ត្រជាក់​ភ្នែក​សម្រស់​តារា​ស្រី​និស្សិត​ច្បាប់​ភាសា​អង់គ្លេស យៀក ម៉េង​លី

  • 2015-09-17 17:31:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

យៀក ម៉េងលី គឺ​ជា​និស្សិត​ច្បាប់​ភាសា​អង់គ្លេស​ឆ្នាំ​ទី២។ នាង​បាន​បោះ​ជំហាន​ចូល​សិល្បៈ ទើប​តែ​ឆ្នាំ​នេះ​ទេ បន្ទាប់​ជាប់​ជយលាភី​លេខ​២​ក្នុង​កម្មវិធី Freshie Girls & Boys រៀប​ចំ​ដោយ​ក្រុម​ហ៊ុន BKA Entertainment។

 

ទើប​តែ​បោះ​ជំហាន​ចូល​សិល្បៈ​ប៉ុន្មាន​ខែ ម៉េងលី មិន​ទាន់​បាន​ប្រឡូក​ការងារ​សិល្បៈ​ខាង​ក្រៅ ក្រៅ​តែ​ពី​ការងារ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ខាង​លើ​ក្នុង​នាម​ជា​ពិធី​ការិនី​ក្នុង​កម្មវិធី​មួយ​ចំនួន។ តារា​ស្រី​វ័យ ១៩​ឆ្នាំ​រូប​នេះ ប្រាប់​ថា នាង​ជាប់​កុងត្រា​ជាមួយ BKA ដូច្នេះ​រាល់​ការ​ចេញ​ធ្វើ​ការ​សិល្បៈ​ខាង​ក្រៅ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន។

 

យ៉ាង​ណា​ក៏​ដោយ ស្រី​ស្អាត​មក​ពី​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ ប្រាប់​ថា ក្រុមហ៊ុន​កំពុង​រៀប​ចំ​ឲ្យ​នាង​សម្ដែង​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​នា​ចុង​ខែ​នេះ ឬ​ដើម​ខែ​ក្រោយ​ហើយ៕

 

តោះ...ឥឡូវ​ទស្សនា​សម្រស់ ម៉េងលី ទាំង​អស់​គ្នា ហើយ​ពេញ​ចិត្ត​សម្រស់​នាង​​ទេប៉ុណ្ណឹង?

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទ៖ ទារិកា