យន្តហោះចម្បាំងប្រើប្រាស់ឡាស៊ែររបស់អាមេរិកនឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២០
- 2015-09-21 22:18:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យន្តហោះចម្បាំងប្រើប្រាស់ឡាស៊ែររបស់អាមេរិកនឹងបង្ហាញខ្លួនក្នុងឆ្នាំ ២០២០
ចន្លោះមិនឃើញ
នៅក្នុងពេលឆាប់ៗខាងមុខនេះ យន្តហោះចម្បាំងនឹងអាចកម្ចាត់សត្រូវដោយប្រើប្រាស់អាវុធឡាស៊ែរបានជាមិនខាន។ នេះជាការលើកឡើងរបស់ឧត្តមសេនីកងទ័ពអាកាសសហរដ្ឋអាមេរិក Hawk Carlisle។
លោកឧត្តមសេនីបានថ្លែងក្នុងសន្និសីទ Air Force Association Air & Space ឆ្នាំ២០១៥ថា កងទ័ពអាកាស Air Force កំពុងតែសិក្សាពីកាណុងឡាស៊ែរដែលអាចបំពាក់លើយន្តហោះចម្បាំង និងយន្តហោះដទៃទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ។ លោកបានបន្តទៀតថា អាវុធដ៏មានឥទ្ធិពលនេះអាចរារាំងយន្តហោះចម្បាំងរបស់សត្រូវ កូនយន្តហោះ និងគ្រាប់មីស៊ីលបានដោយចំណាយអស់ថវិកាតិចជាង មីស៊ីល និងគ្រាប់កាំភ្លើងនាពេលបច្ចុប្បន្ន។
អាវុធឡាស៊ែររបស់ Air Force ដែលមានកម្លាំង១៥០គីឡូវ៉ាត់នេះអាចនឹងបំពាក់លើយន្តហោះចម្បាំង HELLADS ហើយវាបង្កើតឡើងដោយភ្នាក់ងារ General Atomics and the Defense Advanced Research Projects Agency (DARPA)។ មេដឹកនាំកងទ័ព Air Force បានឲ្យដឹងថា ប្រព័ន្ធនេះកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បង ហើយអាចនឹងបង្ហាញខ្លួននៅឆ្នាំ២០២០។
គួរបញ្ជាក់ផងដែរថា កងទ័ពជើងទឹកអាមេរិក Navy ធ្លាប់បានបង្ហាញពីប្រព័ន្ធអាវុធឡាស៊ែរកាលពីចុងឆ្នាំមុនរួចមកហើយ។ ប្រព័ន្ធអាវុធឡាស៊ែរនេះគឺប្រើប្រាស់ដើម្បីការពារនាវាពីការវាយលុករបស់ខ្មាំងសត្រូវ ដោយវាមានកម្លាំង៣០គីឡូវ៉ាត់ និងមានអង្កត់ផ្ចិត២-៣ណាណូម៉ែត្រ អាចដុតកម្ទេចគោលដៅបានយ៉ាងលឿន៕
-ចុចអាន៖ Asus Zenfone 2 បង្កើនទំហំ RAM ធំជាង iPhone 6s ពីរដងតម្លៃតែ ២២៩ដុល្លារ
ប្រែសម្រួល៖ ហៃ សុខហេង ប្រភព៖ DigitalTrends