សុនខ​​​ឆ្លាត​ ជួយ​សង្គ្រោះ​​ម្ចាស់​ខូច​ចិត្ត​រឿង​ស្នេហា​​ កុំ​ឲ្យ​​ចង​ក​សម្លាប់​ខ្លួន​

  • 2015-08-12 23:25:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​សុនខ​មួយ​ក្បាល​បាន​ក្លាយ​ជា​វីរបុរស ក្រោយ​​ជួយ​សង្គ្រោះ​ម្ចាស់​របស់​វា​​ដែល​ខូច​ចិត្ត​រឿង​ស្នេហា​​​ ពី​ការ​ប៉ុនប៉ង​ចង​ក​សម្លាប់​ខ្លួន​។

 

តាម​ប្រភព​​សារព័ត៌មាន Daily Star ​របស់​អង់គ្លេស បាន​ឲ្យ​ដឹង​ថា ​​សត្វ​សុនខ​​​សំឡី​ អាយុ​៦​ឆ្នាំនោះ​មាន​​ឈ្មោះ ​Geo ​ចំណែក​ម្ចាស់​របស់​វាង​ដែល​ខូច​ចិត្ត​រឿង​ស្នេហា​​មាន​ឈ្មោះ​ថា​ ​​Bryon Taylor​ អាយុ​​២៣​ឆ្នាំ មក​ពីតំបន់ ​Gloucestershire​ ​​ប៉ែក​និរតី​​ប្រទេស​អង់គ្លេស។

 

 

ក្រោយ​បែក​បាក់​​ពី​មិត្ត​ស្រី និង​ពុំ​​មាន​សេស​សល់​លុយ​ក្នុង​ខ្លួន​នោះ Bryon បាន​សម្រេច​ចិត្ត​សម្លាប់​ខ្លួន​ដោយ​​យក​ខ្សែ​មក​ចង​ក។ ប៉ុន្តែ​មុន​នឹង​សម្លាប់​ខ្លួន​​ គេ​បាន​​សរសេរ​សំបុត្រ​​ផ្ដាំ​ផ្ញើ​​​​​ចុង​ក្រោយ​លា​គ្រួសារ​របស់​គេ។ ពេល​​ឡើង​មក​ជាន់​ខាង​​លើ​ដើម្បី​​បញ្ចប់​ជីវិត​ខ្លួនឯង​ ​រូប​គេ​​​​ក៏​បាន​ឃើញ​​ឆ្កែ Geo​​ មក​​អង្កៀម​​ខាំ​ខ្សែ​ចង​ក​។

 

មុន​​ដំបូង​ Bryon​ ស្មាន​ថា​ Geo ​ចង់​​ប្រលែង​លេង​​ ប៉ុន្តែ​ក្រោយ​ពី​​ខ្លួន​បាន​ព្យាយាម​​យក​ខ្សែ​​មក​ចង​ក Geo​​ បាន​គ្រហឹម និង​បន្ត​ខាំ​ខ្សែ​នោះ។ ឃើញ​សភាព​រំជួល​ចិត្ត​​បែប​នេះ​​ ទើប​ខ្លួន​​យល់​ថា Geo កំពុង​ព្យាយាម​ឃាត់​មិន​ឲ្យ​សម្លាប់​ខ្លួន។

 

​​​​​​​​​​Bryon​​ បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា​ "ខ្ញុំ​ប្រហែល​មិន​បាន​រស់​ទេ​ប្រសិន​បើ​ Geo​ មិន​បាន​នៅ​ទី​នោះ។ ខ្ញុំ​ដឹង​ថា Geo​​បាន​ដឹង​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ព្យាយាម​ធ្វើ ហើយ​វា​បាន​​​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​ចុះ​ចេញ​ពី​ទី​នោះ"។ ក្រោយ Bryon ​​​ត្រូវ​បាន​សង្គ្រោះ សុនខ​ឆ្លាត​ត្រូវ​បាន​បញ្ជូន​ទៅ​ពិនិត្យ​​ ក្រោយ​ពី​​​ហើម​​មាត់​ខ្លាំង៕

 

ចុច​អាន៖  សុនខ​ញី​មួយ​ក្បាល​ក្លាយ​ជា​អ្នក​ជួយ​សង្គ្រោះ​ទារិកា​ពី​សំរាម

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailystar​​

អត្ថបទពេញនិយម