ស្ពាន​កញ្ចក់​វែង​ជាង​គេ ​​និង​ខ្ពស់​ជាង​គេក្នុងលោក​ជិត​រួច​រាល់ហើយ​

  • 2015-12-04 16:53:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​កញ្ចក់​​​វែង​ជាង​គេ​ និង​ខ្ពស់​ជាង​គេ​ក្នុងលោក ដែល​បាន​សាង​សង់​ក្នុង​​​ទីក្រុង​​ Zhangjiajie ខេត្ត​ហូណាន ប្រទេស​ចិន​ នា​ពេល​នេះ​បាន​សាង​សង់​ជិត​រួច​រាល់​ហើយ​ និង​ត្រៀម​សម្ពោធ​នា​ឆ្នាំ​ក្រោយ។

 

 

ស្ពាន​​ដ៏​គួរ​ឲ្យ​ស្រៀវ​​ Zhangjiajie ក្នុង​ឧទ្យាន​ជាតិ Tianmenshan ក្រុង Zhangjiajie ​នេះ ត្រូវ​បាន​ចំណាយ​ថវិកា​​ចំនួន​ ២៦​លាន​យាន់​ (ប្រហែល​ជាង​៤​លាន​ដុល្លារ) ដើម្បី​សាង​សង់​។ វា​​ត្រូវ​បាន​​រចនា​​​ឡើង​ដោយ​ស្ថាបត្យករ​ អ៊ីស្រាអែល​ គឺ​លោក Haim Dotan ដោយ​មាន​​ប្រវែង​លាត​សន្ធឹង​​ ៤៣០​ម៉ែត្រ និង​កម្ពស់​ ៣០០​ម៉ែត្រ​​ពី​ដី​ជ្រលង​​​ភ្នំ​​​ដែល​ខ្ពស់​ជាង​ស្ពាន Skywalk Grand Cayon នៅ​​រដ្ឋ​អារីហ្សូណា​ សហរដ្ឋអាមេរិក ដែល​មាន​​កម្ពស់​ ២១៩​ម៉ែត្រ។  

​យោង​តាម​​ប្រភព​ព័ត៌មាន​ចិន People ស្ពាន​កញ្ចក់​ Zhangjiajie ​នឹង​សម្ពោធ​ជា​ផ្លូវ​ការ ​នា​​ឧសភា ឆ្នាំ​២០១៦​​ខាង​មុខ។  

 

គម្រោង​​ស្ពាន​កញ្ចក់​​ Zhangjiajie ​​​ត្រូវ​បាន​រៀប​ចំ​ឡើង​​ និង​ប្រកាស​នា​ឆ្នាំ​២០១២ រួច​បាន​ចាប់​​ផ្ដើម​ដំណើរ​សាង​សង់​កាល​ពី​ឆ្នាំ​២០១៤ ដោយ​គ្រោង​នឹង​បញ្ចប់​នា​ខែ​កក្កដា​​ឆ្នាំ​២០១៥ ប៉ុន្តែ​​​​​ក្រោយ​មក​ត្រូវ​បាន​ពន្យារ​​ពេល​ ហើយ​​រហូត​ដល់ ​ខែ​ឧសភា ឆ្នាំ​២០១៦​​ខាង​មុខ​នឹង​​សម្ពោធ​បើក​ជូន​សាធារណជន​​​​​​​ដើរ​ទស្សនា ហើយ​សាធារណជន​នឹង​អាច​​​លេង​លោត Bungee Jumping ឬ​ការ​ដើរ​ម៉ូដ​ផង​ដែរ៕  

 
 
 
 
 
 
 
 

ចុចអាន៖ ចិន​គ្រោង​សម្ពោធ​​ស្ពាន​​កញ្ចក់ ខ្ពស់​បំផុត​​ និង​​វែង​បំផុត​ក្នុង​​លោក​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ people, dailymail​​​​​​

​​​​

អត្ថបទពេញនិយម