Changmin និង Siwon សប្បាយចិត្តដែលបានចូលធ្វើទាហាន
- 2015-12-09 15:27:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Changmin និង Siwon សប្បាយចិត្តដែលបានចូលធ្វើទាហាន
ចន្លោះមិនឃើញ
សមាជិកក្រុមចម្រៀងបុរសដ៏ល្បីគឺ Changmin មកពីក្រុម TVXQ និង Siwon ក្រុម Super Junior បានបង្ហាញឲ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញថា តារាសំណព្វចិត្តរបស់ពួកគេមិនមានបញ្ហាអ្វីនោះទេសម្រាប់ការចូលហ្វឹកហាត់ទាហានកម្រិតដំបូងនេះ។ តាមរយៈរូបថតដំបូងក្នុងឈុតឯកសណ្ឋាន ពីមជ្ឈមណ្ឌលហ្វឹកហាត់យោធា Nonsan តារាចម្រៀងទាំងពីររូបបានបង្ហាញស្នាមញញឹមដ៏ស្រស់ស្រាយ និងមើលទៅនៅតែសង្ហាមិនខុសពីកាលដែលពួកគេនៅសម្ដែងសិល្បៈនោះទេ។
តារាចម្រៀងរបស់ផលិតកម្ម SM ទាំងពីររូបបានចូលបំពេញកាតព្វកិច្ចយោធាដោយស្ងាត់ៗរយៈពេលពីរបីសប្ដាហ៍មកហើយ ហើយនឹងបញ្ចប់កាតព្វកិច្ចនេះនៅឆ្នាំ២០១៧។ មុនការដកខ្លួនពីសិល្បៈនេះដែរ Changmin បានចេញបទចម្រៀងក្រោយជាបទចម្រៀងទោលមានចំណងជើងថា "Rise As One” ចំណែក Siwon បានចេញអាល់ប៊ុម "Devil” ជាមួយសមាជិកក្រុម Super Junior។ តារាទាំងពីររូបក៏ធ្លាប់បានសម្ដែងភាពយន្តមួយចំនួនដែរដូចជារឿង "Scholar Who Walks The Night”, “Skip Beat"និង "Oh My Lady” ៕
ចុចអាន៖Super Junior លក់មុខមិនស្ទើរនៅថៃ ដោយសារឈរខុសបច្ចេកទេស
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖dramafever