Asus Zenfone 2​ បង្កើន​ទំហំ​ RAM ធំ​ជាង​ iPhone 6s ពីរ​ដង​តម្លៃ​តែ​ ២២៩​ដុល្លារ​

  • 2015-09-18 17:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Asus​ បាន​បន្ថែម​នូវ​​ជម្រើស​មួយ​ទៀត​ទៅ​លើ​ម៉ូដែល​ Zenfone 2​ របស់​ខ្លួន​ ដែល​មាន​ RAM ទំហំ​កាន់​តែ​ធំ​ជាង​មុន​ តែ​តម្លៃ​មិន​គួរ​ឲ្យ​ជឿ។

 

 

ទូរសព្ទ​ Asus Zenfone 2​ ដំបូង​ឡើយ​មាន​ជម្រើស​ទំហំ​ RAM​ តែ​មួយ​ជម្រើស​ប៉ុណ្ណោះ​ ហើយ​ពេល​នេះ​គេ​បាន​បន្ថែម​ជម្រើស​ទំហំ​ RAM​ ថ្មី​មួយ​ទៀត។ ជម្រើស​ទី​មួយ​របស់​ Zenfone 2​ គឺ​មាន​ RAM ទំហំ​ ២GB​ និង​ អង្គ​ចងចាំ​ទំហំ​ ១៦GB​ មាន​តម្លៃ​ ១៩៩​ដុល្លារ​ ហើយ​ជម្រើស​ថ្មី​ដែល​មាន​ RAM​ ទំហំ​ ៤GB​ គឺ​មាន​តម្លៃ​ ២២៩​ដុល្លារ។ ជា​មួយ​ទំហំ​ RAM​ ដ៏​ធំ​បែប​នេះ​ អាច​ឲ្យ​ទូរសព្ទ​ធ្វើ​ប្រតិបត្តិការ​បាន​យ៉ាង​​លឿន​ មិន​ចាញ់​ទូរសព្ទ​ស៊េរី​ខ្ពស់​ៗ​​ដទៃ​ទៀត​នោះ​ទេ។

 

គួរ​បញ្ជាក់​ថា ​ទូរសព្ទ​ Zenfone 2​ នេះ​មាន​អេក្រង់​​ទំហំ​៥,៥​អ៊ីញ​ Resolution​ ១៩២០x១០៨០​ភិចស្សែល​ មាន​បំពាក់​នូវ​បន្ទះ​ Chip Intel Atom​ ព្រម​ទាំង​ CPU​ ចំនួន​៤​គ្រាប់​ផង​ដែរ។ ចំណែក​ឯ​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ១៣​មេហ្គាភិចស្សែល​ និង​ខាង​មុខ​មាន​ទំហំ​ ៥​មេហ្គាភិចស្សែល​ ហើយ​អាច​ប្រើ​ប្រាស់​ស៊ីម​បាន​ដល់​ទៅ​ពីរ​ឯ​ណោះ។

 

 

-ចុច​អាន៖ iPhone 6s/6s Plus ទើប​ប្រកាស ​ឥឡូវ​បែក​ធ្លាយ​ព័ត៌មាន​​​គូ​ប្រជែង​ថ្មី​គឺ​ Galaxy S7

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ phonearena

អត្ថបទពេញនិយម
អត្ថបទថ្មី