រូបថត Pre-Wedding ប្លែកៗគួរឲ្យចាប់អារម្មណ៍
- 2015-06-17 13:00:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបថត Pre-Wedding ប្លែកៗគួរឲ្យចាប់អារម្មណ៍
ចន្លោះមិនឃើញ
អាពាហ៍ពិពាហ៍អាចបន្សល់ទុកអនុស្សាវរីយ និងស្នាមញញឹមតាមរយៈរូបថត ដូចនេះហើយទើបគូស្នេហ៍គ្រប់រូប តែងសម្រិតសម្រាំងរក្សាទិដ្ឋភាពត្រជាក់ភ្នែកទុកមើលទៅថ្ងៃក្រោយ។ ដូចគ្នានេះដែរ គូស្នេហ៍ជាច្រើននៅហុងកុង តៃវ៉ាន់ កូរ៉េខាងត្បូង និងប្រទេសចិន បានថតរូបភាពប្លែកៗមុនពេលរៀបការ ទុកជាអនុស្សាវរីយ។
គំនិតច្នៃប្រឌិតនេះ បានបង្កើតឡើងដំបូងដោយគូស្នេហ៍ក្នុងក្រុងហុងកុង និងក្លាយជាទម្លាប់របស់កោះតៃវ៉ាន់ ហើយរីកដុះដាលបន្តដល់ ចិន និងកូរ៉េខាងត្បូងជាដើម។ គូស្នេហ៍នៅក្រុងហុងកុង ត្រូវចំណាយប្រមាណ ២៧០០ដុល្លារ ដើម្បីទទួលបានរូបថតប្លែកៗទាំងនេះ ដែលស្មើនឹង ២ដងនៃការចំណាយលើរូបថតអាពាហ៍ពិពាហ៍ធម្មតា។
អ្នកស្រី Yvonne Ho ដែលជាអ្នករៀបចំគម្រោងថតរូបឲ្យគូស្នេហ៍មួយគូ បាននិយាយថា ការថតរូបប្រភេទនេះ ស្រដៀងទៅនឹងការថតរូបផ្សាយពាណិជ្ជកម្ម ឬថតម៉ូដ។ "ខ្ញុំចង់ចែករំលែកក្ដីស្រលាញ់របស់ពូកគេ"។ អ្នកស្រី Ho និយាយ ព្រមទាំងបញ្ជាក់បន្ថែមទៀតថា ទំនួលខុសត្រូវរបស់អ្នកស្រីគឺប្រាប់សាច់រឿងតាមរយៈរូបថត៕
ទស្សនារូបភាព Pre-Wedding ប្លែកៗខាងក្រោម៖
ចុចអាន៖ ប្រើហេតុផល ៧យ៉ាងនេះដើម្បីរៀបការ អាចមានវិប្បដិសារីទៅអនាគត
ប្រែសម្រួល៖ គង់ វិសាល ប្រភព៖ CNN