ធារ៉ា និង សូវឌ្ឈនា ទទួល​បាន​ពាន​ដំណើរ​ស្អាត នៅ​ប្រទេស​កូរ៉េ

  • 2015-05-22 23:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ម៉ម សុធារ៉ា និង កញ្ញា ប្រិមប្រិយ សូវឌ្ឈនា សមាជិក​ក្រុម​របស់​ Star Model Cambodia ដណ្ដើម​បាន​ពាន​ដំណើរ​ស្អាត (The best cat walk) នៅ​ក្នុង​កម្មវិធី Asia Model Award 2015 នៅ​ប្រទេស​កូរ៉េ។

 

រាប់​ពី​ឆ្វេង កញ្ញា ប្រិមប្រិយ សូវឌ្ឈនា, លោក ម៉ម សុធារ៉ា និង លោក ជា រ៉ាដា ប្រធាន​ក្រុម

 

“នៅ​ពេល​គេ​ហៅ​ឈ្មោះ​ខ្ញុំ​ ខ្ញុំ​ស្ដាប់​ឈ្មោះ​ខ្លួន​ឯង​អត់​បាន (អ្នក​ហៅ​ឈ្មោះ​បញ្ចេញ​តុង​ពេក) ប៉ុន្តែ ខ្ញុំ​ឮ​ពាក្យ​ Cambodia ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​គ្នា​យើង​នឹង​ទទួល​បាន​ពាន​មិន​ខាន ដល់​គេ​ហៅ​លេខ Fifteen (លេខ​១៥) នោះ​គឺជា​ខ្ញុំ​ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែនទែន បន្ទាប់​មក​គេ​ហៅ​ឈ្មោះ​បង​ធារ៉ា"។ នេះ​ជា​ការ​​លើកឡើង​​របស់ កញ្ញា ប្រិមប្រិយ សូវឌ្ឈនា ដែល​ទទួល​បាន​ដំណើរ​ស្អាត (The best cat walk) ដែល​បាន​បង្ហាញ​អារម្មណ៍​បែប​នេះ​នៅ​ក្នុង​កម្មវិធី "ម៉ាអេម"។

 

លោក ជា រ៉ាដា ប្រធាន​ក្រុម​ Star Model Cambodia បាន​និយាយ​ថា លោក​បាន​ដឹក​នាំ​ក្រុម​ទៅ​ចូលរួម​​កម្មវិធី Asia Model Award 2015 នៅ​ប្រទេស​កូរ៉េ គឺ​​មាន​រយៈពេល​ ១០ ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី ១៥-២៥ ខែ មេសា។ ប៉ុន្ដែ ថ្ងៃ​ប្រកួត​តែ​ម្ដង គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ២១-២៤ ខែ​មេសា ក្រៅ​ពី​នោះ​ គឺជា​ ពេល​ហ្វឹកហាត់។

 

ក្នុង​ចំណោម​បេក្ខភាព ២២ ប្រទេស​ចូលរួម​ប្រកួត​ ក្នុង​នោះ​ ប្រទេស​កម្ពុជា មាន​ ៦ នាក់។ ក្នុង​ចំណោម​ ៦ នាក់ គឺ​មាន​តារា​ដើរ​បង្ហាញ​ម៉ូដ​ចំនួន ៤ នាក់ រួមមាន លោម ម៉ម សុធារ៉ា, កញ្ញា ប្រិមប្រិយ សូវឌ្ឈនា (អ្នក​ទាំងពីរ​ទទួល​បាន​ពាន​ដំណើរ​ស្អាត), នីតា និង វណ្ណៈ។ ឯ​ពីរ​រូប​ផ្សេង​​ទៀត​ គឺជា តារា​កិត្តិយស​ប្រចាំ​ប្រទេស​កម្ពុជា​ ក្នុង​នោះ ​រួមមាន​ លោក អ៊ុន សិទ្ធា និង កញ្ញា អ៊ុន អាលីហ្សា ដែល​អ្នក​ទាំង​ពីរ ទទួល​បាន​ពាន​ម្នាក់​មួយ​តំណាង​ឲ្យ Super Star នៅ​ក្នុង​ប្រទេស​កម្ពុជា៕

 

រាប់​ពី​ឆ្វេង លោក វណ្ណៈ, នីតា, ប្រិមប្រិយ សូវឌ្ឈនា, លោក ម៉ម សុធារ៉ា និង លោក ជា រ៉ាដា (រូប៖ YouTube)

   

 

សូមចុចអាន៖ អ៊ុន សិទ្ធា លើក​ពាន​តារា​បង្ហាញ​ម៉ូដ​​​នៅ​ប្រទេស​កូរ៉េ​

សូមចុចអាន៖ ដល់​ពេល ឌុច លីដា-មាន សូនីតា និយាយ​ពី​បេះដូង​ព្រម​គ្នា

សូមចុចអាន៖ ​សុវណ្ណ មករា-ឈិន សុធារី នាំ​សើច​តាំង​ពី​នាទី​ទី​១១:៥០ ក្នុង​កម្មវិធី “ម៉ាអេម”

អត្ថបទពេញនិយម