Arsenal ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​បាន Benzema ​ពី Real

  • 2015-07-21 22:31:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Arsenal ​នៅ​តែ​មាន​ចិត្ត​ចង់​បាន​ខ្សែ​ប្រយុទ្ធ Karim Benzema ​ដដែល បើ​ទោះ​ជា​ពេល​មុន​ក្រុម Real Madrid ​បដិសេធ​មិន​ព្រម​លក់​ឱ្យ​ក៏​ដោយ។

 

 

កាល​ពី​ពេល​ថ្មី​ៗ​នេះ ​ក្រុម Arsenal ​បាន​ដាក់​តម្លៃ​ខ្លួន​ទិញ​ខ្សែ​ប្រយុទ្ធ Benzema ​ចំនួន​៣១​លាន​ផោន ប៉ុន្តែ​ត្រូវ​បាន​បដិសេធ​វិញ​ពី​ខាង​ក្រុម Real Madrid ដោយ​ក្លិប​មួយ​នេះ​បាន​បញ្ជាក់​ថា​មិន​លក់​ឱ្យ​នោះ​ទេ។ ខណៈ​ដែល​រឿង​នេះ​ លោក Arsene Wenger ​បាន​បញ្ជាក់​ថា​លោក​នឹង​មិន​រាថយ​ចំពោះ​ការ​ដេញ​ថ្លៃ​ទិញ​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​ទេ។ លើស​ពី​ទី​នេះ​ទៅ​ទៀត អ្នក​ចាត់​ការ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា ក្រុម​របស់​លោក​សុំ​ច្រាន​ចោល​ចំពោះ​ដំណឹង​ដែល​ថា​ចង់​បាន​ Gonzalo Higuain ​ព្រោះ​ខាង​ក្លិប​មិន​ដែល​ដាក់​សំណើ​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ពី Napoli ​ឡើយ។

 

Benzema ​ជា​កីឡាករ​ដែល Real Madrid ​ទិញ​ពី Lyon ​នៅ​ឆ្នាំ​២០០៩ ​ហើយ​ក៏​ត្រូវ​បាន​គេ​ដឹង​ទៀត​ថា​រូប​គេ​ជា​ខ្សែ​ប្រយុទ្ធ​សំណព្វ​ចិត្ត​របស់​លោក Florentino Perez ​ទៀត​ផង។ ចំណែក​ឯ​រឿង​កាំភ្លើង​ធំ​ចង់​បាន​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​គឺ​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ​២០១៣​មក​ហើយ ពោល​គឺ​ក្រុម​ Arsenal ​តែងតែ​ចរចា​ចង់​បាន​រហូត តែ​អធិរាជ​ស​ក៏​ច្រាល​ចោល​រហូត​ដែរ៕

 

ចុចអាន៖មហាសេដ្ឋី​នីហ្សេរីយ៉ា ចង់​ទិញ​ក្លិប Arsenal ហើយ​​បញ្ចប់​តំណែង​​ Wenger

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail

អត្ថបទថ្មី