គ្រាន់តែឃើញឈ្មោះនៅក្នុង facebook ភ្លាម ធ្វើឲ្យគេដឹងថា នៅលីវមិនចាំបាច់សួរច្រើន
- 2014-09-19 15:41:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែឃើញឈ្មោះនៅក្នុង facebook ភ្លាម ធ្វើឲ្យគេដឹងថា នៅលីវមិនចាំបាច់សួរច្រើន
ចន្លោះមិនឃើញ
ប្រិយមិត្តស្ដាប់ហើយ ច្បាស់ជាមានអារម្មណ៍នឹកចង់សើចជាមួយប្រធានបទមួយនេះជាក់ជាមិនខាន តែនេះជារឿងពិតដែលកើតមានពិតមែន ទាក់ទងទៅនឹងការដាក់ឈ្មោះប្លែកៗនៅក្នុងលើបណ្ដាញសង្គម facebook។
មានអ្នកខ្លះចូលចិត្តដាក់ឈ្មោះតាមត្រង់ ដោយឡែកអ្នកខ្លះទៀតមិនអញ្ចឹងទេ ចូលចិត្តដាក់ឈ្មោះប្លែកៗ ហើយរឹតតែប្លែកទៀតនោះ គឺឈ្មោះខ្លះដាក់ចេញមកធ្វើឲ្យគេដឹងច្បាស់ភ្លាមថា អ្នកកំពុងតែនៅខ្លួនមួយ និយាយឲ្យចំ គឺនៅលីវ គ្មានគូ ឬក៏កំពុងតែស្វែងរកដៃគូទៀតផង។
តើមានឈ្មោះអ្វីខ្លះទៅហ្ន៎ ដែលដាក់នៅក្នុង facebook ហើយធ្វើឲ្យគេយល់ថា អ្នកមិនទាន់មានគូ?
១. ឲ្យតែមានពាក្យថា single នៅពីក្រោយដាក់ទៅអត់ចេះខុសទេ
កញ្ញា ងី សុជាតា អាយុ ២០ ឆ្នាំ និស្សិតឆ្នាំទី ១ នៃវិទ្យាស្ថានវ៉ាន់ដា បានប្រាប់ពីការដាក់ឈ្មោះឲ្យគេមើលទៅដឹងថា យើងនៅទំនេរថា៖ ទាំងខ្ញុំទាំងគេឲ្យតែឃើញឈ្មោះនៅក្នុង FB របស់គេមានពាក្យថា single ច្បាស់ជាគិតថាអ្នកហ្នឹងនៅទំនេរហើយ។ គិតមើលទៅបើសិនជាគេមានគូហើយ សង្សារគេប្រាកដជាមិនព្រមឲ្យគេដាក់ឈ្មោះនៅ single អញ្ចឹងទេ ព្រោះខ្លាចមានគេតាមស្រលាញ់។
២. No Honey
សម្បុរស្រអែម សក់រួញអង្គាដីយុវជន អៀង ចំរើន អាយុ ២៣ ឆ្នាំ និស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បាននិយាយថា៖ ច្បាស់ណាស់អ្នកណាក៏អាចកាត់យល់បានដែរ ពាក្យថា No Honey នេះខ្មែរគេបកប្រែថា គ្មានសង្សារ។ បើអ្នកគេឆ្លាត គ្រាន់តែឃើញឈ្មោះ FB គេដាក់អញ្ចឹង គេច្បាស់ជាដឹងមុនថា ដូចបើកភ្លើងខៀវហើយម្នាក់ហ្នឹងប្រហែលជាមិនទាន់មានសង្សារទេ បានជាដាក់ឈ្មោះអញ្ចឹង។
៣. Forever alone
ដោយឡែក យុវជន ពិសិដ្ឋ អាយុ២២ឆ្នាំ និស្សិតច្បាប់នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា បានលើកឡើងថា៖ "ខ្ញុំឃើញមិត្តភ័ក្តិមួយចំនួននៅក្នុង FB គេចូលចិត្តដាក់ឈ្មោះថា forever alone ឬក៏ lonely ហើយគេប្រាប់ខ្ញុំថា តាំងពីគេប្ដូរឈ្មោះបែបកម្សត់ៗមើលទៅទំនងថាអត់សង្សារមក សំបូរស្រីៗលេង chatជាមួយគេណាស់"។ ប្រហែលជាគេគិតថា ឈ្មោះបែបហ្នឹងអត់មានសង្សារមែនហើយមើលទៅ។
៤. No heart
ដោយឡែកឈ្មោះដែលដាក់ចេញមក ដូចជា No heart ក៏ឃើញមានអ្នកនិយមលេង FB មួយចំនួនប្រើច្រើនដែរ។ ជួបជាមួយ យុវជន រស់ ពុទ្ធី អាយុ២២ឆ្នាំ បានប្រាប់ថា៖ សព្វថ្ងៃខ្ញុំប្រើប្រាស់ account fb ពីរ មួយដាក់ឈ្មោះពិត ឯមួយទៀតជា account ក្លែងក្លាយមានដាក់ថា no heart ហើយដាក់រូបប្រុសស្អាត។ ពុទ្ធី បានបន្ថែមទៀតថា "ខ្ញុំយល់ថា ការដាក់ឈ្មោះបែបហ្នឹងពិតជាមានភាពទាក់ទាញខ្លាំងមែន ព្រោះឲ្យតែឈ្មោះបែបៗហ្នឹង មិត្តភ័ក្តិនៅក្នុង FB យើងច្បាស់ជាគិតថា យើងគ្មានសង្សារទេ"។
៥. Need love
"ឈ្មោះនៅក្នុង FB ដែលដាក់ថា need love នេះក៏ជាឈ្មោះមួយដែលទាក់ទាញខ្លាំងដែរ គ្រាន់តែឃើញភ្លាម គេច្បាស់ជាគិតថា អ្នកកំពុងតែត្រូវការដៃគូស្នេហាហើយមើលទៅ"។ នេះជាការលើកឡើងរបស់ ភួង ចាន់សេង អាយុ២៤ឆ្នាំ សព្វថ្ងៃជាអ្នកបកប្រែភាសាអង់គ្លេសនៅក្រុមហ៊ុនទេសចរណ៍មួយ។
ទាំងអស់នេះ គ្រាន់តែជាការលើកឡើងរបស់យុវជនមួយចំនួន ដែលពួកគាត់កត់សម្គាល់ឃើញថា ការដែលដាក់ឈ្មោះនៅក្នុង FB ពិតជាអាចបញ្ជាក់ឲ្យគេបានដឹងថា យើងនៅទំនេរ ឬមានគូហើយ។
ចុះប្រិយមិត្តវិញ មានដឹងឈ្មោះអ្វីផ្សេងទៀតដែល អ្នកអត់គូនិយមដាក់នៅក្នុង FB ដែលឬទេ ជួយប្រាប់ផងមើល៍!
អត្ថបទ៖ យិន សំបូរ