​សៅ ឧត្តម ទម្លាយ​រឿង​មិន​ចូល​ច្រៀង​​ក្នុង​ផលិត​កម្ម

  • 2015-11-30 17:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៅ ឧត្តម បាន​ថ្លែង​មក​កាន់ ​​Sabay ក្នុង​កម្ម​វិធី​បើក​បវេសនកាល​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ថា មាន​ផលិត​កម្ម​ជា​ច្រើន​ទាក់​ទង​លោក​ទៅ​ច្រៀង​ ប៉ុន្តែ​ដោយ​សារ​ជាប់​កុង​ត្រា​ជាមួយ​កម្ម​វិធី Cambodian Idol ​រហូត​ដល់​ខែ​ធ្នូ ​ឆ្នាំ​២០១៦​ទើប​​មិន​ទាន់​គិត​គូរ​ជា​មួយ​បណ្ដា​ផលិត​កម្ម​ផ្សេង​ទៀត​។

 

ឧត្តម​ថ្លែង​ថា “មាន​ផលិត​កម្ម​ច្រើន​​គួរ​សម​ដែរ​បាន​ទាក់​ទង​បង ប៉ុន្តែ​បង​មិន​អាច​ទាន់​ទៅ​ច្រៀង​ឲ្យ​គេ​បាន​ទេ ណាមួយ​បង​នៅ​ជាប់​កុង​ត្រា​ជា​មួយ​កម្មវិធី ​Cambodian Idol រហូត​ដល់​ខែ​ធ្នូ​ ២០១៦​ទើប​ផុត​"។

 

 

 

ទន្ទឹម​នឹង​រឿង​​ជាប់​កុង​ត្រា​ផង​នោះ​ជាមួយ​កម្មវិធី​ខាង​លើ​ បេក្ខជន​មក​ពី​ខេត្ត​ស្វាយ​រៀង​រូប​នេះ​​ប្រាប់​ថា​​ លោកក៏​​ចង់​ទុក​ពេល​វេលា​សម្រាក​មួយ​រយៈ​សិនដែរ ដោយ​ក្នុង​រយៈ​ពេល​នេះ​ទទួល​តែ​កម្ម​វិធី​​ប្រគំ​តន្ត្រី ​ឬ​កម្ម​វិធី​សប្បុរសធម៌​នានា​មួយ​ចំនួន​​ប៉ុណ្ណោះ។

 

បើ​ទោះ​បង្ហើប​​ថា មាន​​​ផលិត​កម្មជា​ច្រើន​ទាក់​ទង ប៉ុន្តែ​មិន​ទៅ ដោយ​សារ​ជាប់​កុងត្រា​ជាមួយ​ហង្សមាស ប៉ុន្តែ​ ឧត្តម មិន​ព្រម​អធិប្បាយ​លម្អិត​ថា​តើ លោក​រៀប​ចំ​អនាគត​យ៉ាង​ជាមួយ​ផលិត​នេះ ឬ​ក៏​ថា ផលិតកម្ម​ផ្ដល់​លក្ខខណ្ឌ​បែប​ណា​ដល់​លោក​នោះ​ឡើយ។ តារា​ចម្រៀង​វ័យ ២៩​ឆ្នាំ​រូប​នេះ​ បញ្ជាក់​ថា ​មិន​ទាន់​អាច​បក​ស្រាយ​បាន​ទេ ព្រោះ​ជា​រឿង​​ផ្ទៃ​ក្នុង​លោក និង​​​ក្រុម​ហ៊ុន​។​​

ជាមួយ​ឆន្ទៈ​ចង់​ទុក​ពេល​វេលា​ សម្រាក​មួយ​រយៈសិន សៅ ឧត្តម​ ប្រាប់​ទៀត​ថា លោក​​ក៏​មិន​ទាន់​មាន​ច្រៀង​នៅ​តាម​​ភោជនីយដ្ឋាន​ ឬ​ទី​កន្លែង​ណា​មួយ​​ដែរ​៕

 

អត្ថបទ៖ ថា ម៉ាលីដា​​​​​