មហាសេដ្ឋីនីហ្សេរីយ៉ា ចង់ទិញក្លិប Arsenal ហើយបញ្ចប់តំណែង Wenger
- 2015-05-18 22:57:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋីនីហ្សេរីយ៉ា ចង់ទិញក្លិប Arsenal ហើយបញ្ចប់តំណែង Wenger
ចន្លោះមិនឃើញ
លោក Aliko Dangote ដែលជាមហាសេដ្ឋីសញ្ជាតិនីហ្សេរីយ៉ា បាននិយាយថាលោកចង់ទិញក្លិបកាំភ្លើងធំ Arsenal បន្ទាប់មកលោកនឹងបញ្ចប់តំណែងអ្នកចាត់ការបច្ចុប្បន្នលោក Arsène Wenger ដោយតែងតាំង Patrick Vieira ជាអ្នកចាត់ការថ្មី និង Thierry Henry ជាជំនួយការវិញ។
លោក Aliko Dangote ដែលចង់ទិញក្លិប Arsenal
មហាសេដ្ឋីវ័យ៥៨ឆ្នាំ ដែលមានប្រាក់ជាង១៥ពាន់លានដុល្លារ បាននិយាយថា៖ "Wenger ត្រូវតែប្ដូរស្ទីលចេញ ហើយពួកគេត្រូវតែមានទិសដៅថ្មី។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងទិញក្លិបបាន ទោះជាតម្លៃមិនទាន់ត្រូវគ្នាក្ដី។ ខ្ញុំដឹងពីយុទ្ធសាស្ត្ររបស់ខ្ញុំ"។
អតីតកីឡាករក្រុមជម្រើសជាតិបារាំង Patrick Vieira និង Thierry Henry
ប្រភពជិតស្និទ្ធរបស់បុរសខាងលើនេះ បានប្រាប់ដល់សារព័ត៌មាន Star ពីគម្រោងការមួយចំនួនថា៖ "បើលោក Dangote ក្លាយជាម្ចាស់ក្លិបថ្មី នោះ Patrick Vieira នឹងក្លាយជាអ្នកចាត់ការ ខណៈដែល Henry នឹងក្លាយជាជំនួយការបណ្តោះអាសន្នអំឡុងពេលណាមួយ មុនពេលអ្នកទាំងពីរនឹងក្លាយជា អ្នកដឹកនាំក្រុមពេញសិទ្ធ។ រីឯលោក Wenger នឹងប្ដូរតំណែងទៅក្រុមប្រឹក្សារបស់ក្លិបវិញ"។
រឿងរ៉ាវទាំងអស់នេះ ត្រូវបានគេយល់ថាពិតជាគួរឲ្យចាប់អារម្មណ៍មែនទែន ប៉ុន្តែការពិតអាចកើតឡើងយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ។ យ៉ាងណាក្ដី ជាមួយនឹងសាច់ប្រាក់ដ៏មហាសាលរបស់មហាសេដ្ឋីរូបនេះ គ្មានអ្នកណាម្នាក់ហ៊ាននិយាយថាមិនអាចទេ។ ដូច្នេះសូមរង់ចាំ តាមដានទាំងអស់គ្នា៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងរ៉ាវខាងលើនេះ?
-ចុចអាន៖ សំបុត្រទស្សនា Arsenal នៅសិង្ហបុរីខែកក្កដា ចេញលក់ហើយ
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ metro