឯណោះ​មួយ​ណាជា​​គាត់​​ទៅ? សាក​ View មើល Profile នី​មួយៗ​របស់​ពួកគេ​សិនអាចមានម្នាក់​ជាគាត់​តែស្វែងរកមនុស្ស​ម្នាក់​ដែល​មិនទាន់​ស្គាល់​អត្ត​សញ្ណាណ​​​មិនខុស​ពី​រាវ​ម្ជុល​ក្នុង​បាត​​សមុទ្រ​ឡើយ​គឹវា​មិន​ងាយរកឃើញ​ដូចចិត្ត​ប៉ង​ឡើយ​។

 

 

រូប​តំណាង

 

 

View ​មើល Profile គេជិត១០០នាក់​នៅតែមិនដឹងមួយណាជាគាត់ទៀតណា​មួយក៏មិន​ប្រាកដ​ថាគាត់ឈ្មោះសីហានៅក្នុង Facebook ដែរ​គាត់​អាច​​នឹង​ដាក់ឈ្មោះផ្សេងពីនេះក៏ថាបាន។ទាល់គំនិតខ្ញុំក៏បញ្ឈប់ការតាមរក​គាត់ដោយវិធីនេះខ្ញុំក៏រកមធ្យោបាយផ្សេងដើម្បីតាមរកគាត់។ គិត​ចុះ​គិត​​ឡើង​នៅ​មិន​ទាន់​ចេញ​​ជា​គំនិត​ទៀត​ប្រហែល​ជា​គ្មាន​វាសនា​បាន​ជួបគាត់​​ទៀត​ទេ​​មើល​​ទៅ​។ អ្ហូ!!!!!ភ្លេច​អោយ​ឈឹង​​ទៅ​ខ្ញុំ​ក៏​ជា Friend ជា​មួយ​សង្សា​ស្រី​ម្នាក់​នោះ​ដែរ​ តែ​ខ្ញុំ​មិន​ហ៊ាន​សួរ​គេ​ពី Facebook របស់​គាត់ទេ​ព្រោះគេទាំងពីរជាសាច់ញាតិនឹង​គ្នាបើសួរទៅខ្លាចគេសង្ស័យ​ណាស់​តែក៏​​នៅ​​មាន​វិធី​ផ្សេង​ទៀតដើម្បីតាមរកគាត់ដែរគឺចូលតាមរកតាមវិធីមួយគឺចូលទៅមើលក្នុង Friend of Friend តែក៏​មិនប្រាកដ​ថាអាចស្វែង​រក​ឃើញ​១០០​ភាគរយដែរមានតែសាកល្បងសិន។ខ្ញុំក៏ចូល​ទៅ​ក្នុង​​Friend​ របស់​ម្នាក់នោះរួចចុចកន្លែង​ពាក្យថា Search ដំបូងខ្ញុំវាយ​ឈ្មោះ​របស់​គាត់ចូល​ក្រោយ​​មក​ ​Facebook បង្ហាញមកថា Friend របស់ឈ្មោះ Sey Ha របស់គេមានតិចណាស់មិនដល់១០​នាក់ផងខ្ញុំក៏បើកមើល Profile របស់​ពួក​គេ​មួយ​ម្ដងៗ​តែ​ជា​ល​ទ្ធផលអ្នកទាំងនោះសុទ្ធតែមិន​មែនជាគាត់ទាំងអស់។

 

 

ខ្ញុំក៏តាមរកគាត់តាមវិធីមើលរូបថតវិញគឺចូល View មើល Friend គាត់​ម្ដងមួយៗស្លាប់ហើយ Friend របស់​ម្នាក់នោះ​១០០០ជាង​ឯណោះរក​មិនងាយឃើញ​ទេ​ហើយ​​ភាគ​ច្រើន​ សុទ្ធ​តែ​ជា​ស្រី​ទៀត​សង្ស័យ​តែ​គាត់​មិន​ប្រើ Facebook ផង​ក៏មិន​ដឹង​ឬ​ក៏​អាច​និយាយ​បានថាគាត់​ជាសាច់​ញាតិ​នឹង​គ្នា​មែន​តែ​មិន​ Add គ្នា​ធ្វើ Friend ក៏​អាច​ថា​បាន​។​ ទោះបីជាក្នុង​ខូរក្បាល​ខ្ញុំកំពុងតែ​គិតបែប​នេះក៏ដោយ​តែ​ដៃ​ខ្ញុំមិន​ព្រម​ឈប់​ឡើយ​គឺនៅតែ​បញ្ជា ​Mouse Laptop អូស​ចុះ​មក​ក្រោម​ពី​មួយ​ទៅ​មួយ​។ រកឡើង​ជិត​អស់​ Friend ទៅ​ហើយ​នៅមិន​ទាន់​មាន​តម្រុយអីសោះ​ស្រាប់តែ​រឿងមួយ​បានកើត​ឡើង​ស្ទើ​តែ​ស្មាន​មិន​ដល់​មិត្ត​អ្នក​អាន​ប្រាកដ​ជា​​ស្មានដឹងហើយ​ថាជារឿងអី?គឺទីបំផុតខ្ញុំពិតជាតាមរកគាត់ឃើញមែនខ្ញុំក៏ចូលទៅ View ក្នុង Profile ​របស់​គាត់​គឺពិត​ជាគាត់ពិតមែនមិន​បង្អង់​យូរ​ខ្ញុំ​ក៏ចុច​ Add ទៅគាត់ភ្លាមៗតែកូនចិត្តមួយ​ធ្វើអោយខ្ញុំគិតថាចុះបើ Add គាត់​ហើយ​គាត់​មិន​ព្រម​ចុច Confirm ធ្វើយ៉ាងម៉េចទៅ?ចុះគាត់ Confirm ហើយគាត់មិនលេងជាមួយគាត់ជាមនុស្សឬកគិតយ៉ាងម៉េចទៅ?យ៉ាងម៉េចក៏យ៉ាង​ម៉េច​ទៅ​សំខាន់​ Add​គាត់អោយហើយសិនបានដឹងថាគាត់ជាមនុស្សបែបណាបើសិនគាត់​ជា​មនុស្សដូច​ដែលខ្ញុំ​គិតមែន​នោះ​ចាំព្យាយាម​ឈប់គិត​ពី​គាត់​​ជា​ក្រោយ​។

 

ស្រាប់តែ៥នាទី​ក្រោយមក Notification ខ្ញុំក៏លោតខ្ញុំបើកមើលទៅស្រាប់តែគេប្រាប់មកថាគាត់ Accept ខ្ញុំធ្វើជា​Friend​ របស់គាត់​ហើយខ្ញុំអរ​លោត​ជើង​៣​ជើង​៤​ពេញបន្ទប់ ព្រោះ​អរពេក​ ​មិនអោយ​ខក​ការខ្ញុំក៏​ប្រញាប់ផ្ញើរ​សារ​ទៅ​គាត់​ភ្លាមៗកុំអោយគាត់ទៅបាត់ទៀត។ខ្ញុំបានសរសេរទៅគាត់ថា

-Hello

-Hey!!!

-ហេតុអីបានជាមិនដែលតប Chat ក្នុង Line របស់ខ្ញុំអញ្ជឹង?

ដំបូងគាត់មិនដឹងថាខ្ញុំជាអ្នកណាទេតែបន្ទាប់ពីបានឃើញ​ខ្ញុំនិយាយអញ្ជឹងគាត់ក៏ស្គាល់ខ្ញុំភ្លាម

គាត់ក៏តបមកវិញថា

-មកពីខ្ញុំប្ដូរទូរស័ព្ទញឹកញាប់ពេក

គាត់បាន Sent Sticker ក្នុង Facebook អោយខ្ញុំជាច្រើនដែល Emotion ទាំងអស់សុទ្ធតែបង្ហាញ​ពីភាពសប្បាយចិត្តដូចនេះមានន័យថាគាត់ក៏សប្បាយចិត្តចង់លេងជាមួយខ្ញុំដែរ។​

-អូ! អញ្ជឹងតើបានជានៅសុខៗបាត់យើងឈឹង

-បើខ្ញុំដូរទូរស័ព្ទហើយបាត់ Friend ចាស់ៗអស់ហើយ។និយាយអញ្ជឹងកំពុងធ្វើអី?

-ខ្ញុំកំពុងសរសេររឿងប្រលោមលោក,​ ចុះយើង?

-ខ្ញុំកំពុងតែ Design អ្ហូ! យើងអ្នកនិពន្ធមែនទេ?

-មិនមែនទេគ្រាន់តែអផ្សុកចេះតែសរសេរលេងទៅ។​ចុះយើងជា Fashion Design មែន?

-ហាហាហា មិនមែនផង

-ចុះ Design អីវិញ?

-មិនប្រាប់ទេលាក់សិន

-មិនអីទេមិនប្រាប់ក៏បាន។សួរមួយបានទេ?

-សួរអីសួរម៉ោ

-យើងស្រលាញ់ប្រុសដូចគ្នាដែរមែន?

-Wow!!!! សួរចំៗម៉ង។ចុះបើមែនម៉េច?

-មានម៉េចចុះមានសង្សានៅ?

-មានតើ!

-សង្សាយើងណាគេទៅ?

-សុំលាក់បានអត់?

-ហាហាហាមិនអីទេមិនប្រាប់ក៏បានសួរលេងប្រាប់ក៏បានមិនប្រាប់ក៏បាន

-​ចុះយើងមាននៅ?

-មិនមានទេគ្មានអ្នកណាស្រលាញ់ផង

-ហាហាហា! ងងុយគេងណាស់ខ្ញុំគេងមុនហើយណា។សុបិន្តល្អណា

-Goodnight

 

 

និយាយគ្នាបានត្រឹមនេះគេគេងបាត់ព្រោះម៉ោង១១ជាងទៅហើយណាមួយនៅហាងគេរវល់​ផងដូច​នេះហើយ​បាន​ជា​គេ​ឆាប់​ចូលគេង​ព្រោះខ្ញុំ​ឃើញ​គេ​មួយ​ថ្ងៃៗ​រវល់​ណាស់។ ខ្ញុំ​មិនទាន់​​ងងុយ​គេង​ក៏​ចូល​ទៅ​មើល​ក្នុង​ Profile របស់​គេ​មើល​រូប​ថត​គេ​លេង។ រូប​ថត​គេមួយ​ណា​ក៏​ស្អាត​ដែរ​ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​ថត​ជាមួយ​ Camera Digital Canon ឬ Nikon ទាំង​អស់​មើល​ដូច​ជា International Male Super Model អញ្ជឹង​ហើយ​គេ​បាន​ទៅ​ដើរ​លេង​ប្រទេស​ក្រៅ​ច្រើន​ណាស់​​ពិសេស​គី​ប្រទេស​ថៃ។ ឯ​ប្រទេស​ក្នុង​ស្រុក​វិញ​ក៏​គេទៅ​លេង​ស្ទើ​តែគ្រប់​ខេត្ត​ក្រុង​ទៅ​ហើយ។ឯ​បន្ទប់​គេង​គេ​វិញប្រៀប​បាន​ដូច​ជា​សណ្ឋាគា​លំដាប់​ផ្កាយ​៥​អញ្ជឹង។ ផ្ទះគេ​ជាផ្ទះ​ល្វែង​ទេ​តែ​ខាង​ក្នុងគេរៀប​ចំតុបតែង​បានស្អាត​ណាស់ហើយ​ខ្ញុំឃើញ​គាត់​​ទឹក​អប់​​ជាច្រើនប្រភេទ​ដែល​សុទ្ធ​តែ​​ជា Brand ល្បីៗ​ពី​ក្រៅប្រទេស រួមទាំង​នាឡិកាផងដែរ​គ្រាន់​តែនាឡិកាគាត់ពេញមួយទូរទៅ​ហើយដែលសុទ្ធសឹងតែជា Original Brand​ ទាំងអស់។គិតៗទៅគួរអោយច្រណែនគាត់ណាស់​ដែល​កើតមក​ស្អាត​ហើយជា​កូនអ្នក​មានទ្រព្យ​ទៀត​ នេះ​ប្រហែល​ជា​បុណ្យសំណាងគេពីជាតិ​​មុនហើយ​។ មើលចុះមើលឡើងងងុយដេកពេកខ្ញុំក៏លង់លក់ដែលទៅ​ព្រោះម៉ោង១២ហើយ។

 

 

ស្អែកឡើងបន្ទាប់ពីចេញមកពីរៀនវិញម៉ោងប្រហែលជា៩ខ្ញុំអផ្សុកពេកក៏បើក Facebook លេង​ ស្រាប់​តែ​​​ឃើញ​គាត់ Online ខ្ញុំ​ក៏ផ្ញើរ​សារ​ទៅ​គាត់​លេង​

-Hello

-Hi

-នៅណាហ្នឹង?

-នៅផ្ទះចុះយើងកំពុងនៅណាដែរ?

-ទើបមកដល់ផ្ទះមិញដែរព្រោះទើបចេញពីរៀន

-Oh....

-យើងញ៉ាំបាយហើយនៅ?

-មិនញ៉ាំទេ,​ចុះយើង?

-នៅទេ,​ហេតុអីអត់ញ៉ាំចឹង?

-មកពីខ្ញុំកំពុងតែសម្រកទម្ងន់ចឹងមិនហ៊ានញ៉ាំច្រើនទេខ្លាចធាត់

  • ធាត់ហ្នឹងហើយស្អាត

-តែបើខ្ញុំធាត់មិនស្អាតទេនឹងមើលទៅឃើញកាម៉ាប់ជាមិនខាន

-តែខ្ញុំថាប៉ុនហ្នឹងស្អាតហើយមិនចាំបាច់សម្រកទៀតទេ

-អរគុណហើយចឹង,និយាយចឹងយើងអាយុប៉ុន្មានហើយ?

-២១ឆ្នាំហើយ,ចុះយើងវិញ?

-ក្មេងណាស់,ខ្ញុំអាយុ៣០ឆ្នាំហើយសល់ប៉ុន្មានថ្ងៃទៀតចូល៣១ហើយអត់ចង់ចាស់ទេ

-មានន័យថាថ្ងៃ៣១ខួបកំនើតយើងមែន?

-ត្រូវហើយ,ចាស់មួយឆ្នាំទៀតហើយខ្ញុំ

-គ្មានអ្នកណាចៀសផុតទេ

-តែមិនចង់ចាស់ទេចង់នៅក្មេងរហូតដូចយើងចឹង

-យើងទោះជាចាស់យ៉ាងណាក៏នៅមើលទៅស្អាតដែរ

-អត់ទេ...​មិនចង់ចាស់ហើយក៏មិនចង់ធាត់ដែរខ្លាចពាក់ខោអាវអត់សម

-ធ្វើយ៉ាងម៉េចក៏យើងនៅតែស្អាតដែរ,

-កុំចេះតែបញ្ជរមើស

-និយាយមែនតើ!

-Okay ទទួលយកសិនចុះ...អ្ហើម!!!!ប៉ុននឹងសិនចុះយប់ជ្រៅហើយចូលគេងហើយស្អែកត្រូវបើក​ហាងពីព្រលឹមផង

  • Goodnight បាទ​!!!

 

 

ទីបំផុតថ្ងៃខួបកំណើតគាត់បានមកដល់ខ្ញុំក៏បានផ្ញើរសារទៅជូនពរគាត់នូវពាក្យពេជន៍​មានន័យជាច្រើនហើយគាត់ក៏តបថាអរគុណមកខ្ញុំវិញ។ដំ​បូង​ញុំឃើញគាត់បង្ហោះរូបគាត់ធ្វើ​ខួបកំណើតគាត់ជុំគ្នាជាមួយក្រុមគ្រួសារគាត់ចំណែកឯតង់ទី២គាត់ធ្វើម្ដងទៀតជាមួយក្រុម​មិត្ត​ភក្តិ​គាត់​ពេល​យប់​​គឺ​ធ្វើនៅភោជនីយដ្ឋាន​ដ៏​កំពុង​ពេញ​និយម​មួយ​នៅ​ទី​ក្រុងភ្នំពេញ ម្ដុំប៊ូលឌិញ ដែល​ជា​កន្លែង​មួយ​សម្រាប់​ពួក​កូន​អ្នក​មាន​នឹង​ពួក High Class​ ចូល​កំសាន្ត​​និង​ញ៉ាំអាហារ​នៅទីនោះ​។ ខ្ញុំ​ឃើញ​គាត់​មាន​មិត្តភក្តិ​ជាច្រើន​ទៅ​ចូល​រួមទាំង​ប្រុស​ទាំង​ស្រី​ហើយ​ពួកគេសុទ្ធ​តែស្អាតៗ​ទៀតដូច​ជាមិនសូវ​មានអ្នក​ណា​អាក្រក់​សោះ។ គិត​ទៅគេកូនអ្នក​មាន​ពិត​ជា​ដើរ​ជាមួយកូន​អ្នកមានមែនបើ​យើងជាអ្នកក្រដើរ​ជាមួយគេមិនចុះទេ​គេ​ប្រាកដ​​ជា​​ថា​​យើងស្រែហើយ​មើលងាយជាមិនខាន។ឆាកជីវិតមិនមែនដូចនៅក្នុងកុនទេ។ក្នុងកុនប្រុស​អ្នកមានអាចស្រលាញ់​ស្រីអ្នក​ក្រ​បា​នតែ​ក្នុង​ជីវិត​​ពិតគេ​អ្នកមានគេរកអ្នកមានដូចគ្នាហើយ​ទាល់តែយើងកើតមកស្អាតទើបយើងមានឧកាសខ្ពស់។ហ៊ើយគិតទៅគេមានសំណាងណាស់​ច្រណែនគេ​ដល់ហើយបើជីវិតបានត្រឹមតែពាក់កណ្ដាលគេក៏អស់ចិត្តដែរ។ក្នុងរូបថតទាំងអស់

 

 

ខ្ញុំមិនដឹងថារូបណាជាសង្សារគាត់ទេតែខ្ញុំដូចជាចាប់អារម្មណ៍មនុស្សម្នាក់មើលទៅគាត់ហាក់​ដូចជាស្និទស្នាលជាមួយគាត់លើសពីធម្មតា។គួរ​អោយ​​សង្ស័យ​ណាស់​គេនោះ​ស្អាត​ទៀត​បើ​​ជា​សង្សារ​នឹង​គ្នា​មែន ច្រនែន​ស្លាប់​ហើយ​ព្រោះ​ស្អាត​ទាំងពីរ។

​កម្មវិធី​បានប​ញ្ចប់ស្អែកឡើងខ្ញុំជិះកាត់ផ្ទះគាត់ដើម្បីទៅសំភាស៍ការងារថ្មីខ្ញុំឃើញហាង​គាត់​បើក​ធម្មតាហើយ​ឃើញគាត់នៅ​ក្នុងហាងទៀត​ខ្ញុំ​ឈប់​មើល​គាត់បន្តិចហើយក៏ជិះទៅមុខ​ទៀតទៅព្រោះខ្លាចមិនទាន់ម៉ោងសំភាស៍។ពេលទៅ​ដល់ផ្ទះវិញខ្ញុំក៏ដាច់​ចិត្តសួរគាត់តើបុរសម្នាក់​នោះ​ជា​​សង្សារ​គាត់​មែន​ដែរ​ឬទេ​? ចម្លើយ​គាត់​ប្រាប់ថា Yes ត្រូវហើយនោះជាសង្សារគាត់​​មែន។ល្អ​ណាស់ដែលគាត់មិនចេះលាក់បាំងដូចអ្នកខ្លះ។

 

ខែ១១ទៅហើយខ្ញុំនៅតែមិនទាន់រកបានការងារធ្វើទៀតពិតជាពិបាកចិត្តណាស់គ្នានលុយចាយទេ។តែទំនាក់ទំនងខ្ញុំរវាងគាត់កាន់​តែ​ស្និទ្ធស្នាល​ឡើង​ៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ព្រោះ​តែងតែ Chat ជាមួយគ្នារាល់ថ្ងៃមានគាត់ខ្ញុំក៏​បាត់អផ្សុកដែរព្រោះបានគាត់នៅកំដរនិងផ្ដល់កម្លាំង​ចិត្តពេលអស់​សង្ឃឹម​​គាត់ប្រៀប​ដូចជា​បងប្រុសម្នាក់ដ៏ល្អអញ្ជឹងដែលតែងតែនៅពីក្រោយខ្នង​ខ្ញុំចាំជួយ​ផ្ដល់កម្លាំង​ចិត្ត​។​ ខ្ញុំ​តែង​តែ​ត្អូញ​ត្អែ​ប្រាប់គាត់​ជានិច្ចរាល់​ពេល​ដែលខ្ញុំ​ឃ្លាន​​ព្រោះ​​ខ្ញុំស្គម​ហើយ​ញ៉ាំរើស​ទៀត​​អញ្ជឹង​ហើយ​បាន​ជាញ៉ាំច្រើនប៉ុនណាក៏វាមិនធាត់ដែរគាត់លឺ​ហើយតែងតែសើចតែពេលខ្លះ​ក៏ត្រូវ​គាត់​​​ស្ដី​អោយ​​ដែរព្រោះមានម្ហូបហើយនៅមិនព្រមញ៉ាំនៅតែគិតឆ្ងាញ់​មិនឆ្ងាញ់ហ្នឹង​ហើយ​អត់​ដូច​គាត់​សោះ​មានទាំង​លុយមានទាំង​របស់​ឆ្ងាញ់​​ញ៉ាំ​តែ​ញ៉ាំ​មិន​កើត​ព្រោះ​ខ្លាចធាត់។

 

 

​​គាត់ឃើញខ្ញុំរអ៊ូរច្រើនពេកគាត់ក៏សន្យាជាមួយខ្ញុំថាថ្ងៃណាមួយគាត់នឹងហៅខ្ញុំទៅញ៉ាំបាយនៅហាងគ្រឿងសមុទ្រ​មួយព្រោះ​គាត់ដឹងថា​ខ្ញុំ​ចូល​ចិត្ត​គ្រឿង​សមុទ្រ​ទុកជាការតបស្នងដែលខ្ញុំតែងតែផ្ញើរ Sex Clip អោយគាត់មើល។ខ្ញុំមិនដឹងថា​ក្នុងគោលបំនង​អីទេតែខ្ញុំសួរ​គាត់ទៅគាត់​ប្រាប់​មក​បែប​​ហ្នឹង​ក៏​ថាតាមគាត់ទៅ។គាត់ប្រាប់ខ្ញុំថាគាត់ស្រលាញ់ខ្ញុំទុកដូចជាប្អូនប្រុសអញ្ជឹងគាត់មិនដែលរាប់​អានមិត្ត​ណាម្នាក់​ស្និទ្ធស្នាល​ដូចខ្ញុំ​ទេ​ក្នុង​ចំនោម​មិត្ត​ភក្តិគាត់ទាំងអស់ក្នុង Facebook គាត់ថា​ខ្ញុំជាមនុស្សទីមួយហើយដែលគាត់ធ្វើបែបនេះដាក់ព្រោះមិនខ្វះទេអ្នកដែល Chat មក​គាត់​​តែ​​គាត់កម្រតបណាស់ព្រោះគាត់មិនចូលចិត្តខ្លាចគេបោកប្រាស់គាត់ហើយណាមួយពួកនោះ​ចូល​ចិត្តណាត់​សុំជួបគាត់ណាស់​អញ្ជឹងហើយ​បាន​ជាគាត់មិនចង់តែចំពោះខ្ញុំបែរជាខុសពីអ្នក​ដទៃទៅវិញឬមួយក៏ខ្ញុំនឹងគាត់មាននិស្ស័យនឹងគាត់?ពិតណាស់ព្រោះគាត់ជាមនុស្សដែលខ្ញុំ​ចំណាយ​ពេល​យ៉ាង​យូរ​ដើម្បីតាមរកទីបំផុតខ្ញុំក៏រកគាត់ឃើញមែនតើជាវាសនាឬជាការចៃដន្យ​យ៉ាង​ណា​ក៏មិន​ខ្វល់ដែរសំខាន់​មានគាត់ជា​បង​ប្រុស​​ពិត​ជា​សំណាង​ខ្ញុំ​ណាស់ ​បើមិន​បាន​គាត់​ជាសង្សារ​ក៏មិនអីដែរព្រោះខ្ញុំមិនសាកសមនឹងគាត់ទេ។

 

គាត់​ប្រាប់​ថាពេលណា​ទំនេរគាត់នឹង​ហៅទៅញ៉ាំតែមួយ​រយះនេះគាត់រវល់ជាមួយ​មុខជំនួញគាត់ណាស់ព្រោះ​ត្រូវធ្វើអីវ៉ាន់អោយភ្ញៀវអោយ​ហើយ​តាម​ការកម្មង់របស់គេ​ដូចនេះពេលខ្លះគាត់ត្រូវ Chat ​ជាមួយខ្ញុំបណ្ដើរនឹងធ្វើ ការងារគាត់បណ្ដើរ។ជាការពិត​ណាស់ខ្ញុំមាន​ទម្លាប់ដេកមិន​លក់​ទេ​ម៉ោង២​ម៉ោង៣អីបានខ្ញុំ​ដេកឯគាត់វិញម៉ោង១១អីគាត់គេងហើយតែតាំងពីស្គាល់ខ្ញុំមកខ្ញុំឃើញថាគាត់ចូលគេងយប់​ជ្រៅដូចខ្ញុំ​ដែលពេល​ខ្លះ​​គាត់​ងងុយ​គេង​ខ្ញុំ​ដេញ​គាត់​អោយ​ទៅ​គេង​គាត់​មិនទៅទេគាត់សុខចិត្ត​នៅកំដរខ្ញុំ​សិនពេលខ្លះ​លេងលេង​រហូត​ដល់​គាត់​គេង​លក់​មិនដឹង​ខ្លួន​ទៀត​ក៏​មាន។

 

រឿងរ៉ាវទំនាក់​ទំនងរវាងគាត់​នឹងសង្សារគាត់​ទាំងប៉ុន្មានគាត់​ប្រាប់ខ្ញុំអោយដឹង​ទាំងអស់​គ្មានសល់​ព្រោះគាត់​ទុកចិត្តខ្ញុំ​បើអ្នកផ្សេងគាត់​មិន​ដែល​ប្រាប់​ទេ​សម្បី​​តែ​មិត្តភក្តិជិតស្និទ្ធគាត់ព្រោះមិត្ត​គាត់ភាគច្រើនជាប្រុសចំមិនសូវមានពួក៦៩ប៉ុន្មានទេ។គាត់ប្រាប់ថាសង្សារគាត់ជាមនុស្សខូច​មាន​សង្សារ​ច្រើន​តែ​ទោះ​ជា​យ៉ាងនោះក្ដីក៏នៅតែស្រលាញ់គាត់ជាងគេជានិច្ចព្រោះគាត់ជា​មនុស្សល្អអ្នកជិតខាងស្រលាញ់គាត់គ្រប់ៗគ្នា។ហើយ​គាត់​ជាមនុស្សស្មោះទៀតគាត់មិនដែល​ក្បត់សង្សារគាត់ម្ដងណាទេទោះជាមានបុរសល្អជាងសង្សារគាត់មកស្រលាញ់គាត់ក៏ដោយ​ក៏គាត់​មិន​ដែល​គិត​ថានឹងក្បត់សង្សារគាត់ដែរ។ ពួកគេ​ទាំង​ពីរ​ពិត​ជា​ស្រលាញ់​គ្នា​ណាស់​ហើយ​​ថែមទាំងសមគ្នាទៀតហើយជាកូននាក់មានដូចគ្នាទៀត។

 

 

ដាក់ CV ជិត២០កន្លែងហើយនៅតែមិនទាន់រកការងារបានធ្វើទៀតពិតជាពិបាកចិត្ត​ណាស់​មិនដឹងថាពេលណាបាន​មានការងារ​ល្អធ្វើនឹង​គេ​ទេ​ហើយ​​ណា​​មួយ​រៀនជិត​ចប់ទៀត ​ហើយ​ការ​រួប​រួម​គ្នា​រវាង ASEAN ក៏ជិតមកដល់ដែរបើមិនមានការងារធ្វើពិតជាយ៉ាប់មិនខានទេ​ដូចនេះ​ត្រូវ​តែ​រក​ការ​ងារ​ធ្វើ​អោយ​បានទោះជាយូរឬឆាប់ក៏ដោយខ្ញុំនៅតែបន្តដាក់ CV គ្រប់​កន្លែងមិនថាជិតឬឆ្ងាយពីផ្ទះទេ។ ម៉្យាងវិញ​ទៀតពិតជា​ខក​ចិត្ត​ចំពោះ​ខ្លួន​​ឯង​ណាស់​ទៅ​សំភាស៍នៅ​កន្លែង​ណា​ក៏​មិន​ដែល​ជាប់ដែរ​មក​ពី​ខ្ញុំភ័យហើយគ្មានជំនាញពិតប្រាកដបានជា​បែបនេះបើ​ភាសាអង់​គ្លេសខ្ញុំអាច​និយាយបាន​ហើយ​ខ្ញុំ​ចេះ​ចិនខ្លះៗ​ ដែរ តែនៅ​តែ​មិន​ជាប់​។

 

ខ្ញុំប្រាប់រឿងនេះទៅគាត់ដែរគាត់មិនបានបន្ទោសខ្ញុំទេគាត់មានតែលើកទឹកចិត្តខ្ញុំអោយខំប្រឹង​ប្រែងបន្ត​កុំអាលអស់សង្ឃឹម​ថ្ងៃណាមួយខ្ញុំនឹង​មាន​ការ​ងារ​ធ្វើជាមិនខាន។ជាការពិតណាស់​គាត់មិនដែលបំបាក់ទឹកចិត្តខ្ញុំម្ដងណាទេទោះបីជាពេលខ្លះខ្ញុំព្យាយាមដាក់ខ្លួនក៏ដោយក៏គាត់​នៅតែ​គិត​វិជ្ជ​មាន​មក​លើ​ខ្ញុំ​ជានិច្ចទោះ​បីជានឿយហត់នឹងជិវិតនេះប៉ុនណាក៏ដោយមានគាត់​នៅលួង​លោម​បែបនេះពិត​ជា​មានអារម្មណ៍​ថាកក់​ក្ដៅណាស់​ទោះ​បី​ជា​ខ្ញុំមិន​មែនជាមនុស្ស​សំខាន់របស់គាត់ក៏ដោយបើសិនជារឿងអស់កើតលើមិត្តអ្នកអានវិញខ្ញុំជឿថាអ្នកទាំងអស់គ្នា​ក៏ពិតជាមាន​អារ​ម្មណ៍​​ដូច​ខ្ញុំដែរព្រោះ​មនុស្សដូចខ្ញុំកម្រមាន​អ្នកមកយកចិត្តទុកដាក់​ជាមួយណាស់មកពីខ្ញុំមិន​មែនជាប្រុសស្អាតដូចគេ​ដទៃដូច្នេះហើយបាន​ជាមានអ្នក​ណា​​ធ្វើបែប​នេះ​​ដាក់​ខ្ញុំ, ខ្ញុំតែងតែទោទន់បាក់ចិត្តទៅលើគេ, តែព្យាយាមប្រាប់ខ្លួនឯងថាមិនសាកសមទេ។

 

មួយថ្ងៃៗគាត់លឺខ្ញុំត្អូញត្អែរតែរឿងចង់ធាត់គាត់ក៏អោយយោបល់ថាមានតែវិធីម៉្យាងទេដែល​អោយខ្ញុំធាត់បាន​គឺវិធីហាត់ប្រាណ​នៅក្លឹប​ព្រោះ​សង្សារ​​គាត់​​ពីមុនក៏ស្គមដូចខ្ញុំដែរតែហាត់បាន​តែ៣ខែសោះក៏ប្រែទៅជាមានសាច់ភ្លាម។ខ្ញុំប្រាប់គាត់ថាខ្ញុំចង់ណាស់តែមិនហ៊ានហើយណា​មួយ​គ្នាន​​ពេលផងព្រោះល្ងាចត្រូវទៅរៀនផងបើពេលព្រឹកងើបមិនទាន់បើពេលថ្ងៃវិញខ្ជិល។​គាត់ក៏ប្រាប់ថាទៅហាត់នៅ Park Way ជាមួយ​គាត់ទៅ​នៅ​ទី​នោះ​​យើងអាចហាត់បានគ្រប់ពេល​មានទាំងស្ទីម សោណា នឹងអាងហែលទឹកគឺមួយសេរីបីខែតែ១០០$ទេ។ខ្ញុំគ្រាន់តែលឺមួយខែ​១០០$​ខ្ញុំ​អន់​​ចង់បាត់ទៅហើយព្រោះកំពុងតែមិនមានការងារធ្វើផងមានលុយឯណាទៅបង់​លើ​រឿង​នេះទៅ​បើទោះ​ជា​មាន​ក៏មិ​នទៅ​ដែរ​ព្រោះអៀន​គាត់​ណាស់​។ គាត់​ក៏ប្រាប់​មកវិញថាបើ​សិនជាចង់ហាត់មែននោះគាត់អាចជួយបានព្រោះគាត់ស្គាល់មេការនៅទីនោះអាចបញ្ចុះតម្លៃ​អោយ​ខ្ញុំបាន​១០០%​អោយ​តែ​ខ្ញុំព្រមហាត់គាត់សុខចិត្ត Free ៣ខែដំបូងអោយខ្ញុំហើយបើអៀន​គាត់មក​ហាត់តែ​ពេលព្រឹក​នឹងពេល​ថ្ងៃក៏បាន​ព្រោះគាត់​ហាត់​មួយ​​ថ្ងៃ២​ដងព្រឹកនឹងល្ងាចគាត់​ថាអោយ​ពិចារណាទៅបើអូខេប្រាប់គាត់។ខ្ញុំក៏សម្រេចចិត្តថាមិនហាត់ទេព្រោះឆ្ងាយពីផ្ទះ​ហើយ​ណាមួយ​ខ្លាច​ពេល​មានការងារ​​ទៅមិន​បានទៅហាត់នាំអោយបង្ហិន​លុយគាត់ចាំមើល​ពេលរៀនចប់សិនចាំគិតទៀតវានឹងមានពេលគ្រប់គ្រាន់ជាងនេះ។

 

 

ដោយសាររដូវកាលនេះគេចូលចិត្តមើលកម្មវិធី The Voice Cambodia ដូចនេះអោយតែ​រាល់ថ្ងៃអាទិត្យ​គាត់តែងតែមើលវា​មិនដែលរំលង​មួយ​សប្ដាហ៍​​ណា​ទេហើយថែមទាំង Vote ​អោយបេក្ខជនគាត់គាំទ្រទៀតហើយបេក្ខជនដែលគាត់គាំទ្រនោះគឺ​ ប៊ុត សីហា ក្នុងចំណោម​បេក្ខជន​ទាំង​អស់​ខ្ញុំដូចជាមិន​មានមួយណាត្រូវចិត្តសោះព្រោះមិនមែនជាអ្នកគាំទ្រ The Voice អីផងតែគាត់មើលអញ្ជឹងចេះតែតាមដានគាត់ទៅ។ខ្ញុំអផ្សុក​ពេក​ក៏​បបួលគាត់ភ្នាល់គ្នាលេង​ភ្លាល់លើកណាក៏គាត់យក ប៊ុត សីហា ដែរព្រោះជាសំណប់ចិត្តរបស់គាត់ហើយជារៀងរាល់​ការភ្នាល់។ ខ្ញុំតែង​តែ​ចាញ់​​គាត់​មិន​ដែល​​ខាន​ទេ​។ ហើយខសន្យានោះគឺបើអ្នកណាចាញ់ត្រូវប្រើ​អោយធ្វើអីធ្វើហ្នឹង។ខ្ញុំចាញ់​គាត់អញ្ជឹង​គាត់មិន​ប្រើអីច្រើន​ទេ សុំ​អោយ​​តែ​ខ្ញុំ​ញ៉ាំ​អាហារអោយ​បាន៣ពេលក្នុងមួយថ្ងៃទៅបានហើយខ្ញុំក៏ព្យាយាមធ្វើតាមគាត់។ខ្ញុំក៏សំណូមពរអោយគាត់​ញ៉ាំ​មួយថ្ងៃ​៣ដង​ដូច​ខ្ញុំ​ដែរ​ព្រោះ​ខ្ញុំមិនចង់ឃើញគាត់តមអាហារទេរាល់ថ្ងៃគាត់ហូបតែផ្លែឈើ​ជំនួសអាហារតែប៉ុណ្នោះ។តែក៏​ប្រាប់ថា​គាត់មិនអាច​ធ្វើបានទេបើ​ធ្វើ​បែប​នេះ​មែន​​នឹ​ងក្លាយជា​ជ្រូកមិនខាន។ខ្ញុំមិនហ៊ានជម្រុញគាត់ទេព្រោះគ្មានសិទ្ធ។

 

 

ថ្ងៃមួយខ្ញុំលេង Facebook លេងលេងស្រាប់តែឃើញនាឡិកាមួយម៉ាក Ck ពណ៏ខ្មៅ​ស្អាតណាស់ខ្ញុំក៏ផ្ញើសារអោយគាត់មើល

-នាឡិកា Ck​​ នេះស្អាតណាស់

-ស្អាតមែនតើ.....ចង់បានមែនទេ?

-ទោះជាចង់ក៏គ្មានលុយទិញដែរព្រោះជា Brand ម៉ាកល្បី

-គ្មានអីពិបាកទេ។​

គាត់ក៏សួរខ្ញុំទម្ងន់ប៉ុន្មានគីឡូ? ខ្ញុំក៏ប្រាប់គាត់ថា

-ខ្ញុំទម្ងន់ស្គមណាស់តែ៤៥គីឡូទេ

តាមពិតខ្ញុំទម្ងន់៤៨តែខ្ញុំធ្វើជាកុហកគាត់

-ងាប់ហើយស្គមណាស់ខ្យល់អាចបក់រលំបាន

-ធ្វើម៉េចបើខំញ៉ាំហើយនៅមិនព្រមធាត់។យើងក៏ដឹងពីរឿងនេះដែរ

-អូខេ!!!! លូវបើចង់បានវាមែនខំញ៉ាំអោយបាន៥០គីឡូទៅនឹងបានវាហើយ

-អោយមែនហ្អ? តែខ្ញុំមិនងាយឡើងគីឡូទេ។ចុះបើអោយតែម្ដងទៅថី?

-មិនបានទេត្រូវអោយមនុស្សរៀនតស៊ូខ្លះហើយកុំភ័យអីខ្ញុំមិនចេះកុហកគេទេ

-អូខេ!!! បានខ្ញុំនឹងប្រឹងប្រែងដល់ទីបញ្ចប់

-ល្អៗ ជូនពរណា

 

 

តាមពិតខ្ញុំគ្មាន​ចេតនា​កុហកគាត់ពីរឿងគីឡូខ្ញុំទេតែមកពីមិនដឹងគាត់សួរគីឡូខ្ញុំក្នុងបំនងអីខ្ញុំក៏​ចេះតែឆ្លើយទៅ។មិនបង្អង់យូរខ្ញុំក៏ទៅ Parmacy ដើម្បី​ទៅរកទឹកស៊ីរ៉ូមប៉ូវញ៉ាំដើម្បីឆាប់គេង​លក់នឹងឡើងទម្ងន់ហើយថែមទាំងទិញកាលស្យូមមានជាតិស្ករមកញ៉ាំទៀតព្រោះវាអាចធ្វើ​អោយខ្ញុំ​ធាត់បាន​ហើយ​ណា​មួយ​ខ្ញុំ​ដូច​ជាខ្វះ​ជាតិ​ស្ករ​ក្នុងខ្លួនផងក៏ទិញទៅលើសពីនេះទៅ​ទៀតខ្ញុំថែម​ទាំងរៀនលើកអាល់​ទែ​នៅផ្ទះ​ទៀត​ព្រោះ​នៅផ្ទះ​ខ្ញុំក៏មាន​ដែរ។ ហាត់បានតែមួយថ្ងៃ​សោះទន់ដៃទន់ជើងចង់បាក់ឆ្អឹងទៅហើយតែពិតជាមានប្រសិទ្ធភាពមែនខ្ញុំពិតជាឆាប់គេង​លក់​មែនគាត់​ក៏ប្រាប់ហាត់​ដំបូង​វាបែប​នេះ​ហើយអ្នកណាក៏អញ្ជឹងដែរសម្បីតែគាត់យូរៗទៅវា​នឹងលែងអីហើយ។តាមពិត​ខ្ញុំជាមនុស្ស​ញ៉ាំច្រើនស្រាប់​ហើយ​តែ​មិន​​ដឹងយ៉ាងម៉េចវាមិនឡើង​ទម្ងន់សោះតែមិនចុះចាញ់ទេត្រូវតែប្រឹងទៀតណាមួយចង់អោយគាត់ឃើញពីការតស៊ួខ្ញុំផង។

 

 

ថ្ងៃទី១៩ខែ១១ខ្ញុំត្រូវបានទៅសំភាស៍២កន្លែងផ្សេងៗគ្នាគ្រាន់តែមួយជា Final Interview នឹង​មួយជាការសំភាស៍លើកទីមួយ។ហើយ​មួយពេល​ព្រឹក​មួយ​ពេលថ្ងៃមួយជិតផ្ទះ​មួយនៅទួល​គោក។ហើយខ្ញុំគិតថានៅទួលគោកខ្ញុំមានសង្ឃឹមជាប់ច្រើនជាងព្រោះភាគច្រើន​ Final Interview តែង​តែ​មានឧកាសជាប់ច្រើនហើយសំភាស៍នៅជិតផ្ទះវិញគឺនៅក្បែរសាលាសាមគ្គី​ដែល​ជាអតីតវិទ្យាល័យ​របស់ខ្ញុំវានៅជិតផ្ទះ​ខ្ញុំស្រាប់​ចឹង​វាងាយ​ស្រួល​សម្រាប់​ខ្ញុំតែដល់ពេល​ទៅសំភាស៍ខ្ញុំធ្វើមិនបានល្អសោះឆ្លើយខុសសំនួរគេទៀតគេដឹងថាខ្ញុំកុហកគេទៀតតែមិនអីទេ​ខ្ញុំគិតថា​វាអាចជាប់​មួយ​អត់​មួយ​ព្រោះដើរតាមផ្លូវយ៉ាងឆ្ងាយទៅហើយវាមិនដែលមិនរើសបាន​លុយ១០០​ទេមានន័យ​ថា​សំភាស៍​ច្រើនកន្លែង​ទៅហើយវាមិនដែល​មិន​​ជាប់​មួយទេ​។ខ្ញុំបាន​ប្រាប់គាត់ពីរឿងនេះគាត់ក៏និយាយថា

 

-ឡូយណាស់បានសំភាស៍ម្ដង២កន្លែង

-ឡូយអីមិនដឹងជាជាប់ឬធ្លាក់ផង។សង្ស័យតែធ្លាក់ទៀតហើយ

-កុំអាលគិតផ្ដេសផ្ដាស់មើស! ខ្ញុំជូនពរយើងអោយជាប់ចុះ

-សាធុ សាធុ សូមអោយដូចមាត់យើងថាផងចុះ

 

 

2-3ថ្ងៃមកនេះខ្ញុំមិនទៅណាឆ្ងាយពីទូរស័ព្ទទេខ្លាចគេតេហៅទៅធ្វើការហើយមិនបានទទួល​ព្រោះមិន​ចង់បាត់​បង់ឧកាស​តែចាំបាត់ៗ​អោយតែលឺ​សម្លេង​ទូរសព្ទរោទិ៍ពេលណាស្ទុះចង់បាក់​កទៅហើយតែពេលបានទទួលសុទ្ធតែជាលេខបស់មិត្តភក្តិ Call មកទាំងអស់ហ៊ើយប្រហែល​មិនជាប់​ទៀតហើយ​ព្រោះថ្ងៃ​ខ្ញុំទៅសំភាស៍មិនមែនមានតែខ្ញុំម្នាក់ទៅទេខ្ញុំខ្លាចតែគេមានប្រៀប​លើខ្ញុំ​ទេព្រោះបើ​ខ្ញុំជាប់គេ​ប្រាកដ​ជាតេមក​ខ្ញុំភ្លាមៗហើយ​។ រំលងទៅមួយថ្ងៃទៀតគឺថ្ងៃទី២១ខ្ញុំ​នៅតែចាំទូរស័ព្ទទៀតគឺចាំដូចខ្មោចចាំទៅចាប់ជាតិអញ្ជឹងតែនៅតែមិនឃើញលេចលឺដំណឹង​អី​សោះ​ហើយ​ណាមួយ​ម៉ោង​៤ទៅហើយជាថ្ងៃសុក្រទៀតបើចាំដល់ស្អែកទៀតក៏គេមិនខល​មកដែរព្រោះវាជាថ្ងៃមិនធ្វើការ។ ខ្ញុំក៏​អស់​សង្ឃឹម​ហើយ​ស្វែង​រក​កន្លែង​​ថ្មី​ទៀត​ហើយ​ខ្ញុំក៏រៀបចំ​ទៅមុជទឹកទៅរៀនធម្មតាពេលមកពីងូតទឹកវិញស្រាប់តែលឺសម្លេងរោទិ៍ទូរស័ព្ទខ្ញុំអរភើតហើយ​ព្យាយាម​គិត​ថា​មិន​មែន​ជាលេខមិត្តភកិ្តខ្ញុំទេជាលេខគេតេហៅទៅធ្វើការដើរទៅដល់កន្លែង​ដាក់ទូរស័ព្ទហើយខ្ញុំក៏ឃើញលេខប្លែកមួយជាប្រព័ន្ធ០១២ខល មក​ខ្ញុំ​ច្បាស់​ណាស់​ថាប្រហែល​ជាជាប់សំភាស៍ហើយខ្ញុំរម្ងាប់ការអរសប្បាយមួយភ្លែតសិនហើយព្យាយាមសម្រួលអារម្មណ៍​និយាយ​ទូរស័ព្ទ​តែ​ខ្ញុំមិន​ដឹងថាខ្ញុំ​ជាប់​ខាងណាទេមានតែទទួលសិនទេបានដឹង

 

-អាឡូ!!! រកអ្នកណាគេដែរ?

-ប្អូនឈ្មោះ ដេត ហ្នឹងតើមែនទេ?

-បាទ បងខ្ញុំដេតកំពុងនិយាយ!

-បង Call មកពីក្រុមហ៊ុន..... (សុំលាក់)គឺថាខាងបងចាប់អារម្មណ៏ចង់បានប្អូនមកធ្វើការអោយ​ខាងបងតើប្អូនគិតយ៉ាងម៉េចដែរ?

-បាទ បងខ្ញុំអាចធ្វើការជូនបងបាន

-តែចំពោះប្រាក់ខែបងអាចអោយប្អូនត្រឹម....បានទេ?

 

 

ប្រាក់ខែគេអោយខ្ញុំមិនបានដូចប្រាក់ខែដែលខ្ញុំរំពឺងទុកទេគឺអោយតិចជាងនេះតែបញ្ហាប្រាក់​ខែមិនមែន​ជារឿងធំដំ​សម្រាប់ខ្ញុំទេ​ខ្លាចរវល់តែ​សូញ​​​សាញរឿងប្រាក់ខែហ្នឹងគេប្រាកដជារក​អ្នកផ្សេងមិនខានត្រីនៅនឹងមុខទៅហើយបើយើងមិនចាប់តើចាំអោយអ្នកណាមកចាប់?​ការ​ងារមក​ដល់ហើយកុំអាលខ្វល់រឿងប្រាក់ខែអោយតែបានការងារធ្វើសិនទៅ។

ខ្ញុំក៏តបទៅគាត់ភ្លាមថា

-បាទមិនអីទេបងប្រាក់ខែប៉ុណ្ណឹងខ្ញុំអាចធ្វើបាន។តើបងអោយខ្ញុំកាន់ផ្នែកអីដែរ? (ពេលសំភាស៍​គេអោយខ្ញុំជ្រើសផ្នែក២មួយខាង ស្ដុក​មួយទៀតកាន់ផ្នែកគណនេយ្យ)

-បងអោយប្អូនកាន់ខាងគណនេយ្យតើប្អូនអាចធ្វើការអោយបងបានថ្ងៃណាដែរ?

(តាមពិតខ្ញុំស្អប់ផ្នែកនេះណាស់តែមិនអីធ្វើការផ្នែកនេះក៏មានមោទនភាពដែរ)

-បាទបងខ្ញុំចូលធ្វើការអោយបងបាននៅថ្ងៃចន្ទទី២៤នេះ

-អូខេ! ចាំជួបគ្នាថ្ងៃហ្នឹងណា... ជម្រាបលា

-បាទ ជម្រាបលា

 

 

ហាស ហា!!!​ ទីបំផុតបានធ្វើការហើយគឺខ្ញុំជាប់ការងារនៅជិតសាលាសាមគ្គីដែលជាការងារ​ដែលខ្ញុំគិតថាធ្លាក់បែរជាការងារ​ដែលរំពឹង​ថា​ជាប់​បែរ​​ជា​ធ្លាក់ទៅវិញមិនអីទេធ្វើការនៅទីនេះ​ក៏បានជិតផ្ទះហើយគេប៉ាវបាយទៀតចឹងវាអាចសល់លុយខ្លះ។

ក្រោយពីបានទទួលដំណឹងនេះភ្លាមខ្ញុំអរលោតជើង២ជើង៣ពេញបន្ទប់ព្រោះខ្ញុំមានការងារ​ធ្វើដូចគេដូច​ឯងដែរហើយព្យាយាមរកតាំងពីខែ៨មកដល់ចុងខែ១១នេះមិនមែនជារឿងងាយ​ស្រួលសម្រាប់ខ្ញុំទេ។ខ្ញុំប្រៀប​ដូចជា​មនុស្សឆ្កួត​អញ្ជឹង​ទៅ​ពី​កន្លែង​​មួយ​ទៅ​កន្លែងមួយទៀត​ហើយជាអកុសលពេលខ្លះវិញគ្នានអីជិះទៅសំភាស៍ទៀតក៏មាន។ពួកមិត្តភក្តិក្នុងថ្នាក់សើច​ចំអកអោយ​ខ្ញុំ​ណាស់​ដល់ថ្នាក់​ពួកគេថាទៅសំភាសន៍ស្ទើរតែគ្រប់ខណ្ឌនៅភ្នំពេញអស់ទៅ​ហើយនៅមិនទាន់បានជាប់ទៀតគេសំភាស៍តែម្ដងពីរដងគេជាប់ហើយ។

 

ខ្ញុំក៏តូចចិត្តនឹងខ្លួនឯង​ដែរតែមិនអីទេយ៉ាងហោចណាស់ក៏នៅមានបងសីហានៅពីក្រោយខ្នងខ្ញុំដែរគាត់តែងតែជួយ​លើកទឹកចិត្ត​ខ្ញុំទោះបីជាដឹង​ថា​ខ្ញុំ​ខ្ជិលច្រអូសប៉ុនណាក៏ដោយគាត់ពិតជាមនុស្សល្អដូចគេគ្រប់​​គ្នាថាមែន។រវល់តែអរភ្លេចខ្លួនខ្ញុំក៏នឹកឃើញថា អ្ហូ!!​ដំណឹង​ល្អនេះគួរ​ប្រាប់​អ្នក​ណា​​គេ​មុនគេទៅ​ខ្ញុំក៏ស្ទុះទៅបើក Facebook មើលហើយមើលនៅកន្លែង Friend ហើយឃើញគាត់កំពុងតែ Online ខ្ញុំ​មិន​បង្អង់​យួរ​ក៏ប្រញ៉ាប់​ចុច​ផ្ញើរសារ​ទៅគាត់ជាបន្ទាន់ដំបូងមិនដឹងថាត្រូវនិយាយអីទេព្រោះនៅ​អរមិនទាន់បាត់នៅឡើយមានតែផ្ញើរ Sticker ទៅជាមុនសិន។ខ្ញុំចុចផ្ញើរ Sticke​r​ទៅគាត់មិន​តិចជាង១០០ទេ Sticker យ៉ាងម៉េចក៏មានដែរលាយឡំគ្នាចំរុះជាតិសាសន៍ពេញហ្នឹងអាសើច​ក៏មានយំក៏​មាន​អីក៏មាន​ដែរ​និយាយ​ទៅ។​ព្រោះអរពេកមិនដឹងអីទេចេះតែចុចៗទៅតែមិនទាន់ ឃើញ​គាត់​តបមកសោះព្រោះមិនទាន់ឃើញគាត់ Read ទេ។អរៗ​ពេក​ទៅ​ជា​ហត់​ទៅវិញ។ ខ្ញុំ​សម្រាក​មួយ​សន្ទុះ​ក៏ដើរមកកាន់កន្លែងដាក់ទូរស័ព្ទវិញស្រាប់តែគាត់តបមកថា

 

-កើតអីគេហ្នឹង?ម៉េចក៏  Sticker មកអីក៏ច្រើនម៉្លេះ?មានយំមានសើចមានខឹងផង?

-ខ្ញុំជាមនុស្សឆ្កួតហើយ

-ម៉េចនៅសុខៗឆ្កួតចឹង?

-គឺថាខ្ញុំមានការងារធ្វើហើយ.... Yay Excited………

-អ្ហូ!!! អញ្ជឹងទេហ្អី? សូមចូលរួមត្រេកអរផង Congratulation !!!!

-ខ្ញុំសប្បាយចិត្តឡើងក្លាយជាមនុស្សឆ្កួតហើយ

-ឃើញទេខ្ញុំប្រាប់ហើយថាថ្ងៃណាមួយយើងនឹងរកបានការងារធ្វើឥឡូវយើងរកបានមែន

-ខ្ញុំកំពុងតែយល់សប្តិទេដឹងហ្អី?

-ហាហាហា ថាឡប់ៗមែនយល់សុបិន្តអីវាជាការពិតហើយតើ

-មែនហើយវាជាការពិតហើយ

-ហើយចាប់ផ្ដើមចូលធ្វើការថ្ងៃណាដែរ?

-ចូលថ្ងៃចន្ទនេះហើយ។ខ្ញុំភ័យណាស់មិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេ?

-ភ័យអី? ធ្វើធម្មតាៗទៅកុំគិតច្រើនពេកបានការងារធ្វើហើយ

-អរគុណច្រើន! យ៉ាងណាៗយើងក៏មានចំណែកក្នុងរឿងនេះដែរ

-You’re Welcome. លេងជាមួយគាត់ចប់ខ្ញុំក៏រៀបចំខ្លួនទៅរៀនធម្មតាពេលទៅដល់ថ្នាក់ខ្ញុំក៏យករឿងនេះ​ទៅប្រាប់​មិត្តភក្តិខ្ញុំគ្រប់​គ្នាពេលនេះ​សម្បីតែពួក​ពេប​ជ្រាយ​ខ្ញុំ​ពីមុន​ទាំង​អម្បាលមាណ​ក៏​មក​​ចូលរួមអបអរសាទរខ្ញុំដែរមានទាំងអ្នកខ្លះច្រនែនខ្ញុំទៀតព្រោះថាខ្ញុំមានតួនាទីមួយដែលត្រូវ​នឹង​ជំនាញ​ដែល​កំពុង​តែ​រៀនសព្វថ្ងៃ។ហើយពួកគេបានទូន្មានខ្ញុំថាបានចូលធ្វើការហើយប្រឹង​ធ្វើការទៅ​កុំធ្វើឈប់ៗ​វា​មិន​ល្អទេ ខ្ញុំថា​ខ្ញុំបាន​ការងារ​ហើយ​ខ្ញុំ​មិន​ឈប់​ទៅណាទៀតទេព្រោះ​ឥឡូវមិនមែនស្រួលរកការងារទេទាល់តែយើងមានខ្សែបើគ្មានខ្សែទាល់តែយើងស្អាតបើយើង​មិនស្អាត​ទាល់​តែ​យើង​ចេះ​បើ​យើងមិនចេះទៀតចប់ហើយ។ដូចនេះខ្ញុំមិនបោះបង់វាចោល​ងាយ​ៗទេ​លុះត្រា​ណា​តែ​រឿង​នោះ​វា​ពិបាក​ខ្លាំង​សម្រាប់​ខ្ញុំ​ទើប​ខ្ញុំ​លះ​បង់​វា​។ ដូចជាការតាមរក​គាត់អញ្ជឹងខ្ញុំគិតថានឹងបោះបង់វាដែរតែនៅតែព្យាយាមជានិច្ចមិនថាប្រើពេលយូរប៉ុនណាទេ​ទីបំផុត​ខ្ញុំបាន​រកគាត់​ឃើញ​មែន​ហើយខ្ញុំមានអារម្មណ៍ថាគាត់ចូលចិត្តខ្ញុំទៀតផងដូចជាពួក​យើងមាននិស្ស័យជាមួយគ្នាពីមុនមកអញ្ជឺង។

 

 

យប់ឡើងមកដល់ផ្ទះខ្ញុំក៏លេងជាមួយគាត់ទៀតព្រោះខ្ញុំខ្លាចភាពអផ្សុកបើពេលណា​អផ្សុកតែងតែនឹកឃើញដល់គាត់មុនគេជានិច្ច។ បើក Facebook ​ក៏ឃើញគាត់កំពុងតែ Online ខ្ញុំ​ក៏​ចាប់ផ្ដើម Chat ទៅគាត់

-Hello!!!!!

-យ៉ាងម៉េចហើយមានអារម្មណ៍ម៉េចដែរ?

-សប្បាយចិត្តណាស់នៅមិនទាន់បាត់សប្បាយចិត្តទេនៀក

-សម្រួលអារម្មណ៍ប្រយ័ត្នគាំងបេះដូងស្លាប់

-មិនអីទេខ្ញុំអាចនៅគ្រប់គ្រងអារម្មណ៍បាន

-ល្អហើយបើចឹងមែននុះ

-នៅណាញ៉ាំបាយហើយនៅ?

-ខ្ញុំមិនដែលញ៉ាំបាយល្ងាចទេ។បើញ៉ាំក៏កម្រញ៉ាំដែរព្រោះខ្លាចធាត់ចុះយើង

-ងាប់ហើយធ្វើបាបខ្លួនទៀតហើយមិនខ្លាចឈឺទេ?ខ្ញុំញ៉ាំរួចហើយ

-ខ្ញុំមិនងាយឈឺផ្ដេសផ្ដាសទេកុំភ័យអី។ហើយកំពុងធ្វើអីដែរ?

-កំពុងនឹកស្រម៉ៃដល់កន្លែងធ្វើការតើវាមានលក្ខណះបែបណាទៅ?ចុះយើង?

-ខ្ញុំកំពុងធ្វើអីវ៉ាន់អោយម៉ូយព្រោះស្អែកគេមកយកហើយខ្លាចធ្វើមិនទាន់អោយម៉ូយ

-អ្ហូ ស្លាប់ហើយពេលនេះទៅហើយតិចធ្វើមិនទាន់ទៅ? (១០:៣០នាទី)

-មិនអីទេម៉ោង១២អីធ្វើរួចហើយ។និយាយអញ្ជឹងស្គាល់ The Blue Pumpkin អត់?

-វាមានច្រើនសាខាណាស់តើសួរដើម្បីអីទៅ?ខ្ញុំស្គាល់មិនអស់ទេ?

-ឥលូវស្គាល់ផ្សារបឹងកេងកងអត់?

-ស្គាល់តើ បឹងកេងកង BKK

-Oh!! ល្អ.​ មិនអីទេចឹង

ខ្ញុំផ្ញើរ Sticker ធ្វើមុខឆ្ងល់ទៅគាត់

-និយាយអញ្ជឹងសួរខ្ញុំធ្វើអីទៅ?

-គ្មានទេកុំឆ្ងល់អី

-វាមិនដែលនៅសុខៗសួរបែបនេះទេ?

-ខ្ញុំចង់អោយយើងទៅលក់ខ្លួននៅហ្នឹង

-ខ្លួនខ្ញុំគ្មានអ្នកណាគេចង់ទិញទេ

-អ្ហូ!! អោយទៅរាំស្រាតហ្នឹងណា។ទៅដល់ប្រាប់បុគ្គលិកគេទៅថាទៅរាំស្រាត

-ខ្ញុំមិនចេះផងទាល់តែអោយយើងបង្រៀន

-និយាយលេងទេ..តិចទៅប្រាប់គេអញ្ជឹងមែន

-ខ្ញុំមិនទាន់ដល់ដំណាក់កាលនេះទេ សូរធ្វើអីចឹង? (ខ្ញុំព្យាយាមសួរគាត់ទៀត)

-ថាគ្មានអីទេយប់ហើយដេកទៅ

-មិនទាន់ងងុយដេកទេចាំបានចម្លើយពីយើងសិន

លេងៗស្រាប់តែខ្ញុំដេកលក់ដោយមិនដឹងខ្លូន

-ថ្ងៃទី ២២​ ខែវិច្ឆកា ឆ្នាំ២០១៤ (Day Of Happiness)

 

 

ព្រឹកនេះខ្ញុំងើបពីដេកម៉ោង១១ទៅហើយតែមិនជាថ្វីទេរាល់ដងងើបម៉ោង១ម៉ោង២ផង​ហើយណា​មួយដេកអោយ​ឆ្អែត​ទៅ​ព្រោះ​ពេលចូល​ធ្វើ​ការ​នឹង​គ្មានពេលដេកទៀតទេដូចនេះ​​ត្រូវដេកអោយហើយ។ខ្ញុំក៏ចាប់ផ្ដើមបើក Facebook លេងស្រាប់តែឃើញគាត់ផ្ងើរសារមកថា

-Hi! Good Morning ថ្ងៃនេះទំនេរទេម៉ោងប្រហែល១ទៅ២អីទៅយករបស់នៅហាង The Blue Pumpkin ទៅពេលទៅដល់ប្រាប់លេខទូរស័ព្ទខ្ញុំទៅគេដឹងហើយ។

ខ្ញុំឃើញហើយប្រញ៉ាប់តបភ្លាមថា

-Really?  ទៅ​ Blue Pumpkin មួយណាទៅ?

អញ្ចឹងទេតើបានជាសួរខ្ញុំថាស្គាល់​​ Blue Pumpkin អត់តាមពិតអញ្ជឹងសោះ។មិនឃើញគាត់តប​មកវិញសោះស្រាប់តែមួយសន្ទុះក្រោយមកគាត់តបមកថា

-ខ្ញុំជាប្អូនរបស់សីហា។ពេលនេះសីហាមិននៅទេ។យើងប្រញាប់ទៅយកបន្តិចទៅនៅហាង​ជិតផ្សារបឹងកេងកង។

-Oh! Okay I’m going now,

 

ខ្ញុំមិនដឹងថាគាត់អោយខ្ញុំទៅយករបស់អីទេហើយក៏មិនដឹងពីគោលបំណងគាត់ច្បាស់​ដែរតែមនុស្ស​ដូចគាត់​មិន​ចេះ​កុហក​ឬ​លេង​សើច​ខុស​របៀប​ទេ​ដើម្បីអោយអស់ចម្ងល់មានតែ​ទៅយកតាមគាត់ប្រាប់តែប៉ុននោះ។ពេលនេះខ្ញុំមានអារម្មណ៍ថាភ័យផងអរផងក្នុងពេលតែ​មួយ​ព្រោះ​មិន​ដឹង​ថា​វា​ជា​ស្អីទេ។ខ្ញុំប្រញាប់រូតរះងូតទឹកភ្លាមៗតែគ្មានអីជិះផងហ្នឹង?មានតែពឹង​ពួកម៉ាក់ខ្ញុំអោយជួនទៅទេពេលនេះ។ងូតទឹក​រួច​រាល់​ខ្ញុំ​ក៏​ទាញ​ទូរស័ព្ទ​ហើយយកតេរទៅពួក​ម៉ាក់ខ្ញុំពឹងអោយគេជូនទៅបន្តិច

 

-អាឡូ អាម៉ូហ្អែងនៅណាហ្នឹង?

-អញនៅស៊ីមីបួសម្ដុំសាលាស៊ីសុវត្តិ។ថីហ្អែងមានការអីមែន?

-ហ្អែងស៊ីហើយនៅ?អញមានការចង់ពឺងបន្តិច?

-ស៊ីជិតរួចហើយមានការអីប្រាប់ម៉ោ

-អញចង់អោយហ្អែងជូនអញទៅបឹងកេងកងបន្តិច

-អត់អីទេចាំអញស៊ីហើយអញទៅយកហ្អែង

-ម៉េចៗចាំតេររកអញម៉ោ

-អ៊ើ!​និយាយអញ្ជឹងហ្អែងទៅហ្នឹងធ្វើអី?

-មានគេអោយអញទៅយកកាដូនៅហ្នឹង(ខ្ញុំមិនដឹងប្រាប់វាថាម៉េចអោយសមក៏ប្រាប់ថាទៅយក​កាដូម៉ងទៅ)ស្រាប់តែវាលឺហើយវាលាន់មាត់ថា

-ស្អីគេហ្អា?កាដូអីទៅ?មុខដូចហ្អែងចឹងមានគេអោយកាដូហ្អែងដែរអី?

 

 

LOL វាតែងតែនិយាយបែបនេះតែមិនអីទេវាជាទម្លាប់ទៅហើយខ្ញុំមិនដែលប្រកាន់វាទេទោះជា​យ៉ាងណា​ក៏វានៅតែ​ជាមិត្តយើង​ដដែលមាត់​វា​អញ្ជឹង​​មែន​តែវាចិត្តបានណាស់ពឹងជូនទៅណា​គឺទៅហ្នឹងមិនដែលចេះប្រកែកទេ។ខ្ញុំក៏និយាយប្រាប់វាថា

-អញក៏មិនដឹងដូចគ្នាហើយក៏មិនដឹងជាអីដែរគ្រាន់តែទៅយកតាមគេប្រាប់គឺទៅយកនៅ Blue Pumpkin បឹងកេងកងតែមិនបាច់ភ័យទេមិនមែនជាគ្រាប់បែកអត្តឃាតទេ

-Okay មិនអីទេចាំអញជូនហ្អែងទៅយកចង់ដឹងណាស់តើវាជាស្អីទៅ?

-Hmm អញចាំហ្អែង...​ អញរៀបចំខ្លួនសិន

 

ខ្ញុំក៏បិទទូរស័ព្ទហើយរៀបចំខ្លួនចាំអាម៉ូមកយក។ហ៊ើយចិត្តនៅតែភ័យអរៗមិនបាត់សោះខ្លាចតែ​គាត់ចាំ Surprise ខ្ញុំនៅហាង​នោះ​ទេ​ខ្ញុំ​អៀន​គាត់​ណាស់​មិន​ហ៊ាន​ទៅ​ជួបគាត់ទេតែចិត្តមួយ​បានប្រាប់ថាកុំល្ងង់ពេកគាត់រវល់ការងារក្នុងហាងគាត់សឹងអីមានពេលឯណាមក Surprise ខ្ញុំ​នៅ​ទី​នេះ​ទៅទាំងដែលមិនត្រូវជាស្អីនឹងគាត់ផង។ហ៊ើយយ៉ាងណាៗមិនដឹងទេចាំពេលទៅ​ដល់ដឹងហើយ។ចាំវា​មួយ​សន្ទុះ​​ធំ​វាក៏​បាន​មក​ដល់​ខ្ញុំបាន​ប្រាប់​​ពីទិសដៅដែលខ្ញុំចង់ទៅអោយវា​បើកជូនទៅ។នៅតាមផ្លូវបេះដួងខ្ញុំលោតមកស្ទើរតែផ្ទុះទៅហើយព្រោះវាជាលើកដំបូងរបស់​ខ្ញុំដែល​ទទួល​បាន​​​របស់​ពីអ្នកដទៃក្រៅពីគ្រួសារនឹងមិត្តស្និទស្នាលមិនដែលមានអ្នកណាធ្វើ​បែប​នេះ​ដាក់​ខ្ញុំ​ទេ​ខ្ញុំពិតជា​សប្បាយ​ចិត្ត​ណាស់​ហើយ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ដែលមាន​សំណាងទៀតផងបើអ្នកផ្សេងគេដឹងគេអាចនឹងច្រនែនខ្ញុំផងក៏មិនដឹង។

 

ពេលនេះខ្ញុំបានមកដល់ទីតាំងដែលត្រូវមកយករបស់ហើយខ្ញុំគ្មានភាពក្លាហានចូល​ទៅម្នាក់ឯង​ទេខ្ញុំអោយ​ពួក​ម៉ាក់​ខ្ញុំ​ជូន​ទៅ​តែ​មុន​នឹង​ចូល​ទៅ​ខ្ញុំ​សង្កេត​មើលសិនតើគាត់នៅទី​នោះដែរអត់ Blue Pumpkin នៅសាខានេះមើលទៅដូចតូចជាងគេមិនសូវធំដូចសាខាដទៃទេ។​ខ្ញុំក៏​ដើរ​លបៗ​ទៅ​ក្នុង​ហាងមើលទៅក្នុងហាងមិនមានអ្នកណាក្រៅពីបុគ្កលិកទេខ្ញុំក៏ដើរទៅ​កាន់កន្លែងដែលគេគិតលុយហើយប្រាប់គាត់ថា

 

 

-បងៗមានគេអោយខ្ញុំមកយកឥវ៉ាន់

-អ្ហូ! ចាអូនមានលេខទូរស័ព្ទគាត់អត់?

ខ្ញុំបង្ហាញលេខទូរស័ព្ទគាត់អោយទៅបុគ្គលិកគេមើលដើម្បី Confirm គាត់មើលឃើញថាត្រូវ​ហើយគាត់ក៏ងក់ក្បាលហើយនិយាយថា

-Okay ត្រូវហើយ​!​ ប្អូនចុះហត្ថលេខាត្រង់នេះមកហើយចាំបន្តិចបងរៀបចំឥវ៉ាន់អោយ

-បាទបង!

ខ្ញុំឃើញគាត់លើកនំខេកមកចំនួនពីរប្រអប់មកអោយខ្ញុំដែលមានទំហំធំគួរសម។ខ្ញុំចម្លែកក្នុង​ចិត្តហើយគិតថា (ហ្អាក! ថ្ងៃនេះមិនមែនជាថ្ងៃកំណើតខ្ញុំឯណាខ្ញុំកើតថ្ងៃទី០២ខែមេសាទេតើ​ចុះម៉េចគាត់អោយនំខេកមកខ្ញុំទៅវិញ?ខ្ញុំកាន់នំខេកហើយរៀបនឹងដើរចេញទៅហើយស្រាប់​តែគាត់ស្រែកប្រាប់ថា

-ឈប់សិនអូននៅមានរបស់មួយទៀត

-នៅអីគេមួយទៀតទៅ?

 

គាត់ក៏យកកាដូររាងបួនជ្រុងមួយខ្ចប់យ៉ាងស្អាតមកអោយខ្ញុំវាមានពណ៏ទឹកមាសពិតជាស្អាត​ណាស់នៅពេល​នេះខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​រក​អ្វី​មកផ្ទឹម​មិនបានទេមិននឹកស្មានថាខ្ញុំក៏​មានថ្ងៃនេះដូចគេឯទៀតដែរព្រោះវាជាលើកទីមួយក្នុងឆាកជិវិតមួយនេះខ្ញុំមិនបានដឹងថានៅ​ក្នុង​កាដូរ​នោះ​មាន​អី​ខាង​ក្នុងទេព្រោះអរពេកមិនទាន់គិត។មិត្តខ្ញុំស្ងើចសរសើរខ្ញុំមែនទែន​ព្រោះ​វាក៏នឹក​ស្មាន​មិន​ដល់​ដូចគ្នា​វា​មិន​នឹក​ស្មាន​ថាមនុស្ស​ដូចខ្ញុំ​ក៏​មាន​អ្នក​យកចិត្តទុកដាក់​ជាមួយដែរ។ខ្ញុំបានចេញពីហាងយ៉ាងរីករាយនៅតាមផ្លូវខ្ញុំញញឹមញញែមជាប់រហូតពួកម៉ាក់ខ្ញុំ​មើល​ឃើញ​តាម​កញ្ចក់​វា​ក៏​សើច​ក្រ​វីក្បាល​ហួស​ចិត្ត។ ថ្ងៃនេះជាថ្ងៃដែលខ្ញុំមានក្ដីសុខជាងគេ​គិតទៅមនុស្សដូចគាត់​ Romantic ណាស់ថែមទាំង Sweet ទៀតទោះ​បីជា​ខ្ញុំ​មិន​​ទាន់បានក្លាយ​ជាអ្វីនឹងគាត់ក៏ដោយក៏គាត់ហ៊ានធ្វើបែបនេះមកលើខ្ញុំដែរព្រោះទើបតែស្គាល់គាត់បានមួយខែ​សោះ​តែដូច​ជាស្គាល់​គាត់​១០​ឆ្នាំ​​អញ្ជឹង​បើអ្នកផ្សេងក៏គេមិនចំណាយពេលនឹងលុយមកធ្វើរឿង​បែបនេះដែរ​ព្រោះគេគិតថា​មិនដែលជួបគ្នា​នៅក្រៅផងចាំ​បាច់ធ្វើបែបនេះធ្​វើអី? តែគាត់ខុសពី​គេតើនេះ​ជាសំណាងខ្ញុំដែលបានស្គាល់គាត់មែនទេ?មិត្តខ្ញុំឆ្ងល់ណាស់ថាអ្នកណាជាអ្នកអោយ​កាដូរ​នោះមកខ្ញុំ​វាក៏ដាច់​ចិត្ត​សួរ​ត្រង់ៗ

 

-និយាយអញ្ជឹងណាគេអោយកាដូរនេះមកហ្អែង?

ខ្ញុំគិតក្នុងចិត្តសិនថាឆ្លើយប្រាប់វាយ៉ាងណាសមទៅ?មិនដឹងជាឆ្លើយយ៉ាងម៉េចខ្ញុំក៏ប្រាប់វាថា

-អ្ហូ! គាត់ជាបងប្រុសធម៏អញហ្នឹងណា

-ចុះហ្អែងស្គាល់គេតាមណា?

-អញស្គាល់គាត់បានមួយខែហើយតាម Facebook

-ឡួយណាស់ចឹងស្គាល់បានមួយខែសោះហ៊ានចំណាយលើហ្អែងប៉ុននឹងទៅហើយចុះតម្រាំ​ទៅមុខទៀតយ៉ាងណាទៅ?

-អាឆ្កួតអញមិនត្រូវជាអីនឹងគាត់ឯណាគាត់គ្រាន់តែលើកទឹកចិត្តអញប៉ុននោះគ្មានអីលើសពី​នេះទេកុំគិតដល់ណាណីមើលសភាពអញផងសមនឹងគេអត់?

-តែគាត់ចិត្តល្អណាស់

-ត្រូវហើយព្រោះគាត់ជាកូនអ្នកមាន

-ចឹងផង! មានរូបគាត់អត់អញសុំមើលផងមើស

យីអានេះវ៉ីចង់ដឹងរឿងអញណាស់តើតែបំណាច់នឹងវាសុំមើលទៅហើយណាមួយវាខំជូនខ្ញុំមក​ទៀតខ្ញុំក៏អោយវាមើល

-Okay អញអោយហ្អែងមើលតែកុំដើរប្រាប់អ្នកណាអោយសោះលឺអត់?

-បានបាន មាត់អញមិនមែនវែងជាងផ្លួវទេ

ខ្ញុំបើកទូរស័ព្ទហើយយករូបថតគាត់៤ទៅ៥សន្លឹកមកអោយវាមើលអោយវាបានអស់ចិត្ត។វា​មើលហើយស្រាប់តែលាន់មាត់ថា

-Wow!!!!!!!! គាត់ម៉េចក៏សង្ហាម៉េស?មិនចាញ់តារាប៉ុន្មានទេ

-គេជាកូនអ្នកមានគេស្អាតចឹងហើយអ្ហើយ!​ តែទឹកចិត្តគាត់ល្អណាស់មិនចេះមើលងាយគេទេ​

-មែនហ្នឹងអ្នកមានខ្លះគេមិនមើលមុខហ្អែងទេ

-អើ អញដឹងតើ! តែអញក៏មិនទៅឈោងគេដែរ

-អ៊ើ! និយាយអញ្ជឹងក្នុងកាដូរនោះមានអីហ្អែងបានបើកមើលនៅ?

-នៅទេមិនដឹងថាក្នុងនោះមានអីទេរំភើបណាស់ចាំពេលយប់ចាំអ៊ុតមើលទាំងអស់គ្នា

 

មកដល់ផ្ទះខ្ញុំប្រញ៉ាប់យកនំខេកទៅទុកក្នុងទូរទឹកកកសិនព្រោះខ្លាចវារលាយបាត់បង់រសជាតិ​លែងឆ្ងាញ់បើវាខូច​ពិតជាស្ដាយ​ណាស់ព្រោះដល់​ទៅពីរខេកឯណោះគាត់​ពិតជាដឹងចិត្តខ្ញុំ​ណាស់ព្រោះខ្ញុំធ្លាប់ប្រាប់គាត់ថាខ្ញុំចូលចិត្តញ៉ាំអីផ្អែមៗ។បែបនេះកុំអោយវាខូចអស់តម្លៃខ្ញុំត្រូវ​ទុកវា​អោយ​បានល្អព្រោះថ្ងៃនេះជាថ្ងៃដែលមានន័យបំផុតសម្រាប់ខ្ញុំ។ពេលវេលាបានមកដល់​គឺដល់​ពេលដែល​បើកមើល​កាដូរ​ហើយ​ខ្ញុំកាន់​វាមក​ក្រ​ឡុក​មើល​តើវាមានអីនៅខាងក្នុង?

 

 

ខ្ញុំនឹង​មិត្តខ្ញុំរួមគ្នាចាំអ៊ុតមើលខ្ញុំបើកសំបកកាដូរតាមលំដាប់លំដោយវាស្រាប់តែបានឃើញប្រអប់ខ្មៅ​មួយជាទឹកអប់ទេដឹង​? ហ្អាមិនមែន​ទេវាជា​ប្រអប់​នាឡិកា​ម៉ាក Ck​ ដែលខ្​ញុំស្រលាញ់ហើយប្រាប់​គាត់ទេតើ។ពុទ្ធោអើយពិតជានាឡិកាម៉ាក Calvin Klein ហ្នឹង​មែន​ពិត​ជាមិនគួរ​អោយ​ជឿ​សោះ​​ថា​វា​អាចកើត​ឡើងមកលើខ្ញុំបានគួរអរគុណព្រះឬអរគុណអ្នកណា?គឺអរគុណគាត់។ខ្ញុំបើក​មើល​សៀវភៅ​ណែនាំ​វាមើល​គឺបាន​ន័យថា​គាត់​ទិញ​​វា​​នៅប្រទេស​ថៃ​តម្លៃ​វា​គាត់​បាន​បក​ចេញ​ទៅ​ហើយ​តែ​វា​ប្រាកដជា​មានតម្លៃ​ថ្លៃ​ហើយ​ព្រោះ​វា​ជា​ Brand Original ហើយណាមួយគាត់ក៏ជា​មនុស្ស​ Fashion និយមដែរដូចនេះរាល់អ្វីដែលគាត់ប្រើប្រាស់សុទ្ធតែជា Original ទាំងអស់។​ គាត់​​និយាយ​ថាគាត់នឹងអោយខ្ញុំពេលណាដែលខ្ញុំឡើងទម្ងន់៥០គីឡូតែពេលនេះខ្ញុំឡើងមិន​ទាន់បាន​ផងគាត់​អោយខ្ញុំ​មុនបាត់​ទៅហើយ​ខ្ញុំស្មាន​តែ​គាត់​និយាយ​លេង។ ខ្ញុំបានថតរូបជាមួយ​កាដូរជាច្រើនរូបខ្ញុំក៏ Chat ទៅគាត់ថា

 

 

-ខ្ញុំបានទទួលកាដូរហើយខ្ញុំសប្បាយចិត្តណាស់ជិតក្លាយជាមនុស្សវិកលចរឹកហើយ

-ល្អណាស់! អបអរដែលបានទទួលការងារថ្មីណា

ខ្ញុំផ្ញើររូបថតដែលទើបតែថតមិញអោយគាត់មើលគាត់មើលហើយក៏តបវិញថា

-ងាប់ហើយកាដូរមួយសោះថតអីក៏ថតម៉េះ?

-មកពីសប្បាយចិត្តពេកយើងដឹងអត់ថាវាជាលើកទីមូយហើយដែលខ្ញុំបានទទួលកាដូ

-ហាហាហា!​ ដៃយើងតូចពេកហើយពាក់អត់សូវស្អាតទេខំញ៉ាំតិចទៀតទៅទើបពាក់សម

-ដឹងហើយខ្ញុំនឹងញ៉ាំអោយឡើងគីឡូអោយកដៃធំជាងនេះ

-ថ្ងៃចន្ទ័ចូលធ្វើការហើយម៉េចមិនឆាប់ចូលគេងទៅ?

-ភ័យណាស់ខ្លាចតែងើបមិនទាន់ម៉ោងធ្វើការទេនៀក

-ម៉េចមិនឆាប់គេងទៅ

-មិនទាន់ងងុយគេងទេ។ចាំព្រលឹមឡើងជួយដាស់ខ្ញុំផងបានទេ?

-មិនអីទេ! ប្រាប់លេខទូរសព្ទ័មកចាំខ្ញុំផ្ញើរសារទៅដាស់យើង

-Okay 09869....

-ដំបូងបែបនឹងហើយចូលធ្វើការបានមួយអាទិត្យយើងនឹងទម្លាប់ជាមិនខាន

-ដាស់រាល់ថ្ងៃបានទេ?

-អត់ទេ! ធ្វើចឹងមិនមែនទម្លាប់ល្អទេខ្ញុំចង់អោយយើងរៀនងើបដោយខ្លួនឯង

-ចឹងក៏បាន

ថ្ងៃចន្ទ័ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ (First Day Of Work)

ទីបំផុតថ្ងៃចន្ទ័ក៏បានមកដល់ខ្ញុំបានដាក់ម៉ោងរោទិ៍ដើម្បីដាស់ខ្លួនឯងព្រោះខ្លាចងើបមិនទាន់

ខ្ញុំបើកទូរសព្ទ័ក៏ឃើញសាររបស់គាត់ផ្ញើរមកថា

-Good Morning. Get up yet ?​Time to go work now.

ខ្ញុំឃើញហើយមិនបានតបទៅគាត់ទេព្រោះប្រញ៉ាប់រៀបចំខ្លួនទៅធ្វើការព្រោះមិនចង់ទៅធ្វើ​ការថ្ងៃដំបូងយឺតពេលឡើយ។

 

ខ្ញុំជិះទៅធ្វើការទាំងភ័យបុកពោះព្រោះវាជាថ្ងៃដំបូងមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេមកដល់​កន្លែងធ្វើការខ្ញុំត្រូវបាន Admin ណែនាំ​អោយ​ស្គាល់​គេគ្រប់​គ្នា​នៅក្នុងកន្លែងធ្វើការ។នៅក្នុង Team របស់ខ្ញុំភាគច្រើនសុទ្ធតែជាមនុស្សស្រីព្រោះខ្ញុំនៅក្នុង Team Account ចឹងមិនសូវមាន​មនុស្ស​ប្រុស​​ទេ។ពួកគេទាំងអស់សុទ្ធតែជាមនុស្សល្អទេមិនសូវមានអ្នកណាវាយឫកទេតែ​ទៅមុខទៀត​មិនដឹងជាយ៉ាងណា​ទេព្រោះ​យើង​មិនទាន់​ដឹង​ចិត្ត​គេច្បាស់។ថ្ងៃដំបូងខ្ញុំមិនសូវ​មានអីធ្វើទេព្រោះខ្ញុំត្រូវរៀនអោយយល់ពីមុខងារខ្លួនឯងសិន។ម៉ោង៥ខ្ញុំក៏បានចេញពីធ្វើការ​តែ​ខ្ញុំ​ត្រូវទៅ​រៀនត​ទៀត​​មកដល់ផ្ទះវិញខ្ញុំក៏ឃើញគាត់ Chat មកថា

 

 

-ម៉េចហើយចូលធ្វើការថ្ងៃដំបូង?

-មិនអីទេការងារខ្ញុំមិនមានអីលំបាកខ្លាំងទេ

-ចុះពួករួមការងារយ៉ាងម៉េចដែរ?

-មិនអីទេពួកគេជាមនុស្សចិត្តល្អចេះជួយគ្នាទៅវិញទៅមក

-ល្អហើយចឹងខំធ្វើការទៅ

 

ទំនាក់ទំនងខ្ញុំនឹងគាត់កាន់តែស្និតស្នាលទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ពេលនេះខ្ញុំចូល​បានជិតមួយខែ​ហើយមានពេលខ្លះត្រួវមាត់មេខ្លាំងណាស់ខ្ញុំ​ស្ទើរតែអស់ទឹកចិត្តធ្វើការទៅ​ហើយតែគាត់តែងតែលួងលោមខ្ញុំមិនអោយចុះចាញ់វាជាដាច់ខាតត្រូវតែតស៊ូជានិច្ចបើពេល​ណាពិ​បាក​ចិត្ត​ត្រូវ​ប្រាប់​ដល់គាត់។ពេលនេះជិតដល់បុណ្យណូលអែលហើយខ្ញុំគិតថាចង់​ធ្វើ​អីម៉្យាង​ជូនគាត់សិនគិត​ចុះគិតឡើងមិនដឹង​ជាអោយ​អីគាត់​ទេ​ព្រោះ​អ្វីៗ​គាត់មានអស់ទៅ​ហើយមិនដឹងជាគាត់ខ្វះអីទេស្រាប់តែនៅក្នុង Facebook ឃើញគេមានធ្វើពែងកែវមួយប្រភេទ​ដែល​យើងអាច​យករូបថត​ទៅ​ដាក់ក្នុង​នោះបានខ្ញុំក៏ចាប់អារម្មណ៍ហើយក៏តេទៅកម្មង់គេ​អោយធ្វើអោយ។ខ្ញុំគិតថាវាជា​របស់សម្រាប់​ដាក់ទឹកហើយទឹក​ជា​ភាវះ​មាន​សារ:​សំខាន់​​សម្រាប់ទ្រទ្រង់រាងកាយដូចនេះគាត់នឹងបានប្រើវាជារៀងរាល់ថ្ងៃជាមិនខានតែមិនដឹងថាដាក់​រូបគាត់មួយណាទៅដែលសមជាងគេ? Chat​ ទៅសួរគាត់សិន

 

-ក្នុងចំណោមរូបយើងទាំងអស់យើងស្រលាញ់មួយណាជាងគេ?

-ស្រលាញ់ទាំងអស់

-(និយាយដូចមិននិយាយ) គិតមើលទៅថារូបណាដែលស្រលាញ់ខ្លាំងបំផុត?

-ពិបាកប្រាប់ណាស់ដល់ពេលសួរចឹងអី។ហើយសួរធ្វើអី?ហើយចង់យករូបខ្ញុំទៅណា?

-មិនបាច់ភ័យទេខ្ញុំមិនយកទៅធ្វើស្នេហ៍ទេ

 

គាត់ក៏ដាច់ចិត្តផ្ញើររូបដែលជាចំណង់ចំនូលចិត្តរបស់គាត់មក។ខ្ញុំ Save ទុកហើយក៏ផ្ងើរអោយ​ជាងធ្វើកែវ។ពេលធ្វើ​រួចខ្ញុំនឹងផ្ញើរ​វាតាមមិត្តរបស់​ខ្ញុំ​ធ្វើ​ការក្បែរហាងរបស់គាត់តែចង្រៃយកអី​វាចុងខែទៅហើយខ្ញុំមិនទាន់បើកប្រាក់ខែផងខ្ញុំមិនទាន់មានលុយទេតែមិនអីទេខ្ញុំអាចខ្ចីលុយ​ក្រុមហ៊ុន​បាន​។ខ្ញុំគិតថានឹងអោយគាត់ថ្ងៃ ២៥ ធ្នូឫក៏ថ្ងៃលើសនេះពីរបីថ្ងៃ។កែវបានធ្វើរួចរាល់​ហើយ​តែខ្ញុំមិនបាន​ប្រាប់​គាត់​ថា​ខ្ញុំមាន​អី​អោយ​គាត់ទេខ្ញុំថា​ចាំ​អោយ​គាត់ Surprise គេបានយក​កែវមកអោយខ្ញុំដល់កន្លែង។ល្ងាចឡើងខ្ញុំក៏យកកែវទៅអោយពួកម៉ាក់ខ្ញុំហើយប្រាប់វាថាយក​ទៅអោយ​គាត់​វា​ក៏​ស្គាល់​គាត់ដែរព្រោះហាងវាធ្វើការនៅក្បែរគ្នាចឹងវាមិនមានអីជាបញ្ហាទេ។

 

ខ្ញុំចាំមើលគាត់តើគាត់មានអ្វីប្លែកអត់?តែមិនឃើញមានអីសោះឫមួយក៏មិត្តខ្ញុំមិនទាន់អោយ​វាទៅគាត់ស្រាប់តែវា Call មកខ្ញុំថា

-អាឡូ កែវដែលហ្អែងអោយអញព្រឹកមិញអញធ្វើអោយបែកបាត់ហើយអញសុំទោសណា

ខ្ញុំស្រលាំងកាំងតែខ្ញុំសួរទៅវាវិញថា

-ម៉េចចឹង?

-អញព្យួរវាលើដៃម៉ូតូស្រាប់តែវាដាច់ថង់ទៅធ្លាក់បែកបាត់នៅតាមផ្លួវ

-មិនអីទេចឹង

-កុំខឹងអញណា

-មិនមែនរឿងធំដំទេណាមួយឯងក៏គ្មានចេតនាដែរចាំធ្វើថ្មីក៏បាន

-ចាំអញសងលុយ

-មិនបាច់ទេអញពឹងហ្អែងចឹងហ្អែងគ្មានកំហុសទេ

ខ្ញុំមិនបានអន់​ចិត្តអីទេព្រោះវាជារឿងចៃដន្យសំណាងហើយដែលខ្ញុំមិនទាន់ប្រាប់គាត់គុំអី​ខ្មាស់គាត់ស្លាប់ហើយ។

 

ថ្ងៃមួយក្នុងខែមករាខ្ញុំបានលេងជាមួយគាត់។គាត់ប្រាប់ខ្ញុំថាគាត់ពិបាកចិត្តណាស់ព្រោះ​គាត់ឈ្លោះគ្នាជាមូយសង្សារ​គាត់អាចឈាន​ទៅដល់​ការ​បែក​​បាក់​គ្នាទៀតព្រោះតែភាពមិន​ចុះសំរុងនឹងគ្នាគាត់យំខ្លាំងណាស់ពេលនេះគាត់បេ្តជ្ញាថានឹងមិនយំទៀតទេហើយក៏មិនត្រលប់​ក្រោយ​យក​សង្សារ​គាត់​​វិញដែរព្រោះសង្សារគាត់និយាយមិនដែលស្ដាប់គាត់ទេស្រលាញ់គ្នា​បាន៩ឆ្នាំហើយនៅតែបែប​នេះទៀតដូច​នេះគាត់ឆ្អែត​ចិត្ត​ហើយ​។ ខ្ញុំព្យាយាមលួងលោមគាត់​អោយត្រូវគ្នាវិញដែរតែគាត់ថាគាត់មិនត្រូវទេមិនមែនខ្ញុំឃើញគាត់បែកគ្នាខ្ញុំមានសង្ឃឹមនឹង​បានគាត់នោះទេវា​មិន​អាច​​ទៅរួច​ឡើយខ្ញុំឃាត់គាត់អោយឈប់យំគាត់ថាគាត់ឈប់យំទៀត​ហើយថ្ងៃនេះជាថ្ងៃចុង​ក្រោយហើយដែលគាត់​យំខ្ញុំមិន​ទុកចិត្ត​ថាគាត់​ឈប់​ទេ​ខ្ញុំអោយគាត់​ផ្ងើរ​រូបថតគាត់អោយខ្ញុំមើលដើម្បីបញ្ជាក់ថាគាត់ពិតជាឈប់យំមែនគាត់ក៏ផ្ញើរមកហើយគាត់​ពិតជាឈប់​មែនតែមុន​នឹង​គាត់​យំ​​ឡើង​ហើមភ្នែកទៅហើយខ្ញុំនៅលួងគាត់ដល់យប់ជ្រៅ​គាត់ដេញអោយខ្ញុំ​ទៅដេកតែខ្ញុំមិន​ទាន់ងងុយ​នៅ​ឡើយនៅព្យាយាម​លេងជាមួយ​គាត់​​សិន​។​ គាត់បាននិយាយថាអរគុណខ្ញុំហើយដែលធ្វើអោយគាត់សប្បាយចិត្តហើយនៅជាមួយគាត់​ពេលដែលគាត់ពិបាកចិត្តខ្ញុំញ​ញឹមម្នាក់​ឯង​តែ​មិន​មែនមានន័យថា​ខ្ញុំអា​ចជំនួសសង្សារគាត់​បាន​ទេព្រោះវាមិនអាចទៅរួច។ខ្ញុំមិនហ៊ានគិតរឿងនេះ​ទេរាល់ថ្ងៃ​បានត្រឹម​គាត់ធ្វើ​ជា​បង​ប្រុស​​ក៏អស់ចិត្តដែរ។

 

 

ពេលនេះគាត់មានអារម្មណ៍ធូរស្បើយខ្លះហើយ​ទោះបីជាពេលខ្លះគាត់នឹកសង្សារគាត់ក៏ដោយ​ក៏គាត់មិនបកថយក្រោយវិញដែរព្រោះជិតចូលឆ្នាំ​ចិនហើយគាត់រវល់​ណាស់​ហើយ Holidayគាត់ក៏ជិតចូលមកដល់ដែរគាត់ប្រាប់ថាមួយឆ្នាំគាត់មានពេលឈប់សម្រាកតែបីដងប៉ុននោះ​គឺបុណ្យ​ចូល​ឆ្នាំ​ខ្មែរ បុណ្យចូលឆ្នាំចិន នឹងពេលបុណ្យភ្ជុំបិណ្ឌ។គាត់បានប្រាប់ខ្ញុំថាចូលឆ្នាំចិន​គាត់នឹង​ទៅលេងប្រទេស​ថៃគាត់​សួរខ្ញុំថា​ចង់បានអីអត់​ប្រាប់​គាត់មក។ ខ្ញុំក៏ប្រាប់គាត់ថាចង់​បានអាវបានខោស្បែកជើងទឹកអប់...គាត់ក៏បានសួរពីទំហំរាងកាយខ្ញុំស្រូលគាត់រកទិញ។គាត់​មាន​គម្រោង​ថា​ពេលចូល​ឆ្នាំខ្ញែរគាត់នឹងទៅលេងប្រទេសជប៉ុនទៀត។ជិវិតគាត់ពិតជារីករាយ​ណាស់ទោះបីជាគាត់ Heart Broken ក៏ដោយ។​ថ្ងៃមួយខ្ញុំ​បាន​សម្រេច​ចិត្ត​ប្រាប់ទៅគាត់រឿងមួយ​ថា

 

 

-ខ្ញុំចង់ប្រាប់យើងរឿងមួយ

-ប្រាប់រឿងអីទៅ។ប្រាប់ម៉ោ

-តែសន្យាណាកុំខឹងខ្ញុំអោយសោះ

-បានមិនអីទេខ្ញុំមិនខឹងទេប្រាប់ម៉ោ

-ខ្មាស់យើងណាស់ដូចជាមិនចង់ប្រាប់ទេ

-អៀនអីប្រាប់ម៉ោ

-ខ្ញុំកំពុងសរសេរប្រលោមលោកមួយដែលនិយាយពីរឿងខ្ញុំបានជួបយើង(រឿងដែលខ្ញុំកំពុង​សរសេរនេះ)

-My God. ខ្ញុំខ្មាស់គេណាស់

-ខ្មាស់អីគ្មានអ្នកណាស្គាល់យើងទេខ្ញុំដាក់ឈ្មោះក្លែងក្លាយទាំងអស់

-មិនអីទេចឹងធ្វើអីធ្វើទៅអោយតែយើងបានសប្បាយចិត្តណាមួយស្នាដៃយើងនិព្ធនមិនអន់ទេ

រឿង Valentine Day 2007 របស់យើងតែងខ្ញុំអានហើយស្រៀវស្រើបណាស់

ខ្ញុំធ្លាប់បានផ្ញើររឿង Valentine Day 2007 អោយគាត់អានហើយប្រិយមិត្តរបស់ Khmer Gay Novel ខ្លះក៏ធ្លាប់អានរឿងនេះដែរឃើញថាមានការគាំទ្រច្រើនគួរសម។

-មិនអីទេអរគុណហើយចាំខ្ញុំតែងចប់ពេលណាខ្ញុំនឹងអោយយើងអានមុនគេ

-បានខ្ញុំនឹងចាំអានវា

 

ពេលវេលាចេះតែដើរទៅមុនជានិច្ចពេលខ្លះខ្ញុំនឹងគាត់មិនទាក់ទងគ្នាសោះដល់មួយអាទិត្យ​ក៏មានពេលគ្មានគាត់លេង​ជាមួយខ្ញុំទទួលស្គាល់ថា​ខ្ញុំពិតជា​អផ្សុកហើយឯកាណាស់មានតែ​មើលរូបថតគាត់ទេដែរអាចអោយបាត់នឹកគាត់ហើយមានពេលខ្លះទៀតខ្ញុំជិះគាត់ហាងគាត់​ទៀតក៏​មាន​តែ​មិន​ដែលបានឃើញគាត់ទេព្រោះខ្ញុំជិះកាត់តែម៉ោង៥ដែលជាពេលគាត់បិទ​ហាង​ទៅហើយ​បើចង់ឃើញ​គាត់មាន​តែមកពេល​ថ្ងៃតែខ្ញុំមាន​ពេល​ឯណា​បើធ្វើការរាល់ថ្ងៃហ្នឹង​គាត់ Online រាល់ថ្ងៃទាំង Line ទាំងFacebook តែខ្ញុំមិនដាច់ចិត្ត Chatទៅគាត់ទេមិនមែនខ្ញុំចង់​អោយគាត់ Chat មកខ្ញុំមុនទេតែខ្ញុំមិនហ៊ានសោះមិនដឹងមកពីអីពេលខ្លះទៀតខ្ញុំធ្វើជា Post Status ខូចចិត្តពី​នេះពីនោះ​អោយគាត់​ចាប់អារម្មណ៍គាត់​ឃើញហើយ​ពេលខ្លះ​គាត់ Chat មកសួរថាមានរឿងអីនឹកគាត់មែនទេ?

 

អីយ៉ាពិតជាបានផលមែនគាត់ Chat មកមែន។ខ្ញុំថានឹក​តែមិនហ៊ាន Chatទៅរំខានទេ។គាត់សួរមកវិញថាបើនឹកម៉េចមិន Chatមកគាត់ហ្នឹង​ខ្លា​មែន​​​បាន​ជាខ្លាច។ គាត់ប្រាប់ថាគាត់រវល់ព្រោះភ្ញៀវកម្មង់ឥវ៉ាន់ច្រើនព្រោះជិតចូលឆ្នាំចិនហើយ​​គាត់​សន្យា​ថាលើក​ក្រោយ​បើ​ទោះ​ជា​គាត់​រវល់​យ៉ាងណាក៏ដោយក៏គាត់នៅតែ Chatមកដែរ​ព្រោះខ្ញុំនៅចាំបានសម្ដីគាត់មួយថាគាត់មិនចង់ឃើញខ្ញុំនៅតែឯងទេគាត់នឹងនៅកំដរជានិច្ច​ទោះ​បី​ជា​ពេលខ្លះគាត់ងងុយគេងឬរវល់ក៏ដោយក៏គាត់នៅព្យាយាមលេងជាមួយខ្ញុំដែរ។ស្គាល់​គ្នាបានជិត​៤ខែហើយតែ​ខ្ញុំនៅ​មិនដែលបានជួប​មុខគ្នា​ផ្ទាល់​សោះមិនមែនខ្ញុំឬគាត់មិនចង់ទេ​តែពេលវេលាមិនទាន់ល្អនៅឡើយពេលខ្លះគាត់បបួលខ្ញុំញ៉ាំអីពេលខ្លះគាត់បបួលខ្ញុំមើលកុន​តែខ្ញុំ​តែង​តែ​បដិសេធ​ជា​និច្ចព្រោះគាត់ទៅជាមួយមិត្តគាត់ខ្ញុំថាចាំទៅតែ២នាក់គាត់បានទៅ​ព្រោះខ្ញុំខ្មាស់​មិត្តភិក្ត​គាត់​ណាស់​ខ្ញុំ​ថា​ចាំ​ថ្ងៃ​ណាពេលវេលា​ល្អ​ខ្ញុំ​នឹង​ទៅជាមួយគាត់នៅថ្ងៃណា​មួយមិនខាន។

 

ពិធីបុណ្យចូលឆ្នាំចិនក៏បានមកដល់គាត់បានចេញទៅថៃនៅថ្ងៃចូលឆ្នាំចិនថ្ងៃទីមួយចំនែកខ្ញុំក៏​បានទៅលេងកោះរ៉ុងនៅក្រុងកំពង់សោម​ដែរ​ហើយ​ទំនាក់ទំនងយើងក៏បានដាច់មួយរយះ។​កោះរ៉ុងស្អាតណាស់ខ្ញុំគិតថាបើបានមកជាមួយគាត់មិនដឹងជាល្អយ៉ាងណាទេ។ខ្ញុំបានឃើញ​គាត់ Post​រូប​ជាច្រើននៅប្រទេសថៃគាត់ប្រាប់ថាគាត់ទៅគ្នា៣នាក់ជាមួយបុរសប្លែកមុខម្នាក់តែ​គាត់មានគ្នាគាត់ទៅមុន៤-៥នាក់ទៀត។ខ្ញុំ​ឃើញ​បុរស​នោះថតជាមួយគាត់ច្រើនសន្លឹកណាស់​តែខ្ញុំមិនបានសួរថាអ្នកណាគេទេគាត់ក៏មិនបានប្រាប់ថាជានរណាដែរ។

 

ពិធីបុណ្យបានបញ្ចប់គាត់ក៏បានមកដល់ខ្មែរវិញខ្ញុំចូលទៅមើលក្នុង Timeline គាត់។គាត់បាន​Post Photo ជាច្រើនរូបនៅប្រទេសថៃហើយទៅ Shopping នៅ​ច្រើនកន្លែងណាស់មើលទៅ​ដូច​ជាសប្បាយណាស់ខ្ញុំក៏ចូល Comment ក្នុងរូបគាត់ដោយដាក់ Sticker សើចមួយ។មួយសន្ទុះ​ក្រោយមក​គាត់ក៏បាន Chatមកខ្ញុំថា

-មកដល់ភ្នំពេញវិញនៅ

-មកដល់ម្សិលមិញចុះយើង?

-មកដល់ល្ងាចមិញហត់ខ្លាំងណាស់ព្រោះដើររហូត

-ល្អហើយបានស្រកគីឡូ

-មិនស្រកទេព្រោះញ៉ាំច្រើនណាស់ចុះយើងទៅលេងកោះសប្បាយទេ?

-សប្បាយណាស់ព្រោះកោះមានទេសភាពស្អាតណាស់ខ្ញុំនឹងទៅម្ដងទៀត

-Lolxxx

-និយាយអញ្ជឹងខ្ញុំមានរបស់មួយអោយយើងតែមិនដឹងថាយើងពេញចិត្តឬអត់ទេ

 

ស្រាប់តែគាត់ Readហើយគាត់មិនតបមកវិញសោះមកពីគាត់គេងលក់ទេដឹង?តែទម្លាប់គាត់​ទោះជាគាត់គេងស្អែកឡើងគាត់ឃើញ​គាត់នឹង​តប​មក​វិញ​ជាមិនខានដូចនេះខ្ញុំចាំគាត់​តបនៅ​ថ្ងៃស្អែកសិន។ស្អែកមកដល់ហើយនៅមិនឃើញគាត់តបទៀតមានអីកើតឡើងទៅហ្ន?មួយថ្ងៃ​បាត់​ពីរ​ថ្ងៃបាត់នៅមិនឃើញគាត់តបទៀតសាកប្រើ Style ចាស់ Post Status ខូចចិត្តទៀតសិន​Postរាល់ថ្ងៃ​ហើយ​នៅ​តែ​មិន​មាន​ប្រតិកម្ម​ទៀត​ឬ​មួយ​ក៏​គាត់​ខឹង​ខ្ញុំរឿងអីទេដឹង?មិនហ៊ាន Chat​ទៅគាត់សោះ។ខ្ញុំក៏បណ្ដោយអោយវាទៅតាមដំនើររហូតដល់ពីរអាទិត្យនៅតែមិនឃើញគាត់​ Chat​ មក​ទៀត​។ ហ៊ើយពេលណាគាត់នឹកឃើញគាត់តបហើយ

 

 

០៩ មិនា​ ឆ្នាំ២០១៥ (Day Of Heart Broken​ and Growing Pain)

ខ្ញុំចូលទៅមើល Friends Online ជារៀងរាល់ថ្ងៃស្រាប់តែថ្ងៃមួយខ្ញុំមិនបានឃើញគាត់​នៅក្នុង Friends Online ហ្នឹងទេខ្ញុំក៏​ឆ្ងល់ព្រោះ​រាល់​ដង​ទោះ​គាត់​មិន Online ក៏ខ្ញុំឃើញគាត់នៅក្នុងហ្នឹង​ដែរឬក៏គាត់ Block ខ្ញុំបាត់ទៅ?ខ្ញុំមិនបង្អង់យូរខ្ញុំក៏ចូលទៅកន្លែង Search Friend ហើយខ្ញុំវាយ​ឈ្មោះ​គាត់​ស្រាប់​តែមិនឃើញសោះបេះដូងខ្ញុំពេលនេះចាប់ផ្ដើមលោតខុសពីធម្មតាហើយខ្ញុំ​ក៏ព្យា​យាម​វាយ​ម្ដង​ទៀត​នៅតែ​មិនឃើញទៀត​មែនទែន​ហើយ​លើកនេះគាត់បាន Block ខ្ញុំ​ហើយខ្ញុំមិនអស់ចិត្តខ្ញុំគិតថាឬក៏គាត់ Block ខ្លួនឯងចោលទេដឹង?ខ្ញុំក៏យកFacebook អ្នកផ្សេង​ហើយ​វាយរក​ឈ្មោះ​គាត់​ស្រាប់តែឃើញ..... ថ្លើមខ្ញុំធ្លាក់ខ្ពាក់ពុទ្ធោអើយគាត់បាន​Block ខ្ញុំ​មែនតើមកពីបញ្ហា​អីទៅ? ខ្ញុំខុស​អីទៅ? ពេល​នេះខួរ​ក្បាលខ្ញុំពោពេញ​ដោយសំនួរមួយសែន​ជំពូកដែលគ្មានចម្លើយ។ខ្ញុំនៅតែមិនយល់ហេតុអីបានជាគាត់ Block ខ្ញុំចោលដោយគ្មានហេតុ​ផលបែប​នេះ? គាត់ស្អប់​ខ្ញុំ​ណាស់​​មែនទេ? តែគាត់មិនមែនជាមនុស្សគ្មានហេតុផលទេយ៉ាង​ណាក៏គាត់ប្រាប់​ខ្ញុំដែរឬមួយមានអាថ៏កំបាំងពី​ក្រោយរឿងនេះ?អាចមកពីគាត់​ស្អប់​ខ្ញុំ​ដែល​​ប៉ុន្មានថ្ងៃនេះPost អីចម្លែកៗទាក់ទងនឹងគាត់ពេក?អាចមកពីគ្រួសារគាត់ដឹងរឿងនេះ?អាច​មកពីសង្សារថ្មីគាត់ដឹង​ពីទំនាក់​ទំនង​រវាង​ខ្ញុំ​នឹង​​គាត់?អាចមកពីគាត់មិនសប្បាយចិត្តនូវរៀងអ្វីមួយ?សំនួរអស់ទាំងនេះមានតែគាត់ទេអា​ច​ប្រាប់ខ្ញុំបាន។

 

 

 

ក្រោយពីដឹងថាគាត់​​ Blockខ្ញុំហើយខ្ញុំគ្មានកម្លាំងកំហែងធ្វើការទេហើយក៏មិនបាន​តាមជីកឬកជីក​គល់ចង់ដឹងពីហេតុ​ផលនៃរឿងនេះដែរតើ​ខ្ញុំ​បាន​​​ធ្វើនូវកំហុស​អីទៅ? ខ្ញុំទ្រាំបានពីរបី​ថ្ងៃខ្ញុំនៅ​តែមិន​អស់ចិត្តតើ​មានអីកើតឡើងលើគាត់ទៅ?ខ្ញុំនៅមិនសុខទេបើមិនបានដឹងពីហេតុផល។ ទី​បំផុត​ខ្ញុំក៏​សម្រេច​​ចិត្តថានឹងតាមរកហេតុផលពីក្រោយរឿងនេះអោយទាល់តែឃើញ។ខ្ញុំសាកផ្ញើរសារទៅLine របស់គាត់​ជាច្រើនដែលមាន​អត្ត​ន័យ​ថា

 

-ខ្ញុំគ្រាន់តែចង់ដឹងហេតុអីបានជាយើងBlock ខ្ញុំចេញពីFacebook អញ្ជឹង? តើខ្ញុំបានធ្វើអីខុស?​អ្នកស្អប់ខ្ញុំឬមិនចូលចិត្តខ្ញុំអ្នកគ្រាន់តែប្រាប់ហេតុផលអោយខ្ញុំបានដឹងថាហេតុអ្វី?បើសិនជា​អ្នកស្អប់ខ្ញុំពិតមែន​​​​ អូខេខ្ញុំអាចដើរចេញពីជិវិតអ្នកបានតែសូមប្រាប់ហេតុផលអោយខ្ញុំបានដឹង​ផង។សង្ឃឹមថាអ្នកនឹងតបមកវិញនឹងប្រាប់ហេតុផងដល់ខ្ញុំផងកុំទៅស្ងាត់ៗបែបនេះអី។

 

 

ជាច្រើនម៉ោងទៅហើយនៅតែមិនតបមកវិញទៀតសម្បីតែ Readទីបំផុតខ្ញុំដឹងថាគាត់ក៏ Block Line ខ្ញុំដែរពេលនេះ​ខ្ញុំអស់វិធីនឹងស្វែងរក​ហេតុ​ផល​​ហើយ​ ​ហើយ​ក៏មិនមានពេលបានលេង​ជាមួយគាត់ទៀតដែរបើទោះជាគាត់ Unblock ខ្ញុំវិញក៏ដោយក៏ពួកយើងមិនមែនជា Friendនឹង​គ្នា​ទៀតដែរលុះត្រាណាតែគាត់ Addខ្ញុំម្ដងទៀតតែខ្ញុំគ្មានសង្ឃឹមទេអ្វីៗចប់ត្រឹមពេលនេះហើយ​ ​ខ្ញុំ​មិន​យល់ទាល់តែសោះតើមានរឿងអីកើតឡើងទៅ?

 

ឃ្លាតពីគាត់៤-៥ថ្ងៃហើយពេលនេះគាត់យ៉ាងម៉េចទៅហើយ?ខ្ញុំនឹកគាត់ណាស់ពេលនេះបើចង់់​ឃើញគាត់មានតែទៅហាងគាត់ទេតែធ្វើ​យ៉ាង​ម៉េច​​​ទៅបើធ្វើការរហូតហ្នឹង។រាល់ល្ងាចពេលទៅណា​ម្ដងៗខ្ញុំតែងតែជិះកាត់ហាងគាត់ជានិច្ចទោះបីជាទិសដៅមិនទៅតាមផ្លូវហ្នឹងក៏ដោយមិត្ត​ខ្ញុំ​យល់ពីបំនងខ្ញុំចង់ធ្វើអីតែវាមិនបានហាមខ្ញុំទេវាអោយខ្ញុំធ្វើតាមចិត្តតែមិនដែលបានឃើញគាត់ទេព្រោះគាត់បិទទ្វា​​​ហើយតែ​នៅ​តែ​សង្ឃឹម​ថា​ពេល​ណា​មួយនឹងបានឃើញគាត់មិនខាន។

 

ថ្ងៃមួយជាថ្ងៃអាទិត្យដោយសារតែចង់ដឹងពេកខ្ញុំក៏សម្រេចចិត្តជិះទៅហាងគាត់ស្ងាត់ៗមិន​អោយគាត់ឃើញខ្ញុំបាន​ឈរមើល​គាត់ពីចម្ងាយ​ពេល​នេះ​អ្វីដែល​ខ្ញុំឃើញគឺគាត់កំពុងតែសើច​សប្បាយតែមិនដឹងសប្បាយពីរឿងអីទេមានន័យថាគាត់មិនបានពិបាកចិត្តដូចដែលខ្ញុំស្មាន​នោះ​ទេគេ​តែងតែ​និយាយ​ថា​បើ​កាល​ណាយើងឃើញមនុស្សដែលយើងស្រលាញ់មានក្ដីសុខ​នោះយើង​ក៏មានក្ដី​សុខដូច​គេដែរ​ទោះ​បីជា​ខាង​ក្នុង​យើងខ្ទេច​ខ្ទាំ​យ៉ាង​ណាក៏ដោយ។ខ្ញុំញញឹម​ហើយដើរចេញពីទីនោះយ៉ាងប្រញ៉ាប់។មកដល់ពេលនេះទៅហើយខ្ញុំនៅមិនទាន់រកហេតុផល​ឃើញទៀត​ខ្ញុំ​ទាល់​​តម្រិះហើយនៅសល់តែវិធីមួយតែប៉ុននោះគឺCall ទៅគាត់ផ្ទាល់តែម្ដង។​មកពីរៀនចិនវិញខ្ញុំក៏ខ្ចីទូរសព្ទ័012បងស្រីខ្ញុំយកតេទៅគាត់។តេ​ទៅ​ជិត១០ដងទៅហើយគាត់​នៅតែមិនព្រមចុចទទួលទៀតគាត់ធ្លាប់ប្រាប់ខ្ញុំថាគាត់កម្រនិយាយទូរសព្ទ័ពេលយប់ណាស់​ខ្ញុំ​នៅតែ​ព្យាយាម​ចុច​ទៅ​គាត់​​​ទីបំផុតគាត់ក៏ចុចទទួលដំបូងគាត់និយាយថា

 

 

-អាឡូរកអ្នកណាគេដែរ?

-យើងឈ្មោះសីហាហ្នឹងមែនទេ?

-បាទរកអ្នកណាគេយើងជាណាគេ?

-ខ្ញុំមនុស្សដែលយើង Block នោះអី

-បាទ?​អ្នកណាគេ???????​លឺអត់???អាឡូ?

 

ពេលនោះមិនដឹងជា Network ឬមកពីគាត់មានចេតនាមិនចង់និយាយទេបានជាបែបហ្នឹងទី​បំផុត​ការ​សន្ទនាក៏បានដាច់។ខ្ញុំព្យាយាម​ទាក់ទង​ទៅ​គាត់​​ទៀត​តែប្រហែល​ជាគាត់ដឹង​ថាខ្ញុំជាអ្នក​ណា​​ហើយ​បាន​ជា​មិនលើក​ដូចនេះតេជិត​២០ដងនៅតែមិនលើកខ្ញុំក៏ដាច់​ចិត្តផ្ញើរសារទៅ​ម្ដងក្រែង​បាន​​ផល​ជាង​អត្តន័យ​ដូចពេលដែលខ្ញុំផ្ញើរអោយគាត់ក្នុង Line អញ្ជឹងទីបំផុតគាត់នៅតែមិនតបមកវិញ​។ ពេល​នេះខ្ញុំ​ចាប់​ផ្ដើម​ដឹង​បណ្តើរៗ​ហើយ​​ថា​គាត់​ស្អប់​ខ្ញុំ​ហើយ។ ខ្ញុំក៏ព្យាយាមកាត់ចិត្តពីគាត់។

នៅ​តែ​មិនអស់ចិត្តទៀតខ្ញុំពិតជាចង់ដឹងខ្លាំងណាស់តើមានរឿងអីទៅ?៣ថ្ងៃក្រោយមកទៀត​ខ្ញុំក៏ដាច់ចិត្តយកលេខ​ផ្ទាល់ខ្ញួនតេទៅគាត់តែម្ដង។ដូច​លើកមុនអញ្ជឹងគាត់នៅតែមិនលើក​ដដែល​ខ្ញុំក៏ព្យាយាមតេទៅគាត់ជិត៣០ដងមានពេលខ្លះគាត់ចុចបិទទៀតទីបំផុតគាត់ផ្ញើរសារ​មក​ថា​គាត់​កំពុង​តែ​មើល​កុន​នៅ​ខាងក្រៅ។ ខ្ញុំក៏ផ្អាក​តេទៅគាត់រហូតដល់ម៉ោង១០យប់ខ្ញុំក៏ព្យាយាមតេទៅគាត់ទៀតព្រោះខ្ញុំគិតថាគាត់​ចេញ​ពីមើលកុន​ហើយ​។ នៅ​តែមិនលើកដដែលគាត់ក៏ផ្ញើរ​សារ​មក​ថាគាត់គេងហើយ។

 

ខ្ញុំក៏តបសារទៅគាត់ថា

-តើអាចអោយពេលខ្ញុំ២-៣នាទីនិយាយជាមួយយើងបានទេ?សីហាតើមានរឿងអីកើតឡើង​ទៅ?ម៉េចក៏សុខៗរឿងវាទៅជាបែបនេះ?ប្រាប់ខ្ញុំបន្តិចមក។សុំនិយាយជាមួយយើងមួយនាទី​បានទេដើម្បីអោយខ្ញុំអស់ចិត្ត។

សូមទទួលទូរសព្ទ័នឹងពន្យល់ខ្ញុំពីរឿងនេះផងយើងមិនមែនជាមនុស្សចិត្តដាច់បែបនេះទេ?

គាត់ក៏តបមកវិញថា អូខេចាំខ្ញុំប្រាប់យើងនៅថ្ងៃស្អែកតែពេលនេះខ្ញុំងងុយគេងណាស់

ខ្ញុំក៏ទន្ទឹងចាំថ្ងៃស្អែកមកដល់

ថ្ងៃទី១៤ មិនា​២០១៥​ (The Reason Why? )

ស្អែកឡើងទូរសព្ទ័បាន Alert Message Line ជាច្រើនដងជាប់គ្នាខ្ញុំបើកមើលស្រាប់តែឃើញគាត់​ផ្ញើរសារមកថា

-សួស្ដី!ខ្ញុំមកវិញហើយ។ សុខសប្បាយទេ?

ខ្ញុំអរណាស់ព្រោះគាត់នៅតែមិនភ្លេចការសន្យារបស់គាត់កាលពីម្សិលមិញខ្ញុំតបទៅភ្លាមៗ

-ខ្ញុំមិនសប្បាយចិត្តទេ។មានរឿងអីកើតឡើងចំពោះយើងទៅ?ហេតុអីគ្រប់យ៉ាងទៅជាបែបនេះ​តើខ្ញុំបានធ្វើអីខុសដាក់យើងមែនទេ?ប្រាប់ខ្ញុំបានទេ?

គាត់មិនទាន់និយាយអ្វីទេតែគាត់បានផ្ញើរ Sticker មួយដែលបញ្ជាក់ពីភាពពិបាកចិត្តរបស់គាត់

ខ្ញុំឃើញគាត់មិនតបបែបនេះក៏ផ្ញើរសារទៅគាត់ថែមទៀត

-មានរឿងអីទៅ?ប្រាប់មក ឬមួយគ្រួសារយើងដឹងអំពីទំនាក់ទំនងយើងស្រលាញ់ភេទដូចគ្នា​មែនទេ? ឬយើងនឹងរៀបការជាមួយមនុស្សស្រី? ឬយើងមានសង្សារថ្មីហើយគេមិនចង់អោយ​យើងលេងជាមួយខ្ញុំមែនទេ? ឆ្លើយតបមកខ្ញុំមកណា

ពេលនេះគេ​ដូចជាអ្នកទោសត្រូវខ្ញុំចាប់សួរចម្លើយអញ្ជឹង។ចាំអស់មួយម៉ោងគាត់ក៏តបមកថា

  • Lolzzz Okay ខ្ញុំនឹងប្រាប់យើងពីគ្រប់យ៉ាងនៅពេលយប់ឥលូវខ្ញុំរវល់ណាស់

  • Okay ខ្ញុំរងចាំចម្លើយពីអ្នក។សង្ឃឹមថាអ្វីៗនឹងប្រសើរឡើងទៅចុះ។

 

ខ្ញុំក៏នៅធ្វើការធម្មតាក្នុងចិត្តខ្ញុំមិនដឹងគិតពីអ្វីខ្លះទេព្រោះខ្ញុំអន្ទះអន្ទែងណាស់អ្នកដែលធ្លាប់ជួប​អារម្មណ៍បែបនេះនឹងយល់ពីវាមិនខាន។ខ្ញុំ​បន់​អោយ​​តែ​ដល់យប់ឆាប់ៗទេអាលនឹងបានដឹងពី​ហេតុផលទីបំផុតអ្វីដែលរងចាំបានមកដលគឺដល់ពេលយប់ហើយតែមិនឃើញគាត់តប​ Line មក​សោះ​ម៉ោង៩ទៅហើយឬក៏គាត់ព្យាយាមគេចវេសពីខ្ញុំទៀតតែគាត់ Read​សារខ្ញុំរួចហើយឬ​ក៏គាត់ភ្លេច?ផ្ញើរសារទៅគាត់ទៀតសិន

-Hey Hey អាចប្រាប់ខ្ញុំបាននៅ?

៩ : ៣០នាទីហើយនៅមិនទាន់បានតបទៀតខ្ញុំចង់ដឹងណាស់

ម៉ោង១០គាត់ក៏បានតបមកខ្ញុំវិញថា

-Sorry ខ្ញុំមិនបាន Block អ្នក​ទេតែ​សង្សារថ្មីរបស់ខ្ញុំគេឆែកមើលទូរសព្ទ័ខ្ញុំហើយឃើញខ្ញុំនឹងអ្នក​លេងផ្លែម​ល្អែមស៊ីជម្រៅជាមួយគ្នា​ខ្លាំងពេកគាត់​ក៏​ ​​Block​ ទៅ។តែឥលូវលេងអីហើយគាត់ព្រម​ជឿហើយថាអ្នកនឹងខ្ញុំគ្រាន់តែជាមិត្តធម្មតាប៉ុណ្ណោះ។

 

 

អ្វីដែលខ្ញុំធ្លាប់គិតកាលពីមុនពិតជាមិនខុសមែនបុរសដែលថតរូបជាមួយគាត់នៅប្រទេសថៃ​នោះ​គឺជា​សង្សារ​ថ្មីគាត់មែន។គេជាបុរសសង្ហា​ណាស់​ហើយ​ជា​ពពួក High Fashion និយមទៀត​តែ​មើល​ទៅដូចជានៅក្មេងជាងគាត់។តាមដែលខ្ញុំចូលមើល Profile របស់សង្សារថ្មីគាត់បើខ្ញុំ​មិនខុស​ទេ​ម្នាក់​នោះ​គេជាបុគ្គលិករបស់ធនាគារ ​ធនាគារ១។ ​ពួកគេទាំងពីរពិតជាសាកសមនឹង​គា្នណាស់​គេនោះ​មាន​អី​គ្រប់​យ៉ាង​ទាំង​អស់​ដែល​ខ្ញុំ​មិន​មានគេជាបុរសសង្ហារជាអ្នកមានទ្រព្យ​តែខ្ញុំមិនមែនទេ។អ្នក​ណា​ថា​ស្នេហា​មិនគិតពីមានក្រ?អ្នកណាថាស្នេហាជារឿងរបស់មនុស្ស​ពីរ​នាក់​?​

 

ពេលនេះខ្ញុំយល់ហើយថាភាពក្រីក្រធ្វើអោយយើងបាត់បង់ឧកាសទាំងអស់។ស្នេហា​មិនមែន​ដូច​ជា​រឿងប្រលោមលោក​ដែលគេតែងតែធ្វើ​អោយ​បុរសអ្នក​មាន​មក​ស្រលាញ់​នារី​អ្នកក្រនោះ​ទេ​ស្នេហា​បែប​នេះ​មាន​តែក្នុងរឿងនិទានតែប៉ុណ្ណោះតែសម្រាប់ជិវិតពិតគេអ្នកមាន​ត្រូវ​ស្រ​លាញ់​​អ្នក​មាន​ដូច​​គ្នាហើយ។ខ្ញុំមិនដឹងថាទំនាក់ទំនងរវាងគេនឹងគាត់ចាប់ផ្ដើមតាំងពី​ពេលណាទេតែខ្ញុំឆ្ងល់ណាស់​បើ​គាត់ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ហើយ​ហេតុអីគាត់បាច់លាក់ខ្ញុំធ្វើអី​ហេតុអីក៏គាត់មិនប្រាប់ខ្ញុំអោយដឹងពី​រឿងនេះសោះអញ្ជឹង។គាត់ធ្លាប់និយាយលេងជាមួយខ្ញុំថា​អោយ​ខ្ញុំ​ជួយ​រកសង្សារអោយគាត់តែខ្ញុំ​ប្រាប់​ថាមិនហ៊ានរកអោយទេព្រោះខ្លាចគេធ្វើបាបឬ​បោកប្រាសគាត់ហើយ​ណាមួយខ្ញុំក៏មិនដឹងថារក​អ្នក​ណា​អោយ​គាត់​ដែរព្រោះគាត់ស្អាតអញ្ជឹង​ពិបាកនឹងរកអ្នកដែលសាកសមនឹងគាត់ណាស់។បើ​គាត់​មានសង្សារថ្មីក៏ជារឿងល្អមួយដែរបើ​គាត់ប្រាប់ខ្ញុំ​មួយ​ម៉ាត់​រឿងក៏មិនដល់ថ្នាក់នេះដែរ។

 

 

 

ខ្ញុំបានដឹងការពិតពីក្រោយរឿងនេះហើយខ្ញុំក៏មិនមានប្រតិកម្មខឹងឬស្អប់គាត់ទេខ្ញុំក៏តបទៅថា​​ខ្ញុំ​ក៏គិត​បែបនេះដែរព្រោះខ្ញុំបាន​ឃើញអ្នក​នឹងគេ​ទៅ​​លេងប្រទេសថៃជាមួយគ្នា។ពេលនេះខ្ញុំបាន​ស្ងប់ចិត្ត​ហើយ​​ទោះជាយ៉ាងណាក៏ខ្ញុំបានចាកចេញជាមួយហេតុផល​មួយ​ដែលខ្លួនខ្ញុំអាច​ទទួល​យក​​បាន​ដែល​​​មិន​មែនរស់​នៅជាមួយភាពមន្ទិលសង្ស័យដូចកាល​ពីមុន។ពេលនេះទំនាក់ទំនង​ខ្ញុំ​រវាង​គាត់​ស្ទើរ​តែដាច់​ទាំង​ស្រុង​ហើយព្រោះ​ខ្ញុំ​មិនហ៊ានលេង​ជាមួយ​គាត់ដូចមិនទៀតទេឯគាត់​វិញក៏ដូច​គ្នា​ដែរ​។​ សង្សារគាត់ធ្វើត្រូវហើយអ្នកណាមិន​ប្រចណ្ឌដែលឃើញសង្សារខ្លួន​ឯង​លេង​ជា​មួយអ្នកដទៃ​នោះ​សម្បី​តែ​ខ្ញុំក៏ប្រចណ្ឌដែរទោះបី​ត្រឹមតែជាមិត្តក៏ដោយ។

 

 

ពេលនេះខ្ញុំបានត្រលប់ទៅកាន់ជិវិតដូចកាលពីមុនវិញហើយខំធ្វើការ​រកលុយ​ដើម្បីទម្លុះភាពក្រ​ព្រោះ​​ភាព​ក្រីក្រនេះធ្វើ​អោយគេ​មើលងាយ​យើង​។ ពេលនេះខ្ញុំបាន​ឡើងប្រាក់ខែហើយ​ស្ដាយណាស់​ដែលមិនបានអញ្ជើញគាត់ញ៉ាំបាយទុកជាការសងគុណគាត់​ហើយ​រាល់​ពេល​ដែល​នឹកគាត់​គឺ​​មាន​តែ​មើល​រូបថតនឹង Video របស់គាត់តែប៉ុណ្ណោះដែលអាច​រម្ងាប់ចិត្តនឹកបាន។បន្ទាប់​ពីជួបរឿង​នេះ​ហើយ​​​ខ្ញុំ​ក៏​សម្រេច​ចិត្ត Block Account Facebook ខ្លួនឯង​មួយ​រយះ​ដើម្បី​សម្រាក​ព្យាបាល​របួស​តែ​ពេល​នេះ​គាត់ Unblock ខ្ញុំវិញហើយតែយើងមិនមែន​ជា Friend នឹង​គ្នាទៀត​ទេ​ទាល់​តែ​ខ្ញុំឬ​គាត់ Add​គ្នាម្ដងទៀតតែទោះចង់ Addគាត់ក៏ Add ទៀត​លេង​ចូលហើយព្រោះគាត់លេងអោយគេ Addគាត់​ទៀត​ហើយ។

 

ពេលណាខ្ញុំសប្បាយចិត្តខ្ញុំ​នឹង​ Active Account Facebook ខ្ញុំវិញ។​ រឿងរ៉ាវមានតែ​ប៉ុននឹង​​ហើយ​មូលហេតុ​ដែលខ្ញុំសុខ​ចិត្តអង្គុយ​រាប់​ម៉ោង​អោយ​មូស​ខាំ​ដើម្បី​សរសេរ​រឿងនេះ​អោយចប់នោះគឺដោយសារខ្ញុំចង់បង្ហាញពីរឿងដែលអស្ចារ្យមួយដែល​ខ្ញុំអាចដើរតាមក្ដី​ស្រមៃ​របស់​ខ្ញុំដើម្បីតាម​រកបុរស​ម្នាក់​ដែលខ្ញុំមិនស្គាល់សម្បីតែឈ្មោះទីបំផុត​ព្រហ្មលិខិតក៏​អោយ​ខ្ញុំជួបគាត់មែនទោះបីជាក្នុងរយះពេលបានត្រឹមតែ៤ខែក៏ដោយតែគាត់​បាន​ធ្វើរឿង​ល្អអោយខ្ញុំច្រើន​ណាស់ដែលពិបាកនឹងបំភ្លេចខ្ញុំនឹងចងចាំវាជារៀងរហូត។ វា​ពិ​បាក​​នឹងជឿណាស់សម្រាប់អ្នកទាំងអស់គ្នាតែ​វាបាន​កើត​ឡើងរួចទៅហើយ​​បើវា​មិនកើតឡើង​លើ​រូប​ខ្ញុំក៏ខ្ញុំសរសេរវាមិនចេញដែរ​ ​ព្រោះខ្ញុំមិនមែនជាអ្នកនិពន្ធទេ​ខ្ញុំអាចសរសេរវាបានតាមការ​ចង​ចាំនឹង​​តាម Chat ដែលខ្ញុំលេង​ជាមួយគាត់តែប៉ុណ្ណោះ។ពេលខ្លះខ្ញុំត្រូវសរសេរវាគ្រប់ទី​កន្លែងទោះ​បីជា​ម៉ោងធ្វើការក៏ដោយ​ព្រោះ​ខ្ញុំ​ខ្លាច​ភ្លេច​ហើយ​មានពេលខ្លះទៀ់ត​​ខ្ញុំសរសេរទាំងទឹកភ្នែក​ហូរក៏មាន​អ្នក​ដែលធ្លាប់​ស្គាល់នូវនិយមន័យនៃពាក្យបាត់បង់ទើប​យល់អារម្មណ៍នេះអ្នកណាខ្លះ​ជួប​រឿងបែប​នេះ​ទៅ?

 

ខ្ញុំលួចគិតថ្ងៃណាមួយនឹងបានក្បែរគាត់ដូចមុនបេះដូងខ្ញុំនឹងមានភាពកក់ក្ដៅខ្លាំងណាស់តែ​ពេលនេះ​អ្វីៗ​ត្រូវបានផ្លាស់ប្ដូរអស់ទៅ​ហើយខ្ញុំគ្រាន់​តែ​ចង់ដឹង​តើគាត់មានក្ដីសុខទេ?អ្វីដែលខ្ញុំ​នៅសល់គឺពាក្យ​ជូនពរគាត់នឹងបុរសម្នាក់នោះអោយស្រលាញ់គ្នារហូតជាពិសេសសូមអោយ​មុខ​ជំនួញ​​គាត់​​ទទួល​បាន​​ជោគជ័យ​ហើយអ្វីដែលគាត់ចង់បានបំផុតនោះគឺសូមអោយគាត់​សម្រកទម្ងន់បាន​៧០គីឡូដូច​ដែលគាត់បាន​ប៉ង​ព្រោះ​ខ្ញុំ​មិន​ចង់ឃើញគាត់តមអាហារអត់បាយ​អត់ទឹកទៀតទេ។ហើយ​អ្វីដែល​គាត់ខ្លាច​បំផុតនោះគឺរៀបការជាមួយមនុស្សស្រី។ សូមជូនពរ​គាត់​អោយ​គេច​ផុត​​ពីឧបសគ្គ​នេះ​ផង​ចុះ។បើយើងនៅតែមាននិស្ស័យនឹងគ្នាមែនសូមអោយ​ខ្ញុំបានជួបបងម្ដងទៀតណា............ អរគុណ​សម្រាប់​គ្រប់​យ៉ាង​..​.​..​................បងប្រុស។

 

អរគុណចំពោះពេលវេលាដ៏មានតម្លៃអាននៅរឿងនេះតាំងពីដើមដល់ចប់​ជូន​ពរ Sabay ទទួលបានប្រិយមិត្តគាំទ្រកាន់តែច្រើនថែមទៀត។

Contact Line ID Theeradeth8887 សម្រាប់មិតិរិះគន់នឹងកែលម្អ។ខ្ញុំ​ស្វាគមន៍​រាល់​មិតិនឹងយោបល់​របស់​មិត្តអ្នកអាន​គ្រប់ពេលវេលា​សូមអរ​គុណ​

ពីខ្ញុំ Dream,

(ការអានរបស់លោកអ្នកគឺជាកម្លាំងចិត្តខ្ញុំ)

អរគុណ Sabay ដែលបានចុះផ្សាយនូវរឿងរបស់ខ្ញុំ។

 

ប្រសិនបើ ​ប្រិយមិត្ត​ មាន​បញ្ហា​​ស្នេហា​ បញ្ហាជីវិត ដែល​​​ចង់​ចែក​រំលែក​ដល់​មិត្ត​អ្នក​អាន​បាន​ជា​បទ​ ពិសោធន៍ ឬ​ជួយ​​ជាយោបល់​ក្នុង​ការ​ដោះ​ស្រាយ​​សូម​​ផ្ញើ​អត្ថបទ​រឿង​រ៉ាវពិតរបស់​​​​​ ​​​​អ្នក​មក​កាន់ pen.sophana@cidc.com.kh។ Sabay នឹង​ចុះ​​ផ្សាយ​​ជូន៕

អត្ថបទថ្មី