ប្រើរូបមន្តងាយៗបែបធម្មជាតិអាចធ្វើឲ្យស្បែកសរយៈពេលដ៏ខ្លី
- 2016-02-19 22:42:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើរូបមន្តងាយៗបែបធម្មជាតិអាចធ្វើឲ្យស្បែកសរយៈពេលដ៏ខ្លី
ចន្លោះមិនឃើញ
ចង់បានស្បែកសទេ? ចង់បានស្បែកសរយៈពេលខ្លីដោយមិនចាំបាច់ប្រើសារធាតុគីមីដែរឬទេ? ជឿជាក់ថាមនុស្សស្រីណាក៏ចង់បានស្បែកសម៉ត់រលោង ភ្លឺទន់ដូចសំឡីដែរ។
ថ្ងៃនេះទំព័រសុខភាព និងសម្រស់របស់ Sabay សូមបង្ហាញពីរូបមន្តធម្មជាតិងាយៗដែលធ្វើឲ្យស្បែកសម៉ត់រលោងក្នុងរយៈពេលខ្លី សម្រាប់មិត្តៗនារីដែលចាប់អារម្មណ៍ចង់បានស្បែកសភ្លឺរលោងភ្លាមៗពីអ្នកជំនាញខាងសម្រស់គឺកញ្ញា Mini Angel ។
ស្រីស្អាតរូបនេះបានប្រាប់ថាចង់បានស្បែកស្អាតមិនជាការលំបាកនោះទេគ្រាន់តែប្រើរូបមន្តធម្មជាតិ ធាតុផ្សំមានដូចជា ពន្លៃ អំពិលទុំ ទឹកដោះគោឆៅ អំបិលម៉ដ្ឋ ទឹកឃ្មុំ ដោយយកធាតុទាំងនោះមកលាយផ្សំបញ្ចូលគ្នាបានជាល្បាយប៉ិកៗ ហើយយកមកលាបប៉ាតឲ្យសព្វពេញដងខ្លួនពីត្រឹមកចុះក្រោមទុកផ្អាប់ប្រហែលជា១០នាទី ទៅ១៥នាទីលាងទឹកស្អាតចេញជាការស្រេច ។ សូមព្យាយាមអនុវត្តធ្វើបែបនេះម្ដងក្នុងមួយសប្ដាហ៍ នោះអ្នកនឹងទទួលបានស្បែកស ភ្លឺរលោង ដែលនឹកស្មានមិនដល់ ។
សូមបញ្ជាក់៖ ទឹកឃ្មុំប្រើបានសម្រាប់តែអ្នកមានស្បែកស្ងួត ចំពោះស្បែកធម្មតាមិនបាច់ប្រើក៏បានដែរ ។ កុំភ្លេចសាកល្បងធ្វើដោយខ្លួនឯងនៅផ្ទះណា! បានលទ្ធផលប៉ុណ្ណាប្រាប់ Sabay វិញផង។
ចង់ដឹងពីរបៀបលាយរូបមន្ត និងការអនុវត្តកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សុខអូន