Minho​ ក្រុម​ SHINee​ ធ្វើ​​ឱ្យ​​ស្រីៗ​​ហ៊ោក​ញ្ជ្រៀវ​​ពេល​​បង្ហាញ​ Six​ Pack​

  • 2015-05-18 16:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ការ​ប្រគំ​តន្ត្រី​ចុងក្រោយ​របស់​ខ្លួន នៅ​ទីក្រុង​សេអ៊ូល Minho តារា​ចម្រៀង​ប្រុស​ក្រុម SHINee បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រីៗ​ស្រែក​ហ៊ោកញ្ជ្រៀវ ក្រោយ​ពី​លោក​​ដោះអាវ​ក្រៅ បង្ហាញ​សាច់ដុំ​ពោះ​៦​កង់​ដ៏​ទាក់ទាញ​របស់​លោក។

 

 

ការ​ប្រគំ​តន្ត្រី​លើក​ទី៤ “SHINee CONCERT-SHINee WORLD IV" របស់​ក្រុមលោក Minho ធ្វើ​ឡើង​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៥ដល់​១៧ ខែ​ឧសភា​ ឆ្នាំ​២០១៥ ដោយ​មាន​អ្នក​ចូល​ទស្សនា ៣០ ០០០នាក់។

 

សមាជិក​នីមួយៗ​របស់ SHINee នា​ឱកាស​នោះ បាន​បង្ហាញ​នូវ​ទេពកោសល្យ និង​ជំនាញ​រាង​ខ្លួន ដើម្បី​បម្រើ​អារម្មណ៍​​ទស្សនិកជន។ តារា​វ័យ​២៦​ឆ្នាំ Onew បង្ហាញ​​ជំនាញ​រាំ Jonghyun បង្ហើរ​សំនៀង​ដ៏​ពីរោះ Taemin សម្ដែង Show និង​ Key បាន​បង្ហាញ​កូន​ឆ្កែ​ ដែល​មាន​ការ​សម្ដែង​យ៉ាង​ឡូយ។ ចំណែក​ពេល​កំពុង​សម្ដែង​​បទ "Dynamite” ​ Minho ​បាន​ដោះ​អាវ​ក្រៅ​ចេញ បញ្ចេញ​សាច់ដុំ​៦​កង់​ដ៏​សិចស៊ី​របស់​ខ្លួន បណ្ដាល​ឱ្យ​អ្នកគាំទ្រ​ស្រីៗ​ស្រែក​ហ៊ោ​អបអរ​ពេញ​ឆាក​តន្ត្រី។

 

“SHINee CONCERT-SHINee WORLD IV ជា​ការ​ប្រគំ​តន្ត្រី​លើក​ទី​៤ របស់​ក្រុម SHINee ក្នុង​ទីក្រុង​សេអ៊ូល និង​ជា​ការ​ប្រគំតន្ត្រី​ទ្រង់ទ្រាយ​ធំ​បំផុត ក្រោយ​ផ្អាក​សម្ដែងលើឆាក​បែប​នេះ​ ​​អស់​១ឆ្នាំ​២​ខែ​មក៕ ​

 

 

 

 

ចុច​អាន៖ ​​​Key ​សមាជិក​ SHINee ​​​ជីដូន​ស្លាប់​ចំ​ថ្ងៃ​ខួបកំណើត

ចុច​អាន៖ Jonghyun ក្រុម SHINee សម្រុក​ការងារ​​ពេក​មួយ​ថ្ងៃ​គេង​បាន​តែ​ពីរ​ម៉ោង

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Soompi