គ្រូបង្វឹកក្រុមនៅឥណ្ឌាប្រាប់ Juventus ពីវិធីបិទ Messi នៅយប់នេះ
- 2015-06-06 13:19:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្វឹកក្រុមនៅឥណ្ឌាប្រាប់ Juventus ពីវិធីបិទ Messi នៅយប់នេះ
ចន្លោះមិនឃើញ
លោក Marco Materazzi អ្នកចាត់ការក្រុម Chennaiyin FC របស់ឥណ្ឌាបានប្រាប់ទៅក្រុម Juventus ថា ប្រសិនបើចង់បិទខ្សែប្រយុទ្ធ Lionel Messi មានតែវិធីមួយគត់គឺបង្កកំហុសទៅលើកីឡាកររូបនេះតែម្ដង។
លោក Marco Materazzi ជាអតីតខ្សែការពារម្នាក់របស់ក្រុមជម្រើសជាតិអ៊ីតាលី ហើយពេលបច្ចុប្បន្ននេះរូបលោកកំពុងតែដឹកនាំក្រុមបាល់ទាត់ Chennaiyin FC របស់ប្រទេសឥណ្ឌា។ ក្នុងបទសម្ភាសន៍ជាមួយ Goal បុរសវ័យ៤១ឆ្នាំរូបនេះបាននិយាយពីរឿងបិទកីឡាករ Messi ថា៖ "គំនិតរបស់ខ្ញុំ អ្នកគួរតែបន់ដល់ព្រះជាម្ចាស់ ហើយបន្ទាប់មកបង្កកំហុសទៅលើគាត់តែម្ដងដើម្បីទប់ការញាក់បាល់របស់គាត់។ Messi ជាកីឡាករប្ដូរទម្រង់លេងរហូតមិនដូចកីឡាករផ្សេងទេ ហើយប្រសិនបើ Juventus អាចបិទគាត់ជាប់នោះនឹងមានឱកាសច្រើន”។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League រវាងក្រុមយក្សអេស្ប៉ាញ Barcelona និងក្រុមយក្សអ៊ីតាលី Juventus នឹងត្រូវចាប់ផ្ដើមនៅម៉ោង១:៤៥នាទីរំលងអាធ្រាត្រនេះហើយ។ ចាំមើលក្រុម Juventus អាចមានវិធីសាស្ត្របិទម្ចាស់ពាន Ballon d'Or ៤សម័យរូបនេះបានឬអត់? ហើយតើនរណាជាម្ចាស់ពានរង្វាន់ធំជាងគេនៅទ្វីបអឺរ៉ុបមួយនេះ?
ចុចអាន៖Messi ព្រមានថា Tevez អាចធ្វើឱ្យ Barca ចុកឈាមបា
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ Goal