ពិព័រណ៍រូបក្រមួនតារាអាក្រក់ៗបង្ហាញខ្លួនម្ដងទៀតក្នុងប្រទេសចិន
- 2015-09-02 17:38:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិព័រណ៍រូបក្រមួនតារាអាក្រក់ៗបង្ហាញខ្លួនម្ដងទៀតក្នុងប្រទេសចិន
ចន្លោះមិនឃើញ
រូបចម្លាក់តារាល្បីៗធ្វើឡើងពីក្រមួនដែលត្រូវបានដាក់តាំងនៅក្នុងពិធីបុណ្យទេសចរណ៍មួយ ត្រូវបានគេចំអកយ៉ាងខ្លាំងក្រោយពីរូបចម្លាក់ទាំងនេះត្រូវបានបង្ហោះលើអ៊ីនធឺណិត។
បើផ្អែកតាមការរាយការណ៍របស់គេហទំព័រ West China City Dail រូបចម្លាក់ក្រមួនដែលបានដាក់បង្ហាញក្នុងពិធីបុណ្យទេសចរណ៍និងវប្បធម៌មួយនៅក្នុងក្រុង Luzhou ខេត្ត Sichuan កាលពីថ្ងៃសៅរ៍បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន។
យ៉ាងណាមិញ អ្នកប្រើប្រាស់អ៊ីនធឺណិតមិនបានពេញចិត្តនឹងរូបចម្លាក់ទាំងនេះទេដោយខ្លះបាននិយាយថារូបទាំងអស់នេះគឺជារូបចម្លាក់ក្រមួនដែលអាក្រក់ជាងគេដែលពួកគេធ្លាប់ឃើញ។
ក្នុងចំណោមរូបចម្លាក់ទាំងនោះរួមមាន តារាសម្ដែងចិន Fan Bing Bing និង តារាសម្ដែងអូស្ត្រាលី Hugh Jackman ជាតួរឿង "X-men"។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយរូបបានបោះពាក្យថា "Fan Bing Bing នៅខាងក្រៅស្អាតដូចទេពអប្សរ ហេតុអីក៏ក្នុងនេះអាក្រក់មើលម្ល៉េះ?” ។
ភ្ញៀវទេសចរណ៍ខ្លះមិនស្គាល់ថាតារាខ្លះជានរណាដែលជាមូលហេតុនាំឲ្យល្បែងមួយត្រូវបានលេងនោះគឺល្បែងទាយឈ្មោះតារា។
គួរបញ្ជាក់ផងដែរកាលពីខែសីហាមុននេះ នៅក្រុង Chengdu ខេត្ត Sichuan ដដែលនេះមានសារមន្ទីររូបចម្លាក់ក្រមួនមួយត្រូវបានគេរិះគន់យ៉ាងខ្លាំងដោយធ្វើរូបចម្លាក់មិនដូចតារាពិត ៕
Kobe Bryant
Hugh Jackman
Chow Yuen-fatt
Zhen Huan
Cecilia Cheung
Coco Lee
Fan Bingbing
ចុចអាន៖នៅចាំតារាក្មេងៗទាំងនេះទេ ឥឡូវពួកគេធំហើយ សង្ហានិងស្រស់ស្អាតណាស់ចុចអាន៖តារាចិនល្បីៗស្ទើរក្អួតឈាមពេលឃើញរូបក្រមួនខ្លួនឯងនៅសារមន្ទីរថ្មីនេះ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ scmp