រោងចក្រ​ក្លូន​​ធំ​ជាង​គេ​​លើ​លោក​ អាច​ក្លូន​មនុស្ស​បាន​​​​ តែ​ខ្លាច​...

  • 2015-12-02 16:17:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​វិទ្យាសាស្ត្រ​ចិន​នៃ​​រោងចក្រ​ក្លូន​​ធំ​ជាង​​​លើ​លោក បាន​​ឲ្យ​​​​ដឹង​​​​​ថា​​បច្ចេកទេស​នៃ​ការ​ក្លូន​មនុស្ស​​ គឺ​នឹង​អាច​ធ្វើ​បាន​​​គ្រប់​ពេល​ នា​ពេល​ខាង​មុខ។

 

 

រោង​ចក្រ​​ក្លូន​របស់​ក្រុមហ៊ុន​ Boyalife Group ​​មាន​ទី​តាំង​នៅ​តំបន់​កំពង់​ផែ​ Tianjin ប្រទេស​ចិន​ នឹង​​ក្លូន​​សត្វ​សុនខ គោ​ និង​សេះ​ចាប់​ពី​ឆ្នាំ​២០១៦​​ដ៏​ខ្លី​ខាង​មុខ​នេះ។ ក្នុង​មួយ​ឆ្នាំ​ៗ​ រោង​ចក្រ​នឹង​ផលិត​គោ​​​ដោយ​ការ​ក្លូន​​ឲ្យ​បាន​១​លាន​ក្បាល ត្រឹម​ឆ្នាំ​២០២០។ ចំពោះ​​គម្រោងការ​​ក្លូន​ គឺ​នឹង​​សម្រាំង​តែ​បសុសត្វ​គោ ​​ក្របី ​​ពូជសេះ​ប្រណាំង សត្វ​ចិញ្ចឹម​ សុនខ​ប៉ូលិស​​ពូកែ​ៗ។ ប៉ុន្តែ​​នឹង​​អាច​ឈាន​ទៅ​ដល់​ការ​ក្លូន​មនុស្ស​ផង​ដែរ។

  ប្រធាន​​​រោង​ចក្រ​ក្លូន Boyalife Group លោក​ Xu Xiaochun បាន​និយាយ​ថា​​រោង​ចក្រ​របស់​លោក​​​​​កំពុង​​អភិវឌ្ឍ​​បច្ចេកទេស​ក្លូន​ឲ្យ​ប្រសើរ​​លើ​សត្វ​​ដើម្បី​​ធ្វើតេស្ត​លើ​ជំងឺ។ វា​គឺ​ជា​ដំណើរ​​ការ​បច្ចេកទេស​ជីវវិទ្យា​​មួយ​ដែល​ជា​ជំហាន​​​សម្រាប់​ការ​ធ្វើ​លើ​ស្វា​រហូត​ទៅ​ដល់​មនុស្ស។

  លោក​ Xu បាន​ប្រាប់​ទៅ​​​សារព័ត៌មាន​ AFP ដោយ​​និយាយ​សង្កត់​ធ្ងន់​ថា៖ "ពេល​នេះ​​ក្រុមហ៊ុន​​មិន​​មាន​​​ក្លូន​មនុស្ស​នោះ​ទេ"។ ការ​​លើក​ឡើង​​នោះ​​គឺ​​​ដោយ​ខ្លាច​ក្រែង​​នឹង​ការ​ប្រតិកម្ម​ពី​សាធារណជន។​ ប៉ុន្តែ​ការ​លើក​ឡើង​ជា​បន្ត​របស់​លោក​ Xu ក៏​បាន​បង្ហាញ​ថា​​ ​ការ​​ក្លូន​​​ទៅ​លើ​មនុស្ស​គឺ​​មាន​​​នឹង​អាច​​ធ្វើ​បាន។  

មក​ទល់​ពេល​នេះ​ រោង​ចក្រ Boyalife ​កំពុង​​សហការ​ជា​មួយ​​​​ក្រុមហ៊ុន​​ក្លូន​​​​​របស់​កូរ៉េ​ខាង​ត្បូង​ Sooam រួម​ជា​មួយ​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ចិន​ដើម្បី​ពង្រឹង​លើ​បច្ចេកទេស​​ក្លូន ​ជា​ពិសេស​​ទៅ​លើ​ការ​​ធ្វើតេស្ត​​លើ​ជំងឺ​របស់​សត្វ៕  

 

 

  ចុចអាន៖ អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន​  

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ dailymail​​​​​​​

អត្ថបទពេញនិយម
អត្ថបទថ្មី