បងប្អូន​ជីដូន​មួយ​អតីត​កីឡាករ Real Madrid ម្នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​នៅ​ប៉ារីស

  • 2015-11-15 16:56:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​កីឡាករ Real Madrid និង Chelsea គឺ Lassana Diarra បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា បង​ប្អូន​ស្រី​ជីដូនមួយ​របស់​គេ​បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​វាយប្រហារ​ក្នុង​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង។

 

 

  Lassana Diarra 

 

​​​​កីឡាករ​ដែល​បច្ចុប្បន្ន​ដែល​​​ជា​សមាជិក​ក្រុម Marseille បាន​រាយរាប់​នៅ​លើ​បណ្ដាញ Twitter កាល​ពី​ថ្ងៃ​សៅរ៍​ទាំង​ឈឺចាប់​ថា ​ប្អូន​ស្រី​ជីដូនមួយ​របស់​គេ​ដែល​មាន​ឈ្មោះ​ថា Asta Diakite ក៏​ត្រូវ​បាន​បាត់បង់​ជីវិត​​ក្នុង​ចំណោម​ជនរងគ្រោះ​ជា​ច្រើន​រយ​នាក់​ទៀត​ដែល​ស្ថិត​ក្នុង​ហេតុការណ៍​បាញ់ ​​និង​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីក្រុង​ប៉ារីស។

 

កីឡាករ​វ័យ​៣០​រូប​នេះ​ក៏​បាន​ឧទ្ទិស​ដល់​ប្អូន​ស្រី​​និង​ជនរងគ្រោះ​ដែល​ស្លាប់​ទាំងអស់​​ផង​ដែរ។ អំឡុង​ការ​ប្រកួត​មិត្តភាព​​បារាំង​យក​ឈ្នះ​អាល្លឺម៉ង់ ២ - ០​កាល​ពី​ថ្ងៃ​សុក្រ​នៅ​កីឡាដ្ឋាន Stade de France ក៏​មាន​ឮ​ស្នូរ​ផ្ទុះ​គ្រាប់​បែក​ពីរ​​គ្រាប់​ ប៉ុន្តែ​បញ្ហា​នោះ​គេ​មិន​ប្រាប់​កីឡាករ​និង​ផ្អាក​ការ​ប្រកួត​ឡើយ​។ លុះ​ដល់​ពេល​យប់​ការ​ប្រកួត​ទើប​​កីឡាករ​ទាំង​អស់​បាន​ដឹង។

 

បារាំង​យក​ឈ្នះ​អាល្លឺម៉ង់ ២ – ០​ ដោយ​គ្រាប់​ទី​១​ដោយ​កីឡា​ក្រុម Arsenal គឺ Giroud នាទី​ទី​៤៥​ និង Gignac រក​បាន​គ្រាប់​ទី​២​នៅ​ចុង​តង់​​ទី​២នាទីទី​៨៦៕ ​

 

 

 

 

 

ចុចអាន៖អង់គ្លេស​អាច​រំសាយ​ការ​ប្រកួត​មិត្តភាព​ជាមួយ​បារាំង ដោយ​សារ​បញ្ហា​នៅ​ប៉ារីស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ ​dailymail