ហាង​ជាង ៩០០ នៅ​ក្នុង​ប្រទេស​កម្ពុជា​​នឹង​​បំពាក់​ប្រព័ន្ធ NFC ដើម្បី​ទូទាត់​លុយ

  • 2014-10-13 22:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ​ ​ហាង​ជាង ៩០០ កន្លែង នឹង​ភ្ជាប់​ប្រព័ន្ធ​ NFC ដោយ​ក្នុង​នោះ​រួម​មាន​ហាង​ដែល​ជា​ដៃ​គូ​សែលកាត​​​បាន​ភ្ជាប់​កម្មវិធី Cellcard Rewards។

 

 

លោក​ Laszlo Barta នាយក​ផ្នែក​ពាណិជ្ជកម្ម​ ​ក្រុមហ៊ុន សែលកាត​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​សែល​កាត​ បាន​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ដើម្បី​នាំ​យក​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ថ្មី​នេះ​ជូន​ដល់​អតិថិជន។

 

 

លោក​បន្ត​ថា អតិថិជន​ដែល​មាន​កាត​ Cellcard Rewards និង Wing Wallet ​ត្រូវ​បាន​បង្កើត​ឡើង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ NFC ដែល​មាន​ភាព​ងាយ​ស្រួល​ ក្នុង​ការ​ទូទាត់​សាច់​ប្រាក់​តាម​រយៈ Tap និង Go។

 

 

ការ​ដែល​បង្កើត​ឲ្យ​មាន​ការ​ទូទាត់​ប្រព័ន្ធ​ NFC នេះ​អាច​នឹង​​មិន​ចាំ​បាច់​ប្រើ​ប្រាស់​កាត​នៅ​ថ្ងៃ​ណា​មួយ​ ហើយ​ការ​ទូទាត់​អាច​ដំណើរ​ការ​បាន​កាន់​តែ​ធំ​ទូលាយ​ដូចជា​ការ​ទិញ​ទំនិញ​តាម​អនឡាញ និង​ P2P ជាដើម។

 

លោក​សង្ឃឹម​ថា​ ក្រុម​យុវវ័យ​នឹង​ឆាប់​ទទួល​យក​បច្ចេកវិទ្យា​ដំបូង​នេះ​ ហើយ​ក្រុម​ហ៊ុន​នឹង​បន្ត​បង្កើត​ភាព​ជា​ដៃ​គូ​រវាង​ហាង​ទំនិញ និង កន្លែង​កម្សាន្ត។

 

ហាង​​​និង​កន្លែង​ជា​គោលដៅ​ជាង​​​ ៩០០ ដែល​​គ្រោង​ប្រើ​សេវា​កម្ម​គិត​លុយ​តាម​ប្រព័ន្ធ NFC ​មាន​ដូច​ជា​រោង​ភាព​យន្ត​ Major Cineplex , ក្លិប​កម្សាន្ត​ប៊ូលីង Blu-O , KFC , Chattime , Toto Ramen ​និង​ហាង​ដទៃ​មួយ​ចំនួន​ទៀត។

 

អាន​អត្ថបទ៖​ ចំណាយ​ពេល​បន្តិច​ស្វែង​យល់​​ពី​ក្តារ​ចុច​ខ្មែរ​លើ iOS 8

អាន​អត្ថបទ៖ N-Gage ​ទូរសព្ទ​​ល្បី​​​ជំនាន់​ឆ្នាំ ២០០៤ លេច​មុខ​ជា​ថ្មី​​នាំ​ឲ្យ​សង្ស័យ​ទីផ្សារ​ប្រើប្រាស់​

អាន​អត្ថបទ៖ ទូរសព្ទ​ទាំង​ ១០ ម៉ូដែល​​ឃើញ​​ហើយ​នឹក​ស្រណោះ

អាន​អត្ថបទ៖ ទូរសព្ទ​ទាំង​៦​ ​ដែល​មាន​តម្លៃ​​រាប់​លាន​ដុល្លារ​

 

 

អត្ថបទ៖ ដារ៉ាឆានី​