TVXQ ចេញ MV ថ្មីម្នាក់មួយបទមុនលាអ្នកគាំទ្រទៅបម្រើទ័ពនៅថ្ងៃនេះ
- 2015-07-21 16:24:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TVXQ ចេញ MV ថ្មីម្នាក់មួយបទមុនលាអ្នកគាំទ្រទៅបម្រើទ័ពនៅថ្ងៃនេះ
ចន្លោះមិនឃើញ
ក្រុមចម្រៀងបុរសកូរ៉េ TVXQ បានចេញអាល់ប៊ុមថ្មី "Rise As God” រួមជាមួយវីដេអូចម្រៀងថ្មីចំនួនពីរបទកាលពីម្សិលមិញ រួមមានបទ "Champagne” របស់សមាជិក Yunho និង "Rise As One” របស់ Changmin។
អាល់ប៊ុមថ្មីនេះបានចេញលក់ដើម្បីជាការថ្លែងអំណរគុណដល់អ្នកគាំទ្រ និងជាអាល់ប៊ុមចុងក្រោយមុននឹង Yuho ចេញទៅបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ចាប់ពីថ្ងៃទី២១ ខែកក្កដានេះ ហើយ Changmin ក៏ត្រៀមទៅបម្រើទ័ពក្នុងឆ្នាំនេះដែរ។
ក្រៅពីបទចម្រៀងពីរបទខាងលើ អាល់ប៊ុម "Rise As God” រួមមានបទចម្រៀងផ្សេងៗទៀតសរុបទាំងអស់ ១០បទ ដូចជាបទ"Apology” ច្រៀងដោយ Changmin, បទ "Komplikated” ច្រៀងដោយ Yunho និងបទមួយចំនួនទៀតដែលពួកគេច្រៀងរួមគ្នា ដូចជា "Everyday It Rains", "Vertigo", "Smile", "Dominus", និង "Lucky Star"។
ទស្សនាវីដេអូចម្រៀងថ្មីរបស់ពួកគេដូចតទៅ៖
បទ “Champagne” របស់ Yunho៖
បទ "Rise As One” របស់ Changmin៖
ចុចអាន៖ចម្រៀង KPOP ល្បីៗ ៥បទ បង្ហាញថាមនុស្សស្រីពិតជាខ្លាំង
ចុចអាន៖“Devil” វីដេអូចម្រៀងថ្មីរបស់ Super Junior សាហាវតាំងពីឈុតដំបូង
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖ allkpop