​ជួប​​តារា​ចម្រៀង​ល្បីៗ​​ក្នុង​វគ្គជម្រុះ​ Tiger Street Football Festival 2016 នៅ​​ឆ្នេរ​អូ​ឈើ​ទាល​ចុង​សប្ដាហ៍​នេះ

  • 2016-02-10 17:21:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណើរ​ឆ្ពោះ​ទៅ​ស្វែង​រក​ក្រុម​ខ្លាំង​​​ចំនួន​ ៥ ដើម្បី​​ប្រកួត​ប្រជែង​​នៅ​​ជុំ​ផ្ដាច់ព្រ័ត្រ​ Tiger Street Football Festival 2016នា​ពេល​ខាង​មុខ​ពី​ខេត្ត​ព្រះសីហនុ​ចុង​សប្ដាហ៍​នេះនៅថ្ងៃទី ១៣ & ១៤ កុម្ភៈ​ មិន​ត្រឹម​តែ​ការ​ប្រកួត​ដ៏​ជក់ចិត្ត​​ទេ​ តែថែម​ទាំង​មាន​ការ​ប្រគំ​តន្ត្រី​​​យ៉ាង​សប្បាយ​រីករាយ​​​ដែល​ចូល​រួម​ដោយ​តារា​ចម្រៀង​​លំដាប់​ជួរ​មុខ​នៅ​កម្ពុជា​ជា​ច្រើន​ដួងទៀត​ផង​។​ ​  គិត​ត្រឹម​ថ្ងៃ​​នេះ​​ ក្រុម​ដែល​ចូល​រួម​ប្រកួត​ត្រូវ​បាន​អ្នក​រៀប​ចំ​កម្មវិធី​បង្ហើប​ថា​មាន​ចំនួន​ ៤២​ ក្រុម​។ ​​បន្ទាប់​ពី​ការ​ប្រកួត​​ថ្ងៃ​ទី​១ ពោល នា​ល្ងាច​​ថ្ងៃ​​សៅរ៍​ ​ប្រិយមិត្ត​​​​នឹង​បាន​ជួប​ ឱក សុគន្ធកញ្ញា ​​ខេម នី រតនា ​និង ទេព បូព្រឹក្ស ដែល​​នឹង​​​ផ្ដល់​ការ​កម្សាន្ត​ដល់​ប្រិយមិត្ត​នៅ​ឆ្នេរ​អូឈើទាល​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន​បទ។ ​ចំណែក​ថ្ងៃ​អាទិត្យ​ទី​ ១៤​ កុម្ភៈ​ ត្រូវ​នឹង​ទិវា​នៃ​ក្ដី​ស្រលាញ់ ​ប្រិយមិត្ត​អ្នក​គាំទ្រ​​នឹង​បាន​​ជួប ពេជ្រ សោភា ណុប បាយ៉ារិទ្ធ ​អ៊ីវ៉ា ​វង្ស ដារ៉ារតនា និង វ៉ាន់ នីឡា ចាប់​ពី​ម៉ោង ៦​ល្ងាច​តទៅ។   

កុំ​ភ្លេច​ការ​ប្រកួត​​ដ៏​ស្វិតស្វាញ​ រួម​ទាំង​ទស្សនា​ការ​ប្រគំ​តន្ត្រី​​ដ៏​រីករាយ​​ក្នុង​ព្រឹត្តិការណ៍​ Tiger Street Football Festival 2016។ Tiger Street Football Festival 2016 ​ចូល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្លា​ក្នុង​ការ​លើក​កម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ ជាពិសេស​បំផុស​ចលនា​កីឡា​បាល់ទាត់​ហ្វូតសាល​​នៅ​តាម​បណ្ដា​ខេត្ត​នា​នា​តាំង​ពី​ឆ្នាំ ២០១៣​មក។   អត្ថបទពាក់ព័ន្ធ ជម្រុះ​ Tiger Street Football Festival 2016 ​​ចុង​​សប្ដាហ៍​​នេះ​​នៅ​ខេត្ត​​ព្រះ​សីហនុ​ឆ្ពោះ​ទៅ​ប្រាក់​រង្វាន់​១​ម៉ឺ​ន​ដុល្លារ​  

  កាន់​តែច្បាស់​សូម​ទស្សនា​វីដេអូឃ្លីបខាងក្រោម៖  

 

អត្ថបទ៖ ស្រណោះ

អត្ថបទថ្មី