ងាយ​ៗ សម្អាត​​ស្ករ​កៅស៊ូ​​ប្រឡាក់​ជាប់​ខោ​អាវ ឬ​​​​ក្រណាត់

  • 2015-09-28 17:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលៀក​បំពាក់​ស្អាត​ៗ ក្រណាត់​ជូត កម្រាលឥដ្ឋការ៉ូ ​​​​ ឬស្បែក​ជើង ​​ប្រឡាក់​​​​​ជាប់​​ស្ករ​កៅស៊ូ​​ជូត​មិន​ជ្រះ រឿង​កំប៉ិកកំប៉ុក​មួយ​ចំនួន​នេះ​​អាច​ធ្វើ​ឲ្យ​អ្នក​ឈឺ​ក្បាល​ក៏​ថា​បាន។ តើ​គួរ​ធ្វើ​បែប​ណា? មាន​វិធី​ច្រើន​ដើម្បី​សម្អាត​របស់​ជាប់​ស្ករ​កៅស៊ូ​ទាំង​នោះ។ ខាង​ក្រោម​នេះ​ជា​វិធី​ងាយ​ៗ​មួយ​ចំនួន​ដែល​អ្នក​អាច​សាក​ល្បង​បាន​៖

 

 

ចំពោះ​សម្ភារៈ​ដែល​អាច​​​​ជ្រើស​រើស​​​​​​សម្រាប់​សម្អាត​​មាន​ដូច​ជា៖

ដុំ​ទឹកកក , ស្បោង​ កូន​កាំបិត ឬ​ស្លាប​ព្រា ប្រេង​សាំង ​ឬ​អាល់កុល​ ច្រាស​ដុស​ធ្មេញ ស្រ្ពៃ​បាញ់​ទឹក​

 

វិធី​សម្អាត៖

  វិធី​ទី១៖ យក​ដុំ​ទឹកកក​ទៅ​ដុស​ត្រង់​កន្លែង​ប្រឡាក់​ជាប់​ស្ករ​កៅស៊ូ​លើ​សំលៀក​បំពាក់​ឬ​ក្រណាត់​នោះ បន្ទាប់​មក​យក​កូន​កាំ​បិត ​ឬ​ដង​ស្លាប​ព្រា​មក​កោសបន្តិច​ម្តងៗ​រហូត​ជ្រះ រួច​សំលៀក​បំពាក់​ឬ​ក្រណាត់​ទាំង​នោះ​ទៅ​ដាក់​ក្នុង​ស្បោង​ទឹកកក​ដើម្បី​ឲ្យ​ជ្រះ​ស្អាត។

 

វិធី​ទី២៖ យក​​ស្រ្ពៃ​បាញ់​ទឹក​ដាក់​កន្លែង​ដែល​ប្រឡាក់​ជាប់​ស្ករ​កៅស៊ូ​នោះ រួច​​យក​ក្រណាត់​ផ្ដិត​ប្រេងសាំង​​ទៅ​ដុស​វា​រហូត​ជ្រះ​ចេញ។

 

វិធី​ទី៣៖ យក​ទឹក​អាល់កុល​ចាក់​ត្រង់​កន្លែង​ប្រឡាក់​ជាប់​ស្ករ​កៅស៊ូ​នោះ រួច​យក​ច្រាស​ដុស​ធ្មេញ​ដុស​សម្អាត​រហូត​ជ្រះ​ស្អាត៕

 

 

 

ចុចអាន៖ វិធី​​ងាយ​ៗ​កម្ចាត់​ក្លិន​ខោ​អាវ​​ផ្អួរ​ និង​ទូរ​​សំលៀក​បំពាក់​​ក្លិន​មិន​ល្អ

ចុចអាន៖ តិចនិក​​ងាយៗ​បី​យ៉ាង​ សម្អាត​សាឡុង​​​​ឲ្យ​បាន​ស្អាត​

 

ប្រែ​សម្រួល៖ មាន រតនា ​​​​​ប្រភព៖ instructables

អត្ថបទថ្មី