ឥណ្ឌូណេស៊ី ហាមឃាត់មិនឲ្យប្រើរូបិយប័ណ្ណបរទេស
- 2015-07-02 21:37:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌូណេស៊ី ហាមឃាត់មិនឲ្យប្រើរូបិយប័ណ្ណបរទេស
ចន្លោះមិនឃើញ
ធនាគារកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ី បានចេញសេចក្ដីប្រកាសឲ្យអនុវត្តបម្រាមនៃការប្រើប្រាស់រូបិយប័ណ្ឌបរទេសទាំងស្រុង ចាប់ពីខែកក្កដានេះតទៅ។
ការហាមឃាត់រាល់ប្រតិបត្តិការសាច់ប្រាក់បរទេសក្នុងប្រទេសមួយនេះ បានចូលជាផ្លូវការចាប់ពីថ្ងៃទី១ ខែកក្កដាម្សិលមិញ ដោយផ្អែកតាមសេចក្ដីប្រកាសកាលពីខែមេសាកន្លងទៅរបស់មន្ត្រីជាន់ខ្ពស់នៃធនាគារកណ្ដាលឥណ្ឌូណេស៊ី លោក Eco Yulianto ។ រាល់ប្រតិបត្តិការចំណាយទូទាត់ផ្សេងៗ ត្រូវហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណបរទេស ដែលក្នុងនោះមានថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ការហោះហើរ ការជួលទ្រព្យសម្បត្តិ ប្រាក់ខែ និងតម្លៃទំនិញ ជាដើម គឺត្រូវប្រើជារូបិយវត្ថុរូពីឥណ្ឌូណេស៊ី វិញ។
ដោយឡែកតម្លៃទំនិញក្នុងភោជនីយដ្ឋាន សណ្ឋាគារ អាចដាក់តម្លៃជាទឹកប្រាក់ដុល្លារបាន ប៉ុន្តែការទូទាត់ត្រូវធ្វើឡើងជាលុយជាតិរូពីរបស់ឥណ្ឌូណេស៊ី។ ការល្មើសនឹងច្បាប់ គឺត្រូវមានទោសជាប់ពន្ធនាគារដល់ទៅ១ឆ្នាំ ឬពិន័យជាទឹកប្រាក់២០០ ៤៣៧ ៥០០រូពី ស្មើនឹង១៥០០០ដុល្លារ។
ទោះបីជាយ៉ាងណា ប្រតិបត្តិការទូទាត់មួយចំនួនត្រូវបានលើកលែង ដូចជា ក្រុមហ៊ុនបរទេសមួយចំនួនដែលបើកប្រាក់ខែដល់បុគ្គលិកបរទេសជាប្រាក់ដុល្លារ។ ករណីលើកលែងមួយទៀតគឺអនុញ្ញាតចំពោះក្រុមហ៊ុនវិនិយោគក្នុងវិស័យថាមពល និងវិស័យហេដ្ឋារចនាសម្ព័ន្ធសាងសង់ផ្លូវថ្នល់។ យ៉ាងណាក្ដីការលើកលែងនេះគឺធ្វើឡើងក្នុងករណីពិសេសប៉ុណ្ណោះ៕
លុយរូពីរបស់ឥណ្ឌូណេស៊ី
ចុចអាន៖ រូបមនុស្សស្រីលើកដំបូង នឹងមានលើក្រដាសប្រាក់១០ដុល្លារថ្មី
ចុចអាន៖ អ្នកមានចាប់ផ្ដើមភ័យខ្លួនពេលទូ ATM មិនអាចដកលុយច្រើនបាននៅក្រិក
ចុចអាន៖ ចិនទទួលប្រាក់បញ្ញើពីប្រជាជនចិនក្រៅប្រទេស ៦៦ពាន់លានដុល្លារឆ្នាំ២០១៥
ចុចអាន៖ មហាសេដ្ឋីចិន ១ម៉ោងខាត១៥ពាន់លានដុល្លារ
ប្រែសម្រួល៖ មាន រតនា ប្រភព៖ rt