វិធី​ងាយ​ៗ​​ជួស​ជុល​រូត​ខោ​ ឬ​រូត​កាបូប​ដោយ​ខ្លួន​ឯង

  • 2015-09-01 15:50:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​រូត​ខោ​ ឬ​រូត​កាតាប​គាំង​ខូច អាច​ធ្វើ​ឲ្យ​អ្នក​ធុញ​ថប់ និង​ត្រូវ​ចំណាយ​លុយ​ដើម្បី​ជួស​ជុល។ មាន​វិធី​ជា​ច្រើន​សម្រាប់​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​​វិធី​ងាយៗ​ទាំង​​ពីរ​ខាង​ក្រោម​នេះ​អាច​យក​ទៅ​អនុវត្ត​បាន។

 

 

១. ប្រើ​​ខ្មៅ​ដៃ​​​​​

 

កន្លែង​​​​រូត​ជាប់​គាំង​​ខ្លាំង​គឺ​​​បណ្ដាល​មក​ពី​ធ្មេញ​នៃ​រូត​ជាប់​គ្នា​​​ ដូច​នេះ​​​អ្នក​អាច​​សាក​ល្បង​ប្រើ​ខ្មៅ​ដៃ​ដុស​ត្រង់​កន្លែង​នោះ ដោយ​វា​មាន​ជាតិ​ធ្យូង​ថ្ម​ជួយ​ឲ្យ​ធ្មេញ​នៃ​រូត​ធូរ​បាន​។ ជំនួស​ឲ្យ​ខ្មៅ​ដៃ អ្នក​ក៏​អាច​យក​ទៀន ឬ​ដុំ​សាប៊ូ​​ឬ​ប្រេង​មក​ប្រើ​សម្រាប់​ដុស​ក៏​បាន។

 

 

២. ប្រើ​ដង្កាប់​​​

 

​​ត្រង់​ផ្នែក​​ធ្មេញ​នៃ​រូត​ខោ ឬ​​រូត​​កាតាប​ដែល​វៀច អាច​បណ្ដាល​ឲ្យ​គាំង​​។ ពិនិត្យ​​មើល​​ត្រង់​កន្លែង​វៀច​នោះ រួច​ប្រើ​ដង្កាប់​ពុត​ឲ្យ​ស្មើ​ ពុត​គ្រាប់​ក្បាល​រូត​​ឲ្យ​នឹង​ ដូច​នេះ​អាច​ធ្វើ​ឲ្យ​រូត​ប្រើ​ការ​វិញ​បាន។

 

 

ចុចអាន៖ តិចនិក​​ងាយៗ​បី​យ៉ាង​ សម្អាត​សាឡុង​​​​ឲ្យ​បាន​ស្អាត​

ចុចអាន​៖ របៀប​បត់​សម្លៀក​បំពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ពេលធ្វើ​ដំណើរ​

 

ដោយ​៖ មាន រតនា ប្រភព៖ wikiho

អត្ថបទថ្មី