Jungkook ធ្លាប់​មាន​ផលិតកម្ម​៨​​ចង់​បាន មុន​​សម្រេច​ចិត្ត​ចូល​ក្រុម BTS

  • 2015-07-17 21:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​បុរស​កូរ៉េ BTS បាន​ឡើង​កូដ​ដល់​កំពូល​នៅ​ឆ្នាំ​២០១៥ នេះ តាម​រយៈ​បទ​ចម្រៀង​ថ្មី​ៗ​ ជា​ពិសេស​បទ "I Need You”។ ថ្មី​ៗ​នេះ​ដែរ សារព័ត៌មាន​ Koreaboo បាន​រំឭក​អតីតកាល​របស់​សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​នេះ ដែល​ធ្លាប់​មាន​ផលិតកម្ម​ចំនួន​៨​ចង់​បាន ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​គេ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។ សមាជិក​ម្នាក់​នោះ​គឺ Jeon JungKook ។

 

 

ឆ្នាំ​២០១១ នៅ​ពេល​រៀន​ថ្នាក់​ទី​៧ Jungkook បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី Superstar K ប៉ុន្តែ​បាន​ធ្លាក់​នៅ​វគ្គ​ជម្រុះ។ ទោះ​យ៉ាង​ណា​​ពេល​​ត្រលប់​ទៅ​ផ្ទះ​វិញ គេ​​ត្រូវ​បាន​ផលិតកម្ម​តូច​ធំ​ចំនួន​៨​ទាក់ទង​ឲ្យ​ចូល​ធ្វើ​ជា​តារា។ ដោយ​សារ​​ការ​ស្រលាញ់​ពេញ​ចិត្ត​​ការ​រ៉េប​របស់ Rap Monster ក្នុង​ក្រុម BTS គេ​ក៏​សម្រេច​ចិត្ត​ជ្រើសរើស​ចូល​ផលិតកម្ម Big Hit Entertainment។ គេ​បាន​ហាត់​រៀន​រហូត​ដល់​ឆ្នាំ​២០១៣ ទើប​បាន​ចេញ​ចម្រៀង​ផ្លូវ​ការ។

 

បើ​ទោះ​ជា Jungkook មាន​វ័យ​ក្មេង​ជាង​គេ​ក្នុង​ក្រុម (១៧ឆ្នាំ) ប៉ុន្តែ​គេ​មាន​តួ​នាទី​ច្រើន ដូច​ជា​ អ្នក​ច្រៀង អ្នក​រ៉េប​អម អ្នក​រាំ​អម និង​ជា​ប្រុស​ស្អាត​ប្រចាំ​ក្រុម​ផង​ដែរ។ Jimin ដែល​ជា​អ្នក​ច្រៀង​និង​រាំ​នាំ​មុខ​គេ​ក្នុង​ក្រុម ក៏​តែង​សរសើរ​ពី Jungkook យ៉ាង​ច្រើន​ដែរ ៕

 

 Jungkook និង Jimin

Jungkook កាល​ចូល​សិល្បៈ​ដំបូង

 
 

 Jungkook ពេល​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ koreaboo

អត្ថបទពេញនិយម