Mascot សត្វខ្លារបស់ខេមបូឌានថៃហ្គឺរ បង្ហាញខ្លួនផ្លូវការលើកដំបូង ខណៈក្រុមរកបាន៣ពិន្ទុ
- 2015-07-03 16:54:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mascot សត្វខ្លារបស់ខេមបូឌានថៃហ្គឺរ បង្ហាញខ្លួនផ្លូវការលើកដំបូង ខណៈក្រុមរកបាន៣ពិន្ទុ
ចន្លោះមិនឃើញ
តុក្កតាសត្វខ្លា (Mascot) តំណាងឱ្យក្រុមបាល់ទាត់ខេមបូឌានថៃហ្គឺរ បានបង្ហាញខ្លួនផ្លូវការជាលើកដំបូងនៅពានរង្វាន់មិត្តហ្វូនខេមបូឌានលីក (MCL 2015) ក្នុងប្រកួតរបស់ក្រុមខ្លួនជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ លើទីលានវេស្ទើន (ម្ដុំទួលគោក) នៅរសៀលម្សិលមិញ ព្រមទាំងទទួលបានជ័យជម្នះ ២ ទល់ ០ ថែមទៀតផង។ ខ្សែប្រយុទ្ធ សុខ ចាន់រស្មី និង កីឡាករជប៉ុន Kihara Masakazu ជាអ្នករកគ្រាប់បាល់នាំសំណាងឱ្យក្រុម។ ម៉្យាងទៀត ៣ ពិន្ទុម្សិលមិញជាកាដូថ្ងៃខួបកំណើតដល់លោក Akihiro Kato ជាម្ចាស់ក្លិបដែលជនជាតិជប៉ុនផងដែរ។
អត្ថបទ៖ ម៉ឺន រស្មី