មួយ​សន្លឹក​​ខ្លោច​​ចិត្ត! ក្មេង​អនាថា​ធ្វើ​កិច្ចការ​សាលា​ក្រោម​​ពន្លឺ​ភ្លើង​​ភោជនីយដ្ឋាន

  • 2015-07-09 22:56:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ភាព​មួយ​សន្លឹក​បង្ហាញ​ពី​ក្មេង​ប្រុស​អនាថា​ម្នាក់ បង្ខំ​ចិត្ត​ធ្វើ​កិច្ច​សាលា​ក្រោម​ពន្លឺ​ភ្លើង​ព្រាល​ៗ​នៃ​ភោជនីយដ្ឋាន McDonald ក្នុង​ប្រទេស​ហ្វីលីពីន បាន​ល្បី​ល្បាញ​ពេញ​បណ្ដាញ​អ៊ីនធឺណិត និង​ឆក់​យក​បេះ​ដូង​អ្នក​សិក្សា​ជា​ច្រើន។

 

 

ក្មេង​ប្រុស​​ដ៏​គួរ​អាណិត​នៅ​ក្នុង​រូបភាព​មាន​​ឈ្មោះ Daniel Cabrera និង​មាន​អាយុ​ប្រហែល ១០​ឆ្នាំ​ប៉ុណ្ណោះ។ និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ឈ្មោះ Joyce Torrefranca គឺ​ជាអ្នក​​ប្រទះ​ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​រំជួល​ចិត្ត​នេះ នៅ​ពេល​ដើរ​តាម​ផ្លូវ​ក្នុង​រដ្ឋធានី​ម៉ានីល។

 

ក្រោយ​ផ្ដិត​យក​រូបភាព​រួច និស្សិត​ស្រី​​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​សរសេរ​អម​ថា Daniel បាន​ជំរុញ​ចិត្ត​នាង​ឲ្យ​រឹត​តែ​ប្រឹង​ធ្វើការ​ខ្លាំង​ឡើង។ ក្រោយ​មករូប​ភាព​នោះ​ត្រូវ​ចែក​ចាយ​ត​គ្នា​ជា​ច្រើន​ដង និង​មាន​​អ្នក​បញ្ចេញ​មតិ​រាប់​មិន​អស់។

 

 

​​​និយាយ​ពី​ជីវិត​ក្មេង​តូច​វិញ រឹត​តែ​គួរ​ឲ្យ​អាណិត​ទៅ​ទៀត ព្រោះ​ផ្ទះ​សម្បែង​របស់​គេ​ត្រូវ​ភ្លើង​ឆេះ​គ្មាន​សល់ ចំណែក​ឪពុក​ស្លាប់​ចោល។ ជីវិត​ពីរ​នាក់​ម្ដាយ​កូន បាន​ត្រឹម​ដើរ​សុំ​ទាន​គេ​ដើម្បី​រស់ ប៉ុន្តែ​រូប​គេ​នៅ​តែ​មិន​បោះ​បង់​ចោល​ការ​សិក្សា។

 

“ជា​សិស្ស​ម្នាក់ ជំរុញ​ឲ្យ​ខ្ញុំ​កាន់​តែ​ប្រឹង​ប្រែង​ខ្លាំង​ឡើង... ខ្ញុំ​សំណាង​ហើយ ដែល​ម្ដាយ​ឪពុក​មាន​លទ្ធភាព​បញ្ជូន​ទៅ​រៀន... ខ្ញុំ​កម្រ​ទៅ​ហាង​កាហ្វេ​ដើម្បី​សិក្សា​ណាស់ ប៉ុន្តែ​ក្មេង​ម្នាក់​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ខ្លួន​ហើយ។ និស្សិត​ស្រី Torrefranca និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន៕

 

 

ចុចអាន៖  ភ្លើង​សង្គ្រាម​នៅ​ស៊ីរី ធ្វើ​ឲ្យ​ក្មេង​តូច​ម្នាក់​ខ្លាច​កាមេរ៉ា​ព្រោះ​គិត​ថា​ជា​កាំភ្លើង

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ telegraph​

អត្ថបទពេញនិយម