អូបាម៉ា​ក្លែងក្លាយ​ទាំង​បី​នាក់​នេះ ម្នាក់​ណា​ដូច​ជាង​គេ?

  • 2015-09-02 23:11:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ដែល​មាន​មុខ​មាត់​​ស្រដៀង​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បាន​បង្កើន​ប្រជាប្រិយភាព​យ៉ាង​ឆាប់​រហ័ស​តាម​បណ្ដាញ​សារព័ត៌មាន​នានា។ ក្នុង​ចំណោម​នោះ មាន​មនុស្ស​បី​នាក់​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​កំពុង​រស់​នៅ​ប្រទេស​បី​ផ្សេង​គ្នា គឺ​ចិន អាមេរិក និង​ឥណ្ឌូណេស៊ី។

 

១. លោក Ilham Anas (ជនជាតិ​ឥណ្ឌូណេស៊ី)

 

 

បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​វ័យ ៤០​ឆ្នាំ​ម្នាក់​ឈ្មោះ Ilham Anas មក​ពី​រដ្ឋធានី​ហ្សាកាតា អាច​រក​ប្រាក់​ចំណូល​បាន​ស្រួល​ៗ ដោយ​គ្រាន់​តែ​ធ្វើការ​ជា​អ្នក​ដើរ​តួ​ធ្វើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ប៉ុណ្ណោះ ព្រោះ​រូប​គេ​មាន​មុខ​ស្រដៀង​ពេក។

 

 

២. លោក Xiao Jiguo (ជនជាតិ​ចិន)

 

 

លោក Xiao Jiguo កំពុង​រស់​នៅ​ក្រុង​ក្វាងចូវ ខេត្ត​ក្វាងទុង ប្រទេស​ចិន។ បុរស​វ័យ ២៩​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ដំបូង​កាល​ពី​ ឆ្នាំ២០១២ នៅ​ពេល​មិត្ត​ភក្តិ​របស់​លោក បង្ហោះ​វីដេអូ​មួយ។ ចាប់​ពី​ពេល​នោះ​មក លោក​ក៏​ចាប់​ផ្ដើម​ត្រាប់​តាម​សកម្មភាព​របស់ បារ៉ាក់ អូបាម៉ា ​តែ​ម្ដង។

 

៣. Reggie Brown (ជនជាតិ​អាមេរិក)

 

 

លោក Reggie Brown បាន​សាង​កេរ្តិ៍ឈ្មោះ​លើ​ទឹក​ដី​អាមេរិក​ជាមួយ​បុរស​ម្នាក់​ទៀត​ឈ្មោះ Howard ដែល​មាន​មុខ​មាត់​ស្រដៀង​មេដឹកនាំ​វ័យ​ក្មេង​របស់​កូរ៉េខាងជើង គីម ជុង​អ៊ុន។ ដោយសារ​មាន​មុខ​មាត់​ដូច​​ប្រធានាធិប​តី​ស្បែក​ខ្មៅ បារ៉ាក់ អូបាម៉ា រូប​គេ​ត្រូវ​ផលិត​កម្ម​ជា​ច្រើន​ទាក់​ទង​ឲ្យ​ថត​ខ្សែ​ភាព​យន្ត៕

 

ប្រែ​សម្រួល៖ គង់ វិសាល