Barca ​ដំឡើង​​​ប្រាក់​ឈ្នួល​ Neymar ​​ស្មើ​ Messi ព្រោះ​ខ្លាច​ Man Utd ទិញ

  • 2015-08-27 18:24:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លិប​​ជើង​ឯក​អឺរ៉ុប​ FC Barcelona ​ត្រៀម​ដំឡើង​ថ្លៃ​ឈ្នួល​ឲ្យ​ Neymar ​ស្មើ​ទៅ​នឹង​​​ថ្លៃ​ឈ្នួល​ Lionel Messi ដែល​ជា​តម្លៃ​មួយ​ខ្ពស់​ដាច់​គេ របស់​ក្លិប​អ្នក​មាន​បុណ្យ ដោយសារ​តែ​បារម្ភ​ខ្លាច កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ អាច​ចាក​ចេញ​ទៅ​ក្លិប​បិសាច​ក្រហម Manchester United។

 

 

​ប្រភព​​ពី​សារព័ត៌មាន​ផ្លូវការ​របស់​អង់គ្លេស​មួយ បាន​ឲ្យ​ដឹង​ថា Barca ​នឹង​ពង្រីក​កិច្ចសន្យា​៥​ឆ្នាំ​ទៀត សម្រាប់​ប្រធាន​ក្រុម​​ជម្រើស​ជាតិ​ប្រេស៊ីល​ Neymar ​ឲ្យ​នៅ​កីឡដ្ឋាន Camp Nou ​ជា​បន្ត ​និង​​ដំឡើង​ថ្លៃ​ឈ្នួល ស្មើ​​នឹង​ Super  Star របស់​ក្រុម (Messi) ដែល​កុងត្រា​ថ្មី​នេះ​មាន​ន័យ​ថា តម្លៃ​ទិញ​ផ្ដាច់​កុងត្រា​របស់​គេ មាន​តម្លៃ​ដល់​ទៅ​២៥០​លាន​អឺរ៉ូ (ជាង​២៨៣,៥​លាន​ដុល្លារ)។

 

​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ Neymar ឲ្យ​ស្មើ​នឹង​ Messi នេះ គឺ​ត្រូវ​បាន​គេ​យល់​ថា ដោយសារ​តែ​ Barca បារម្ភ​ខ្លាច​ក្លិប​បិសាច​ក្រហម Man Utd តាម​លួងលោម​យក​កីឡាករ​​ឆ្នើម​វ័យ​​២៣​ឆ្នាំ​របស់​ខ្លួន​ទៅ​កាន់​​កីឡដ្ឋាន Old Trafford បន្ទាប់​ពី​ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ ចាប់​អារម្មណ៍​ចង់​បាន​ខ្លាំង​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ។

 

 

​កុងត្រា​ Neymar នៅ​ Barca បច្ចុប្បន្ន​ដែល​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៨ ​រូប​គេ​ទទួល​បាន​ថ្លៃ​ឈ្នួល​៦,៤​លាន​ផោន ក្នុង​១​ឆ្នាំ ខណៈ​ដែល​ Messi ទទួល​បាន​១៤,៦​លាន​ផោន។ រីឯ​ Luis Suarez ទទួល​បាន​៧,៣​លាន​ផោន ក្នុង​១​ឆ្នាំ។ ប៉ុន្តែ​សម្រាប់​កុងត្រា​ថ្មី​ថែម​៥​ឆ្នាំ​ទៀត​រហូត​ដល់​ឆ្នាំ​២០២១​​នេះ​ តារា​ឆ្នើម​ប្រេស៊ីល នឹង​ទទួល​បាន​ថ្លៃ​ឈ្នួល​​ ស្មើ​នឹង​​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន (Messi)៕

 

-ចុចអាន៖ Man Utd ​បើ​ហ៊ាន​ចំណាយ​៣៧៨​លាន​ដុល្លារ​នឹង​អាច​យក Neymar ​បាន

 

​​​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ប្រភព៖ espnfc

អត្ថបទពេញនិយម