ចាប់​ឆ្នោត Capital One Cup៖ Arsenal ប៉ះ​ Spurs

  • 2015-08-26 15:30:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លទ្ធផល​នៃ​ការ​ចាប់​ឆ្នោត​គូ​ប្រកួត​ពាន​រង្វាន់​ Capital One Cup ជុំ​ទី​៣ បាន​ចេញ​ហើយ ​ដោយ​ក្នុង​នោះ​មាន​​១​គូ​ជា​ការ​ប្រកួត​ប៉ះ​គ្នា​រវាង​ក្រុម​ធំៗ​២​គឺ កាំភ្លើង​ធំ Arsenal ប៉ះ​មាន់​ខ្នាយ​មាស​​ Tottenham Hotspur ​នៅ​កីឡដ្ឋាន​ White Hart Lane។

 

 

រីឯ​ក្រុម​ហង្ស​ក្រហម​ Liverpool នឹង​ត្រូវ​ស្វាគមន៍​ក្រុម​ Carlisle ​មក​ពី​ League Two នៅ​កីឡដ្ឋាន Anfield ខណៈ​ដែល​ Manchester City ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Sunderland។

 

​ចំណែក​ឯ​ក្រុម​បិសាច​ក្រហម​ Manchester United ​នឹង​ត្រូវ​ប៉ះ​ក្រុម​ Ipswich ​មក​ពី​ League Championship នៅ​ Old Trafford និង​ក្រុម​ជើង​ឯក​ Premier League តោ​ខៀវ​ Chelsea ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Walsall ​ដែល​លេង​នៅ​ League One។

 

សម្រាប់​គូ​ដែល​ប្រកួត​ទាំង​អស់​គឺ៖

 

Aston Villa v Birmingham Crystal Palace v Charlton Fulham v Stoke Hull v Swansea Leicester v West Ham Liverpool v Carlisle Manchester United v Ipswich Middlesbrough v Wolves MK Dons v Southampton Newcastle v Sheffield Wednesday Norwich v West Brom Preston v Bournemouth Reading v Barnsley or Everton Sunderland v Manchester City Tottenham v Arsenal Walsall v Chelsea

 

ការ​ប្រកួត​នឹង​ចាប់​ផ្ដើម នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​ខាង​មុខ៕

 

-ចុចអាន៖ Arsenal ​បង្វែរ​គោលដៅ​ទៅ Cavani ​បន្ទាប់​ពី Benzema ​បដិសេធ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖​ theguardian​