រៀនធ្វើ​​​ខ្ទឹម​បារាំង​បំពង​ស្រួយ​​ ​ឆ្ងាញ់​មិនចាញ់​ដំឡូងបារាំង

  • 2016-01-14 00:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្ទឹម​បារាំង ​ជា​បន្លែ​​​ដ៏​ពេញ​និយម​មួយ​សម្រាប់​បងប្អូន​ខ្មែរ​ ដែល​ប្រើ​សម្រាប់​ស្ល ​ឆា ស្ងោរ​ជាដើម ​ពេលនេះ​ លោក​​អ្នក​នឹង​ចេះ​វិធី​មួយ​ទៀត​ក្នុង​ការ​បំពង​ខ្ទឹមបារាំង​ដាក់​គ្រឿង​ដ៏​ឈ្ងុយឆ្ងាញ់។ ​មើម​ខ្ទឹម​បារាំង​​ ត្រូវ​ហាន់​ជាចំណិត​កងៗ រួច​​​បំពង​ខ្លាញ់​តាម​​វិធីងាយៗ និង​គ្រឿង​ងាយ​ស្រួល​រក។

 

ដើម្បី​​ទទួល​បាន​ខ្ទឹម​បារាំង​បំពង​នេះ ​យើង​ត្រូវ​ការ​​ គ្រឿង​ផ្សំ​ដូចជា៖ ​ -មើម​ខ្ទឹម​ចិត​ជា​កង​ៗ រួច​ប្រលេះ​ចេញ​ពី​ស្រទាប់​នីមួយៗ​ -ម្សៅ​ធ្វើនំ និង​ម្សៅឆា ​-អំបិល ឬ​ទឹកស៊ីអ៊ីវ ១ឬ២​ ស្លាបព្រា -ម្រេច​ម៉ត់ ១ស្លាបព្រា ​-ម្សៅស៊ុប ២ស្លាបព្រាកាហ្វេ ​-ប៊ីចេង ១ស្លាបព្រាកាហ្វេ -ស្ករ​សរ ២ស្លាបព្រាកាហ្វេ -ប្រេងល្ង ២​ស្លាបព្រាបាយ -ម្សៅ​ម្ទេស​រោយ​បន្តិច ​ -ប្រេងឆា

-កម្ទេច​នំប៉័ងល្អិតៗ

 

 

វិធី​ធ្វើ

​បន្ទាប់​ពី​ដាក់​គ្រឿង​សព្វ​គ្រប់ ​តាម​ចំណង​ចំណូល​ចិត្ត​រួច​ហើយ ​កូរ​គ្រឿង​ឲ្យ​លាយ​ចូល​គ្នា ចាក់​ទឹក​ចូល ក្រឡុក​ឲ្យ​សព្វ​ រួច​ដាក់​ខ្ទឹមបារាំង​ ​​កូរ​បន្ត​ទៀត​​។ បន្ទាប់​មក​យក​កង​ខ្ទឹមបារាំង ដែល​​ប្រឡាក់​គ្រឿង​ ​ដាក់​លើ​កម្ទេច​នំប៉័ង​ស្រួយ (បើមាន) រួច​បំពង​ខ្លាញ់​​​ឲ្យ​​ឆ្អិន​ស្រង់​ដាក់​ចង្អើរ​ជា​ការ​ស្រេច៕

ចុចអាន៖ អាថ៌កំបាំង​ពិសេស​ពី​របៀប​ឆា​មីសួ​ពង​ទា​ប្រៃ​ដ៏​ឈ្ងុយ​ឆ្ងាញ់​មាន​ជាតិ​

ចុចអាន៖ រំដួល​លិច​ទឹក​បង្ហាញ​របៀប​ធ្វើ​ម្ហូប​ខ្មែរ​ពិសេស “សម្ល​ម្ជូរ​ផ្សិត​បុក​កាពិ”

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ Foodwishes

អត្ថបទថ្មី