ឯកអគ្គ​រាជទូតថៃ ​និង ឌី សាវ៉េត​ បង្ហើប​រឿងខ្មែរដំបូង​​ល្បី​ខ្លាំង​

  • 2016-02-17 15:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nuttavudh Photisare អគ្គ​រាជ​ទូត​ថៃ​ បាន​រំលឹក​ទៅ​ដល់​​រឿង​ខ្មែរ​មួយ​រឿង​មាន​ចំណង​ជើង​ថា​ ​" ជីវិត​ផ្សង​ព្រេង​" ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ នៅ​ប្រទេស​ថៃ​អំឡុង​មុន​សង្គ្រាម​ឆ្នាំ​១៩៧៥។

 

អគ្គ​រាជ​ទូត​ថៃ​​បន្ថែម​ទៀត​ថា​ រឿង​នេះ​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​ និង​ថៃ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ និង​​កាន់​តែ​ស្គាល់​ជនជាតិ​ខ្មែរ​តាម​រយៈ​ការ​ផលិត​រឿង​រួម​គ្នា​មួយ​នេះ​។​​​​​

 

 

(លោក​ Nuttavudh Photisare អគ្គ​រាជ​ទូត​ថៃ​ អង្គុយ​ពាក់​អាវ​ក្រៅ​ពណ៌ខ្មៅ)

 

អគ្គ​រាជ​ទូត​ថៃ​ នេះ​បន្ត​ឲ្យ​ដឹង​ទៀត​ថា "កាល​នោះ​ មាន​តារា​សម្ដែង​ជើង​ចាស់​របស់​ខ្មែរ គឺ​អ្នក​ស្រី ឌី សាវ៉េត ជា យុទ្ធ​ថន បាន​ទៅ​ចូលរួម​ផង​ដែរ។ គ្រា​នោះ​ប្រជាជន​ថៃ និង​ខ្មែរ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ណាស់​​ ហើយ​វិស័យ​កុន​ខ្មែរ​គឺ​មាន​ភាព​រីក​ចម្រើន​ ប៉ុន្តែ​ដោយសារ​ឆ្នាំ​១៩៧៥ ​ចូល​មក​ដល់​ ខ្មែរ​បាន​ប្ដូរ​របប ឆ្លងកាត់​សង្រ្គាម​ ជាហេតុ​ធ្វើ​ឲ្យ​កុន​ខ្មែរ​លែង​សូវ​ដូច​​មុន​"។

 

ជាមួយ​គ្នា​នេះ​ តារា​សម្ដែង​ជើង​ចាស់ អ្នក​ស្រី​ ឌី សាវ៉េត ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ រឿង​នេះ មាន​អ្នកស្រី​រួមទាំង​លោក ជា​ យុទ្ធថន ​សម្តែង​រួមគ្នា​​មួយ​​តារា​ថៃ​។ មិន​តែ​ប៉ុណ្ណោះ​ អ្នក​ស្រី​ បង្ហើប​ពី​ដំណើរ​ដើម​ទង​ដែល​បង្កើត​ចេញ​ជា​សាច់​រឿង​នេះ​ឡើងថា​ ដោយសារអំឡុង​ឆ្នាំ​១៩៧០ អ្នក​ស្រី​ និង​ក្រុម​គ្រួសារ​ មាន​បំណង​ចង់​ទៅ​លេង​ប្រទេស​ថៃ​ស្រប​ពេល​មាន​អ្នក​ស្គាល់​គ្នា​នៅ​ទី​នោះ​ផង​ ក៏​គិត​គ្នា​ថា​ កុំ​ឲ្យ​ខាត​ជើង ជ្រុល​ជា​បាន​ទៅ​ដើរ​លេង​ហើយ​ ឆ្លៀត​ផលិត​រឿង​មួយ​​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍​តែ​ម្ដង​ទៅ។

 

 

ដោយ​សារ​មាន​មិត្ត​ភក្តិ​ស្គាល់​គ្នា​នៅ​ប្រទេស​ថៃ​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ស្រី​ឌី សាវ៉េត មាន​ឱកាស​បាន​ជួប​អ្នក​ដឹកនាំ​នៅ​ប្រទេស​ថៃ ​ក៏​សម្រេច​សហការ​គ្នា​ និពន្ធ​ចេញ​ជា​សាច់​រឿង​មួយ​ចំណង​ជើង​ថា​ "ជីវិត​ផ្សង​ព្រេង​" ​នេះ​ឡើង​តែ​ម្ដង ដោយ​ចំណាយ​​ពេល​ជាង​២​ខែ​ ក្នុង​ការ​ផលិត។ អ្នក​ស្រី បញ្ជាក់​ថា "ជីវិត​ផ្សេង​ព្រេង" ក្រោយ​ដាក់​បញ្ចាំង​ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ទាំង​នៅ​ថៃ និង​កម្ពុជា៕

​​

ដឹង​ថា​ បេនីយ៉ាំង ថត​រឿង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ប៉ុន្មាន​អត់?

ឡូរ៉ា​ ម៉ម ចំណាយ​ពេល​រៀន​ខ្មែរ ៤​ឆ្នាំ​នៅ កាលីហ្វ័រញ៉ា

 

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម