Sunny ​ស្លៀក​​ប៊ីគីនី​ឈរ​កាច់​រាង​ក្បែរ​អាង​ទឹក​គួរ​ឲ្យ​ចាប់​ចិត្ត

  • 2015-07-13 21:13:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត Sunny សមាជិក​ក្រុម​ Girls’ Generation បាន​បង្ហោះ​រូប​ស្លៀក​​ប៊ីគីនី​ពណ៌​ក្រហម​មួយ​ឈុត​ក្បែរ​អាង​ទឹក​ដែល​រូប​នោះ​ថត​នៅ​ពេល​ដែល​ក្រុម​របស់​នាង​ទៅ​ថត​បទ​វីដេអូ​ចម្រៀង​ថ្មី "Party” នៅ​ប្រទេស​ថៃ។

 
 

តារា​វ័យ​២៦​ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​​រូប​សិចស៊ី​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ដោយ​ឈរ​កាច់​ចង្កេះ​ក្បែរ​អាង​ទឹក​​ជា​មួយ​នឹង​ឈុត​ប៊ីគីនី​ពណ៌​ក្រហម​មួយ​ឈុត​ដ៏​គួរ​ឲ្យ​ទាក់ទាញ។ ភ្ជាប់​ជាមួយ​រូប​ថត​នោះ សមាជិក​ក្រុម​ Girls’ Generation ក៏​បាន​ឆ្លៀត​ផ្សព្វផ្សាយ​ចម្រៀង​ថ្មី​របស់​ពួក​គេ​ដែល​មាន​ចំណង​ជើង​ថា “Party” ផង​ដែរ។ ហើយ​បទ​នេះ​ទទួល​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ដោយ​ត្រឹម​រយៈ​ពេល​ត្រឹម​តែ​មួយ​យប់​ដំបូង​នៃ​ការ​ចេញ​​បទ​ថ្មី​នេះ​​ភ្លាម​មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ ២លាន​នាក់​ឯណោះ៕

 

អាន៖ មុន​ឈាន​ដល់​ចំណុច​កំពូល​រ៉ាំបូ​ធ្លាប់​ក្រ​ដល់​ថ្នាក់​លក់​ខ្ទេចខ្ទី​សូម្បី​​សុនខ​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ koreaboo

អត្ថបទថ្មី