ស្រី​ស្អាត​បោះបង់​អាជីព​តារា​ម៉ូដែល​មក​​កាន់​កាំភ្លើង​ធ្វើ​ជា​ទាហាន​វិញ

  • 2015-09-01 21:36:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខជន​តារា​ម៉ូដែល​ម្នាក់​​​ដែល​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​ការ​ប្រលង​​របស់​ទូរទស្សន៍ CCTV នឹង​​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​ជា​លើ​ដំបូង​ជាមួយ​នារី​៥០​នាក់​ផ្សេង​ទៀត​ ក្នុង​ការ​ក្លាយ​ជា​សមាជិក​​​ទាហាន​ស្រី​​កិត្តិយស​ក្នុង​ពិធី​​​​ដង្ហែ​ក្បួន​ China V-day នៅ​ថ្ងៃ​ទី​៣​ ខែ​ កញ្ញា​ខាង​មុខ។ ​​​

 

 

China V-day គឺ​ជា​ថ្ងៃ​រំលឹក​ខួប​លើ​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​​ទៅ​២។ អតីត​តារា​ម៉ូដែល​សាច់​ខ្ចី​​រូប​នោះ​មាន​ឈ្មោះ​ថា Men Jiahui មាន​អាយុ ២៣​ឆ្នាំ បាន​ចូល​រួម​ហាត់​ទាហាន​ដើម្បី​បំពេញ​ក្ដី​សុបិន​​ក្នុង​ការ​ក្លាយ​ជា​ទាហាន​ស្រី​កិត្តិយស​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ពី​វិទ្យាស្ថាន​​បច្ចេកវិទ្យា​ម៉ូដ​​ប៉េកាំង (Beijing Institute of Fashion Technology) កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៤។

 

មុន​ពេល Men Jiahuiក្លាយ​ជា​ទាហាន​​ដូច​ពេល​នេះ នាង​ធ្លាប់​ជា​តារា​ម៉ូដែល​ឡាន​នៅ​ប្រទេស​ចិន។លក្ខខណ្ឌ​ក្នុង​ការ​ក្លាយ​ជា​ទាហាន​ស្រី​កិត្តិយស​​ក៏​មិន​សូវ​ខុស​គ្នា​ពី​ការ​ប្រលង​ម៉ូដែល​ប៉ុន្មាន​ដែរ នារី​ទាំង​អស់​ត្រូវ​មាន​អាយុ​ជា​មធ្យម​ ២០​ឆ្នាំ ត្រូវ​មាន​កម្ពស់​ជា​មធ្យម​ ១,៧៨​ម៉ែត្រ ​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញា​ និង​សមត្ថភាព​ខ្ពស់។

 

នៅ​ថ្ងៃ​ទី​៣​ ខែ​កញ្ញា​គឺ​ជា​​លើក​ដំបូង​​​ដែល​​មាន​វត្តមាន​ទាហាន​ស្រី​កិត្តិយស​ហែ​អម​​ជា​មួយ​ទាហាន​ប្រុស​កិត្តិយស​ក្នុង​ពិធី​​រំលឹក​ខួប​លើ​ទី​៧០​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​​ទៅ​២​នៅ​ប្រទេស​ចិន ​៕

 

 
 
 
 

 

ចុចអាន៖តារា​ស្រី​អាស៊ី៧​រូប​អាយុ​លើ​៤០​ឆ្នាំ​តែ​សម្រស់​ឡើង​ខ្ចី ក្មេង​សុំ​ខ្មាស​​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ chinadaily

អត្ថបទថ្មី