ក្មេង​​​កំព្រា​​ថ្ងៃ​វាយប្រហារ​ ១១ កញ្ញា ​​​​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​ជាង១០ឆ្នាំ អត់ដឹង​មាន​ទ្រព្យ​រាប់​សែនដុល្លារ

  • 2015-08-06 15:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​១៤​ឆ្នាំ​ហើយ​​​ ​ដែល​ព្រឹត្តិការណ៍​​​​​ភេរវកម្ម​​​យន្ត​ហោះ​​​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក ​នា​ថ្ងៃ​​​​ទី​១១​ ខែ​កញ្ញា​ឆ្នាំ​ ២០០១​​បាន​កន្លង​ផុត​ទៅ។ មនុស្ស​ជា​ច្រើន​បាន​ស្លាប់​ក្នុង​ហេតុការណ៍​នោះ​ដោយ​បន្សល់​ទុក​សាច់​ញាតិ​ដែល​នៅ​សរស់​ ក្នុង​នោះ​មាន​ក្មេង​ប្រុស​កំព្រា​បី​នាក់​ ​ដែល​ឪពុក​របស់​ពួក​គេ​​បាន​ស្លាប់​​ក្នុង​ហេតុការណ៍​ខាង​លើ។ ​​ពួក​គេ​​​ទាំង​បី​នាក់​រស់​នៅ​ក្នុង​ភាព​​វេទនា​​ក្រីក្រ ដោយ​​ពុំ​ដឹង​ថា​ឪពុក​គេ​បាន​​​រក្សា​ទ្រព្យ​សម្បត្តិ​ទុក​សម្រាប់​​ពួក​គេ​នោះ​ទេ។ រយៈ​ពេល​ជាង​១០​ឆ្នាំ​​ ទើប​កូន​កំព្រា​បាន​ទទួល​មរតក​ដែល​ឪពុក​បាន​បន្សល់​ឲ្យ។ ​​​​​​

 

 

បុរស​​ជា​ឪពុក​ឈ្មោះ​ John Holland​ បាន​ស្លាប់​នៅ​ក្នុង​​ការ​វាយប្រហារ​​​​ខាង​លើ​ ​អំឡុង​​ពេល​ធ្វើ​ការ​ក្នុង​ផ្ទះ​បាយ​​​​នៅ​ទី​នោះ​។ ​បុរស​​ដែល​បាន​ស្លាប់​នៅ​​វ័យ​៣០​ឆ្នាំ​ បាន​បន្សល់​ទុក​កូន​ប្រុស​​បី​​នាក់​ឲ្យ​នៅ​កំព្រា​ មាន ​​​​Tyshawn Ward អាយុ​១៤​ឆ្នាំ​, Dujon Holland ​​អាយុ​១៣​ឆ្នាំ និងចុង​ក្រោយ​ Trent Ward ​​អាយុ​៩​ឆ្នាំ (អាយុ​នៅ​ពេល​កើត​ហេតុ)។

 

កូន​កំព្រា​ទាំង​បី​នាក់ បាន​​រស់​នៅ​ក្នុង​​​ភាព​វេទនា​អស់​ជា​ច្រើន​ឆ្នាំ​ ​​​​ក្នុង​​ផ្ទះ​​ដែល​ជា​ជំនួយ​របស់​​​រដ្ឋាភិបាល​សម្រាប់​អ្នក​ក្រីក្រ​ ដោយ​ពុំ​ដឹង​ថា​ពួក​គេ​នៅ​មាន​ទ្រព្យ​សម្បត្តិ​បន្សល់​ពី​ឪពុក​របស់​ខ្លួន​នោះ​ទេ។ ​​ក្នុង​ឆ្នាំ​២០០៤​​តុលាការ​បាន​ប្រកាស​សើ​រើ​​ទ្រព្យ​សម្បត្តិ​​ដែល​បន្សល់​ទុក​ឲ្យ​កូន​ប្រុស​ទាំង​បី​របស់​លោក​ Holland ប៉ុន្តែ​រក​ក្មេង​ប្រុស​ទាំង​បី​​​​មិន​ឃើញ។ ​រហូត​មក​ដល់​ឆ្នាំ​២០១៣​ ទើប​មេធាវី Salvatore Diliberto ​​​​​បាន​រក​ពួក​គេ​ឃើញ។

 

​​​​​​​​​​​​​​​​​​​​​​មក​ដល់​ពេល​នេះ ពួក​គេ​បាន​ទទួល​ប្រាក់​របស់​ខ្លួន​ហើយ គឺ​ ​​​​Tyshawn ​មានអាយុ​២៨​ឆ្នាំ​ បាន​ទទួល​ប្រាក់​ចំនួន ៣៤៦ ៥៩៨,២៣ដុល្លារ Trent អាយុ​​២៣​ឆ្នាំ​​​ទទួល​បាន​​ ២៩៦ ០៧៤,២៩​ដុល្លារ និង Dujon ​២៧​ឆ្នាំ​ ទទួល​បាន​៣៥៩ ៧៧៥,៦៧ ដុល្លារ​។

 

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សាច់​ញាតិ​របស់​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​វាយ​ប្រហារ​​អគារ​ពាណិជ្ជកម្ម​ពិភពលោក​គឺ​មាន​សិទ្ធិ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដែល​បន្សល់​ទុក​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់​ពួក​គេ​៕

 

ចុច​អាន៖ ជិត ៤​លាន​នាក់ ចូលរួម​ព្យុហយាត្រា​ប្រឆាំង​ភេរវកម្ម​នៅ​ប៉ារីស

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail