ម៉ារីម៉ា បង្ហាញមុខកូនស្រីដំបូង ជាមួយសារដ៏រំភើប
- 2015-12-03 23:50:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា បង្ហាញមុខកូនស្រីដំបូង ជាមួយសារដ៏រំភើប
ចន្លោះមិនឃើញ
កូនស្រីដំបូងរបស់កំពូលតារាសម្ដែងស្រីហ្វីលីពីនត្រូវបានបង្ហាញឲ្យអ្នកគាំទ្រគ្រប់គ្នាបានឃើញហើយ។
នៅរសៀលថ្ងៃទី៣ខែធ្នូនេះ តារាសម្ដែងជួរមុខរបស់ហ្វីលីពីនបានបង្ហោះរូបថតមួយសន្លឹករបស់កូនស្រីរបស់ខ្លួននៅលើទំព័រ Facebook របស់ខ្លួន។ នៅលើរូបថតនោះ តារាសម្ដែងវ័យ ៣១ ឆ្នាំបានសរសេរថា៖ "ម៉ាក់បានរង់ចាំកូនអស់រយៈពេល ៤១ សប្ដាហ៍ ហើយបានចំណាយពេល ១៨ ម៉ោងដើម្បីឆ្លងទន្លេ។ ម៉ាក់បានបួងសួងអ្វីដែលល្អបំផុតសម្រាប់កូន។ ប៉ាកូនបានផ្ដល់កម្លាំងចិត្តយ៉ាងច្រើនដល់ម៉ាក់។ អរគុណប្ដីសម្លាញ់របស់ខ្ញុំ Dingdong Dantes។ ម៉ាក់អាចនិយាយបានថា ឥលូវពួកយើងជាគ្រួសារដ៏ពេញលេញមួយហើយ។ អរគុណព្រះជាម្ចាស់ខ្លាំងណាស់"។
នៅក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ Marian ក៏បានសន្យាជាមួយនឹងអ្នកគាំទ្រដែរថានាងនឹងឆាប់ត្រលប់ចូលក្នុងសិល្បៈវិញ តែមិនបានប្រាប់ពេលវេលាជាក់លាក់ថាពេលណានោះទេ៕
ចុចអាន៖ម៉ារីម៉ា ឆ្លងទន្លេកូនដំបូងហើយ
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖facebook