មើល​មុខ​តារា​ប្រុស​​កូរ៉េ​ល្បី​ៗ​១០​នាក់ ​មុន​​និង​​ក្រោយ​​​វះកាត់​កែ​សម្ផស្ស

  • 2015-08-26 14:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ធ្វើ​ឲ្យ​សម្រស់​កាន់​តែ​​មាន​ភាព​ប្រសើរ​ឡើង ចំនួន​អ្នក​ឆ្លង​កាត់​មុខ​កាំបិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ចំនួន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ សព្វ​ថ្ងៃ​នេះ​មិន​ត្រឹម​តែ​តារា​ស្រី​​កូរ៉េ​ទេ​ដែល​​ត្រូវ​ការ​ជំនួយ​ពី​មុខ​កាំបិត តារា​ប្រុស​មួយ​ចំនួន​ធំ​​​ក៏​ស្វែង​រក​ពេទ្យ​កែ​សម្ផស្ស​ឲ្យ​ជួយ​ដែរ។ ខាង​ក្រោម​នេះ​គឺ​​តារា​កូរ៉េ​ ១០​​រូប​ដែល​ត្រូវ​គេ​ដឹង​ថា​​ធ្លាប់​ឆ្លង​កាត់​មុខ​កាំបិត ៖

 

១. Kim Jaejoong

 

 

Kim Jae Joon ដែល​មាន​ឈ្មោះ​​ក្នុង​សិល្បៈ​ថា Jaejoong គឺជា​តារា​​​​ចម្រៀង តារា​​សម្តែង អ្នក​ដឹក​នាំ កវីនិពន្ធ និង​ជា​សមាជិក​ក្រុម​ចម្រៀង​ល្បី​​ឈ្មោះ JYJ។ តារា​វ័យ ២៩​ឆ្នាំ​ដែល​មាន​ស្រុក​​កំណើត នៅ​ខេត្ត Gongju រូប​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​តារា​ដែល​​បាន​ឆ្លង​កាត់​ការ​វះ​កាត់​កែ​សម្ផស្ស​​យូរ​មក​ហើយ។ ជាក់​ស្ដែង​រូប​ថត​​របស់ Jaejoong កាល​មិន​ទាន់​កែ​គឺ​មាន​ត្របក​ភ្នែក​មួយ​ជាន់ ហើយ​ឥលូវ​តារា​រូប​នេះ​​មាន​ត្របក​ភ្នែក​ក្រាស់​​និង​​ភ្នែក​ធំ​ជាង​មុន។ មាន​ពាក្យ​ចចាមអារ៉ាម​ផង​ដែរ​ថា អតីត​សមាជិក TVXQ ​រូប​នេះ​​បាន​ធ្វើ​ការ​​កែ​ច្រមុះ​ផង​ដែរ ដោយ​បាន​​ដាក់​ខ្ទង់​ច្រមុះ​និង​បង្រួម​ស្លាប​ច្រមុះ។

 

​​​​​២. Joo Sang Wook

 

តារា​វ័យ ៣៦​ឆ្នាំ​ដែល​មាន​ស្រុក​កំណើត នៅ​ទីក្រុង​សេអ៊ូល មាន​បទពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ថត​​ភាពយន្ត​គ្រប់​ប្រភេទ។ តារា​​រូប​នេះ​បាន​ទទួល​ពាន​​រង្វាន់​ក៏​ដូចជា​​​ជាប់​ជា​បេក្ខភាព​ជា​ច្រើន​ក្នុង​អាជីព​សម្ដែង​របស់​ខ្លួន។ អ្នក​ឯកទេស​មួយ​ចំនួន​បាន​ប្រាប់​ថា​មុខ​របស់ Joo Sang Wook មើល​ទៅ​មិន​ធម្មជាតិ​ដោយ​សារ​តែ​តារា​រូប​នេះ​​បាន​ពឹង​ពាក់​ទៅ​លើ​ការ​កែ​សម្ផស្ស​ឲ្យ​មាន​មុខ​ស្អាត​ជាង​មុន​ក៏​ដូច​ជា​​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ។ យ៉ាងណាមិញ​តារា​សម្ដែង​រូប​នេះ​បាន​​បដិសេធ​នូវ​ពាក្យ​ទាំង​នោះ តែ​យើង​​នៅ​តែ​អាច​មើល​ឃើញ​ភាព​ខុស​ប្លែក​​មុន​និង​ក្រោយ​ពេល​តារា​នេះ​ឆ្លង​កាត់​មុខ​កាំបិត។

 

៣. Lee Dong Wook

 

 

តារា​សម្ដែង​ Lee Dong Wookមាន​​ឈ្មោះ​ល្បី​តាម​រយៈ​រឿង​ “La Dolce Vita” និង “My Girl"។ តារា​វ័យ​៣៣ ឆ្នាំ​ដែល​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ Sejong រូប​នេះ​ប្រឡូក​សិល្បៈ​ដំបូង​ដោយ​ចាប់​​យក​អាជីព​បង្ហាញ​ម៉ូដ ដោយ​ទទួល​បាន​​ជោគជ័យ​​​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស។ កំឡុង​ពេល​ថត​រឿង "My Girl” ទស្សនិកជន​បាន​រក​ឃើញ​ថា មុខ​ដ៏​ស្រស់​សង្ហា​របស់ Lee Dong Wook គឺជា​សមិទ្ធផល​​ពី​ការ​វះ​កាត់​កែ​សម្ផស្ស។ ភ្នែក​របស់​តារា​រូប​នេះ​ក្រោយ​​ពេល​កែ​​គឺ​មាន​ភាព​ធំ​ជាង​មុន។

 

៤. Kris Wu

 

 

អតីត​សមាជិក​ក្រុម Exo ដែល​មាន​ឈ្មោះ​ពិត​ថា Li Jiaheng កើត​នៅ​ទីក្រុង Vancouver ប្រទេស កាណាដា ដែល​ឥលូវ​​ជា​តារា​សម្ដែង​នៅ​ប្រទេស​ចិន។ ថ្មីៗ​នេះ Kris បាន​ក្លាយ​ជា​ទទួល​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​​គេ​រក​ឃើញ​រូប​ថត​របស់​តារា​មួយ​នេះ​កាល​នៅ​ក្មេង។ ក្នុង​រូប​ថត​យើង​អាច​មើល​ឃើញ​ថា Kris បាន​កែ​ថ្គាម​​និង​ធ្មេញ។ មាន​មតិ​​មួយ​ចំនួន​បាន​លើក​ឡើង​ថា​តារា​មួយ​នេះ​មិន​ត្រឹម​តែ​កែ​តែ ថ្គាម​​និង​ធ្មេញ​នោះ​ទេ គឺ​Kris បាន​​បាន​បន្តឹង​​ស្បែក​មុខ​និង​កាត់​ត្របក​ភ្នែក​ផង​ដែរ។ Kris Wu បាន​ចេញ​មុខ​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ ប៉ុន្តែ​​ក្រោម​ការ​ផាត់​មុខ​នោះ​អាច​មាន​បន្សល់​ស្លាក​ស្នាម​ខ្លះ​ក៏​ថា​បាន។

 

៥. Lee Min Ho

 

 

តារា​សម្តែង​ដែល​ចាប់​ផ្តើម​ល្បី​ឈ្មោះ​តាម​រយៈ​រឿង "Boys over Flowers” ​មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​ដែល​មាន​ឥទ្ធិពល​ម្នាក់​គឺ​ថែម​ទាំង​ជា​តារា​បង្ហាញ​ម៉ូដ​និង​តារា​ចម្រៀង​ម្នាក់​ផង​ដែរ។ បើ​​​យើង​ក្រឡេក​ទៅ​មើល​រូប​ថត​របស់​តារា​ដែល​មាន​ស្រុក​​កំណើត​នៅ​ទីក្រុង​សេអ៊ូល​រូប​​នេះ កាល​យុវវ័យ យើង​អាច​មើល​ឃើញ​ថា​ច្រមុះ​របស់​តារា​នេះ​មាន​ភាព​ខុស​គ្នា​ខ្លាំង។ យ៉ាង​ណា​ក៏ដោយ Lee Min Ho មិន​​បាន​ចេញ​មក​បក​ស្រាយ​បញ្ហា​នេះ​ទេ។

 

៦. Yoon Shi Yoon

 

 

តួឯក​រឿង​ "​នំប៉័ង​បញ្ចាំ​ស្នេហ៍" ត្រូវ​គេ​ចាត់​ទុក​ជា​តារា​សម្ដែង​ដែល​មាន​ទេពកោសល្យ​នៅ​ប្រទេស​កូរ៉េ។ មាន​ពាក្យ​ចចាមអារ៉ាម​ថា​មុខ​ដ៏​ស្អាត​ឥត​ខ្ចោះ​របស់​ Yoon Shi Yoon គឺ​បាន​មក​ពី​ការ​ឆ្លង​កាត់​មុខ​កាំ​បិត​​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ ជាក់​ស្ដែង​ច្រមុះ​របស់​តារា​សម្ដែង​នេះ​បាន​ផ្លាស់​ប្ដូរ​ពី​ធំ​មក​តូច ពី​ទាប​មក​ខ្ពស់​ដោយ​ការ​ដាក់​ខ្ទង់​ច្រមុះ។ ភ្នែក​របស់​តារា​មួយ​នេះ​ក៏​ធំ​ជាង​ពេល​ទើប​​ចូល​សិល្បៈ​ដំបូង​ផង​ដែរ។​

 

៧. Jang Geun Suk

 

 

តារា​សម្តែង​ដែល​មាន​ឈ្មោះ​ល្បី​ទូទាំង​អាស៊ី​រូប​នេះ មិន​ត្រឹម​តែ​សម្ដែង​ល្អ​គឺ​ថែម​ទាំង​អាច​ច្រៀង​ពិរោះ​ទៀត​ផង។ យ៉ាង​ណា ​មុខ​ដ៏​ស្អាត​​ជាង​ស្រី​រូប​នេះ​មិន​មែន​​បាន​មក​ពី​ធម្មជាតិ​នោះ​ទេ។ អ្នក​ឯក​ទេស​បាន​ប្រាប់​ថា​មុខ​របស់​ Jang Geun Suk គឺ​​សិប្បនិមិត្ត។ ជាក់​ស្ដែង​ច្រមុះ​​របស់​តារា​រូប​នេះ​ដែល​​មនុស្ស​ស្រី​ជា​ច្រើន​ចង់​បាន​នោះ គឺ​បាន​មកពី​ការ​ដាក់​ខ្ទង់ ហើយ​ដូច​តារា​កូរ៉េ​ដទៃ​ទៀត​ដែរ Geun Suk បាន​ធ្វើ​ការ​​វះកាត់​ត្រ​បក​ភ្នែក​២ ជាន់។

 

៨. Jung Young Hwa

 

 

មិន​ងាយ​រក​​តារា​ណា​ដូច​ សមាជិក CNBLUE រូប​នេះ​បាន​ទេ។ ក្រៅ​ពី​ជា​តារា​ចម្រៀង Yong Hwa ក៏​ជា​តារា​សម្ដែង​និង ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ផង​ដែរ។ រូប​ថត​ចាស់​ៗ​របស់​តារា​រូប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ច្រមុះ​របស់​កវី​រូប​នេះ​មាន​ភាព​ខុស​ប្លែក​ពី​ការ​ពី​មុន ដោយ​ច្រមុះ​មាន​ភាព​តូច​និង ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ក្តី Yong Hwa មិន​បាន​បញ្ចេញ​មុខ​​បក​ស្រាយ​ឬ​​​ទទួល​ស្គាល់​​នោះ​ទេ។

 

៩. Cho Kyu Hyun

 

 

Cho Kyu Hyun គឺ​ជា​តារា​សម្ដែង​ក៏​ដូច​ជា​សមាជិក​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ Super Junior ដែរ។ Kyu Hyun មាន​ឈ្មោះ​ល្បី​ដល់​ថ្នាក់​​ត្រូវ​បាន​មាន​មុខ​នៅ​លើ​តែម​របស់​ប្រទេស​ចិន។ ដូច​នឹង​តារា​ចម្រៀង​យុវវ័យ​ដទៃ​ទៀត​ Kyu Hyun បាន​ពឹង​ពាក់​​ការ​កែ​សម្ផស្ស​ដើម្បី​មាន​មុខ​ស្អាត​ជាង​មុន។ ភ្នែក​របស់​​សមាជិក Super Junior មាន​ភ្នែក​ធំ​ជាង​កាល​ពី​មុន​ច្រើន​។ តារា​រូប​នេះ​ក៏​មាន​ច្រមុះ​​ឲ្យ​តូច​និង​ខ្ពស់​ជាង​មុន​ផង​ដែរ។

 

១០. Kim Hyun Jun

 

 

អតីត​សមាជិកSS501 ធ្លាប់​ជា​តារា​ដែល​មាន​ឈ្មោះ​បោះ​​សម្លេង​ខ្លាំង​មុន​ពេល​មាន​រឿង​អាស្រូវ​ជាមួយ​អតីត​មិត្ត​ស្រី។ តារា​សម្ដែង​រឿង​ "Boys over Flowers” គឺជា​តារា​ភាគតិច​ដែល​ហ៊ាន​ទទួល​ស្គាល់​ថា​បាន​ឆ្លងកាត់​មុខ​កាំបិត។ យ៉ាងណាមិញ​ Kim Hyun Jun ត្រូវ​កែ​ច្រមុះ​ដោយ​សារ​តែ​ជួប​ឧបទ្ទវហេតុ​​ដែល​បណ្ដាល​​ឲ្យ​បាក់​ច្រមុះ ៕

 

ចុចអាន៖តារា​ចិន​ល្បី​ៗ​ស្ទើរ​ក្អួត​ឈាម​ពេល​ឃើញ​​រូប​ក្រមួន​ខ្លួន​ឯង​នៅ​សារមន្ទីរ​ថ្មី​នេះ

ចុចអាន៖តួ​រឿង​តុក្កតា ពេល​ក្លាយ​ជា​មនុស្ស​ពិត​អ៊ីចឹង​ទៅ សង្ហា​ៗ​ដល់​ក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖ ibest9

អត្ថបទពេញនិយម