គំនិតអាជីវកម្ម “Doctor Advisor” ជាប់លេខ ១ ក្នុងកម្មវិធី Startup Weekend Phnom Penh
- 2016-01-25 21:24:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គំនិតអាជីវកម្ម “Doctor Advisor” ជាប់លេខ ១ ក្នុងកម្មវិធី Startup Weekend Phnom Penh
ចន្លោះមិនឃើញ
ការប្រកួតប្រជែងគំនិតអាជីវកម្ម Startup Weekend Phnom Penh រយៈពេលបីថ្ងៃបានបញ្ចប់ហើយ ដោយយុវជន-យុវនារីបីរូប បានក្លាយជាក្រុមជើងឯក ក្រោយផ្ដួលក្រុមខ្លាំងចំនួនប្រាំបួន ក្រោមគំនិតអាជីវកម្ម “Doctor Advisor” របស់ពួកគេ។
https://www.youtube.com/watch?v=5M-hPEDfBVA&feature=youtu.be
ខាងលើនេះជាវីដេអូបង្ហាញពីអត្ថន័យនៃគំនិតអាជីវកម្ម Doctor Advisor ការវាយតម្លៃ និងមតិយោបល់របស់គណៈកម្មការ។ អ្នករៀបចំកម្មវិធីលោក សុខ លាភ បានប្រាប់ថា មិនថាក្រុមមួយណាទេ គឺក្រុមទាំងអស់នឹងត្រូវបានអញ្ចើញឱ្យចូលរួមក្នុងកម្មវិធីថ្មី Startup Journey បន្ត ដែលមានរយៈពេល ៤ សប្ដាហ៍ ក្នុងគោលបំណងជំរុញឱ្យគំនិតអាជីវកម្ម របស់ក្រុមនីមួយៗចេញជារូបរាង។ មិនតែប៉ុណ្ណោះ Startup Journey នឹងមានការប្រកួតចុងក្រោយមួយទៀត ដើម្បីជ្រើសយកក្រុមខ្លាំងមួយ ទៅប្រកួតនៅ តូក្យូ ប្រទេសជប៉ុន។
"មិនមែនតែបីក្រុមដែលឈ្នះទេ គឺយើងនឹងជួយជំរុញគំនិតអាជីវកម្មនៃក្រុមទាំងអស់ ឱ្យចេញជារូបរាង ហើយយើងមានវគ្គប្រកួតចុងក្រោយមួយ ដើម្បីរកក្រុមមានសមត្ថភាព ទៅប្រកួតនៅតូក្យូ។ យើងនឹងបញ្ជូនឈ្មោះក្រុមខ្លាំងនោះនៅពាក់ណ្ដាលខែពីរ មុនការប្រកួតនៅខែបី"។
កម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្ម Startup Weekend Phnom Penh ដែលស្ថិតនៅក្រោម Startup Weekend Cambodia រៀបចំដោយសហគមន៍អ្នកដឹកនាំស្ម័គ្រចិត្ត បានចាប់ផ្ដើមថ្ងៃទី ២២ ដល់ ២៣ ខែមករា ឆ្នាំ ២០១៦ នៅ Emerald+ ជាន់ទី១១ នៃអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។ ចំណែកលទ្ធផល បានធ្វើឡើងកាលពីម៉ោង ៨ កន្លះយប់មិញ ដោយរកឃើញជយលាភី ៣ ក្រុមក្នុងចំណោម ១០ ក្រុមរួមមាន៖
២០ ក្រុមក្នុងកម្មវិធីប្រកួតប្រជែងគំនិតអាជីវកម្មសល់ ១០ ក្រុមថ្ងៃនេះ
អត្ថបទ៖ អ៊ុំ សុភក្តិ