Demi Lovato មោទនភាព​នឹង​សាច់​ដុំ​មិត្ត​ប្រុស​សំណព្វចិត្ត

  • 2015-06-04 17:02:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​អាមេរិក Demi Lovato បាន​បង្ហាញ​មោទនភាព​ចំពោះ​រាង​កាយ​សាច់​ដុំ​របស់​សង្សារ​Wilmer Valderrama របស់​ខ្លួន តាម​រយៈ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហោះ​លើ Instagram កាល​ពី​យប់​មិញ។

 

 

រូប​ភាព​មួយ​សន្លឹក​នោះ​គឺ​ដក​ស្រង់​ពី​​ឈុត​មួយ​ក្នុង​រឿង "From Dusk Till Dawn" នៅ​ពេល​ដែល​តារា​សម្ដែង Valderrama ដោះ​អាវ​​នៅ​ក្បែរ​មាត់​អណ្ដូង​ភ្លើង​មួយ។ តារា​ចម្រៀង​ម្ចាស់​បទ "Neon Lights” បាន​សរសេរ​ភ្ជាប់​ជាមួយ​រូប​ភាព​លើ Instargram ថា "ខ្ញុំ​ស្រឡាញ់​គាត់​ស្ទើរ​ឆ្កួត​ទៅ​ហើយ … គាត់​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់​ដើម្បី​សម្ដែង​តួ​មួយ​នេះ … ខ្ញុំ​ពិត​ជា​មាន​មោទនភាព​នឹង​គាត់​មែនទែន”។

 

Wilmer Valderrama វ័យ ៣៥ឆ្នាំ និង Demi Lovato វ័យ ២២ឆ្នាំ​ បាន​ទាក់ទង​គ្នា​ជាង ៥ឆ្នាំ​មក​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ គេ​ឃើញ​ថា​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​កាន់​តែ​ផ្អែមល្ហែម​ឡើង​ៗ។ បើ​ទោះ​ជា​ពួក​​គេ​មិន​សូវ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជា​សាធារណៈ​ដូច​គូ​ស្នេហ៍​តារា​ដទៃ ប៉ុន្តែ​ពួក​គេ​តែង​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​រយៈ​ពាក្យពេចន៍​លើ​បណ្ដាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ៗ ៕

 

 
 
 

ចុចអាន៖៦ សំណួរ​ជាមួយ​ Demi Lovato ​ពី​ការ​ប្រគំ​តន្ត្រី​នៅ​កម្ពុជា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ eonline
អត្ថបទថ្មី