SHINee ចេញ MV ថ្មីហើយ ក្រោយស្ងប់ស្ងាត់ ២ឆ្នាំ
- 2015-05-19 17:52:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SHINee ចេញ MV ថ្មីហើយ ក្រោយស្ងប់ស្ងាត់ ២ឆ្នាំ
ចន្លោះមិនឃើញ
ក្រុមចម្រៀងបុរសកូរ៉េ SHINee បានត្រលប់មកវិញហើយ តាមរយៈអាល់ប៊ុមទី៥ "Odd” ហើយថ្ងៃនេះពួកគេបានចេញវីដេអូចម្រៀងមួយបទពីអាល់ប៊ុមនេះ គឺបទ "View”។
បទចម្រៀងថ្មីនេះ និពន្ធបទភ្លេងដោយ អ្នកនិពន្ធអង់គ្លេស LDN Noise និងនិពន្ធទំនុកច្រៀងដោយសមាជិក Jonghyun។
នេះគឺជាវិលត្រលប់លើកទីមួយ បន្ទាប់ពីអាល់ប៊ុម "Why So Serious? – The Misconceptions of Me” របស់ពួកគេបានចេញតាំងពីខែមេសា ឆ្នាំ២០១៣។
ចង់ដឹងអាល់ប៊ុមថ្មីនេះ សមាជិកទាំង ៥រូបរបស់ SHINee មានស្ទីលប្លែកៗយ៉ាងណានោះ សូមទស្សនាវីដេអូចម្រៀង និងរូបភាពថ្មីៗខាងក្រោមនេះ៖
ចុចអាន៖Minho ក្រុម SHINee ធ្វើឱ្យស្រីៗហ៊ោកញ្ជ្រៀវពេលបង្ហាញ Six Pack
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop