តារាល្បី ពី​ក្មេង​ឡើង ​Cute ដល់ពេល​ចាស់ មើល​អត់​ចង់​ស្គាល់

  • 2014-10-23 22:42:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កើត ចាស់ ឈឺ​ស្លាប់ មនុស្ស​មិន​អាច​គេច​ផុត​ឡើយ ព្រោះ​វា​​ជា​ច្បាប់​ធម្មជាតិ។ បើ​តាម​រូប​មួយ​សន្លឹក​ខាងលើ តើ​អ្នក​អាច​មើល​ស្គាល់​អត់​ថា តារា Hollywood ល្បី​សញ្ជាតិ​អាមេរិក​រូប​នេះ ជា​អ្នកណា?

 

នាង Renee Zellweger

ពេល​នេះ Renee Zellweger មាន​វ័យ​៤៥ឆ្នាំហើយ ចំណែក​​​រូបរាង ​និង​សម្រស់​មិន​ដូចកាល​​ពីក្មេង​ទេ។  នាងបាន​​បាត់បង់​សម្រស់ និង​​​ឡើង​ទម្ងន់​ក្នុង​ពេល​ថតស៊េរី​​រឿង "​កំណត់ហេតុ" ​របស់​លោក Bridget Jones។ ​​

 

គេហទំព័រ AsiaOne បាន​ឱ្យ​ដឹង​ថា តារា​សម្ដែង​អាមេរិករូប​​នេះ បាន​ឡើង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ELLE Women In Hollywood Awards ក្នុង​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ច័ន្ទ។  នា​ឱកាស​នោះ គេ​ឃើញ​​ស្បែក​របស់​នាង ​មាន​លក្ខណៈ​តឹងខុស​ពី​ធម្មតា ចំណែក​ភ្នែក​ទាំងគូ​ហាក់​ខុស​ប្លែក​។

 

ខណៈ​សារព័ត៌មាន Metro ចុះផ្សាយ​ថា Zellweger ស្ទើរ​ធ្វើ​ឱ្យ​មនុស្ស​ចូល​រួម​កម្មវិធី​នេះ ​ច្រឡំ​នាង​ថា​ជា តារា​ស្រី Cameron Diaz និង Robin Wright Penn ទៅហើយ។

 

កាល​នៅ​ក្មេង

 

ការប្រែប្រួល​នេះ បង្ហាញ​ផល​ប៉ះពាល់ ​បណ្ដាល​មក​ពី​ការ​កែសម្ផស្ស ទោះបីជា​​តារា​វ័យ​៤៥ឆ្នាំ បដិសេធ​​​ថា នាង​មិន​បាន​ឡើង​ជ្រញ់​ក្ដៅក៏ដោយ។ យ៉ាងណាមិញ ​អ្នកឯកទេស​មួយ​ចំនួន​ ក៏​បង្ហាញ​ដែរ​ថា ភាព​ខុសប្លែក​របស់​នាង គឺ​បណ្ដាល​មក​ពី​ការ​វះកាត់។

 

តែ​យ៉ាងណា Zellweger ​និយាយ​​ថា ការ​យក​រឿង​របស់​នាង ​មក​ពិភាក្សា​​ជា​រឿង​ឆ្កួតៗ៖" មិត្ត​ខ្ញុំ​ប្រាប់​ថា ខ្ញុំ​មិន​មាន​អី​ខុស​ប្លែក​ទេ ហើយខ្ញុំ​មាន​​សុខភាព​ល្អ​ទៀតផង​"។

 

នាង​​បន្ថែម​ថា គ្មាន​អ្នកណា​ដឹងពី​ខ្ញុំ កាល​​​ខ្ញុំ​មាន​​អាយុ​៤០​​ និង​សុខភាព​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​អាច​ប្រែប្រួល។ អ្នកណា​ដែល​មិន​ផ្លាស់ប្ដូរ ពេល​ចាស់​នោះ?”។  Zellweger បាន​ប្រាប់​​ទស្សនាវដ្ដី​មួយ​ថា ​នាងសប្បាយ​ចិត្ត​ ក្នុង​ស្ថានភាព​ជីវិត​បែប​សព្វថ្ងៃ៕

 

 

តារា​ម៉ូដែល​ចិន កែ​សម្ផស្ស​ខ្លាំង​ពេក​ លទ្ធផល​ក្លាយ​ជា​បែប​នេះ

មិន​គួរ​ឲ្យ​ជឿ​! មនុស្ស​យន្ត​សោះ តែ​សម្រស់​តារា​ម៉ូដែល​ល្មម​ៗ​សុំ​ចាញ់

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ lollipop