Ronaldinho ថា Neymar នឹង​ជោគជ័យ​ទៀត​បើ​ទៅ Premier League

  • 2015-11-20 15:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ronaldinho ជឿជាក់​ថា​មិត្ត​រួម​សញ្ជាតិ​របស់​ខ្លួន Neymar នឹង​នៅ​តែជោគជ័យ បើ​ទោះ​ជា​ទៅ​លេង​នៅ​ក្របខណ្ឌ Premier League ក៏ដោយ។

 

 

ការ​និយាយ​បែបនេះ​របស់​អតីត​វីរបុរស​ប្រេស៊ីល ចំ​ពេល​ដែល Man Utd កំពុង​ដាក់​គោលដៅ តាមទិញ​ខ្សែ​ប្រយុទ្ធ​វ័យ២៣ឆ្នាំ មក​ចូលរួម​ជាមួយ​ក្លិប​នៅ​រដូវ​កាល​ក្រោយ​។

 

Ronaldinho ដែល​ធ្លាប់​ជួយ Barcelona ឈ្នះ​ជើងឯក La Liga ២ដង និង Champions League បាន​និយាយ​ថា Neymar គឺ​ជា​កីឡាករ​មាន​ទេព​កោសល្យ និង​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​លេង​នៅអង់គ្លេស។

 

"គាត់​នឹង​ជោគជ័យ គ្រប់​ក្របខ័ណ្ឌ​បាល់ទាត់​ទាំងអស់​នៅ​ក្នុង​ពិភពលោក។ ខ្ញុំ​មិន​យល់​ពី​មូលហេតុ ដែល Barca ចង់​លក់ Neymar នោះ​ទេ តែ​ក្នុង​ករណី​គាត់​ចាកចេញ តម្លៃ​ខ្លួន​របស់​គាត់​អាច​នឹង​ថ្លៃ​បំផុត"។ កីឡាករ​វ័យ៣៥​ឆ្នាំ​បញ្ជាក់ដូច្នេះ។

 

ក្រុម​បិសាច​ក្រហម Manchester United បាន​បង្ហាញ​ពី​គោល​បំណង​ចង់​ទិញ Neymar ពី Barcelona កាល​ពី​ពេល​ថ្មីៗ ស្រប​ពេល​ដែល Neymar ខ្លួន​ឯង​ក៏​ចង់​ចាកចេញ​ពី​អេស្ប៉ាញ​ដែរ ព្រោះ​តែ​រូបគេមាន​បញ្ហា​ផ្លូវ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បង់ពន្ធ។

 

តើ​ប្រិយមិត្ត​គិត​ថា​ Man Utd អាច​ទិញ​ Neymar បានអត់?

 

ចុចអាន៖ Neymar ​ត្រូវ​អាជ្ញាកណ្ដាល​បដិសេធ​មិន​ទទួល​អាវ​ដែល​​ហុច​ឲ្យ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត ប្រភព៖ goal

អត្ថបទថ្មី