ម៉ារីម៉ា អួតថាកូនស្រីនិយាយពេញមួយថ្ងៃមិនចេះហត់
- 2016-02-24 22:10:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ារីម៉ា អួតថាកូនស្រីនិយាយពេញមួយថ្ងៃមិនចេះហត់
ចន្លោះមិនឃើញ
នៅក្នុងអាយុ ៣ខែ កូនស្រីរបស់កំពូលតារាសម្ដែងហ្វីលីពីន Marian Rivera ចាប់ផ្ដើមចេះធ្វើត្រាប់សំឡេងតាមមនុស្សធំ។
នៅពេលកូនស្រីតូចអាយុគ្រប់៣ ខែ ក៏ជាពេលតារាសម្ដែង Marian Rivera សម្រេចចិត្តត្រលប់ចូលសិល្បៈវិញដែរ ជាមួយនឹងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អ្នកគាំទ្រ។ កាលពីថ្ងៃទី ២០ ខែកុម្ភៈ តារាសម្ដែងអាយុ ៣១ឆ្នាំ បានមានវត្តមានក្នុងកម្មវិធីរបស់ប៉ុស្តិ៍ទូរទស្សន៍ GMA។ នៅទីនេះផងដែរ ម្ដាយកូន១រូបនេះ បានឲ្យដឹងថាខ្លួននឹងត្រលប់ចូលមកសិល្បៈវិញតាមរយៈកម្មវិធីចម្អិនម្ហូបអាហារ Sunday PinaSaya ក្នុងនាមជាពិធីការិនី។
ជជែកគ្នាជាមួយអ្នកកាសែត តួរឿង "Marimar” បានបង្ហើបថាកូនស្រីអាយុ ៣ខែ របស់ខ្លួនចាប់ផ្ដើមទម្លាប់នឹងពិភពជុំវិញខ្លួនហើយ និងតែងតែរង់ចាំម៉ាក់ប៉ាមកពីធ្វើការជានិច្ច។ "គេចូលចិត្តធ្វើត្រាប់តាមសំឡេងមនុស្សធំ ហើយចូលចិត្តមើលមនុស្សធំនិយាយគ្នាខ្លាំងណាស់។ គេអាចនិយាយពេញមួយថ្ងៃក៏មិនចេះហត់ដែរ"។
ជាមួយគ្នានេះផងដែរ កាលពីថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់កន្លងទៅនេះ ប្ដីប្រពន្ធរបស់ Marian ក៏បានប្រារព្ធធ្វើពិធីលាងបាបឲ្យកូនស្រីជាទីស្រឡាញ់របស់ខ្លួនផងដែរ។ កម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងយ៉ាងគគ្រឹកគគ្រេងដោយមានវត្តមានភ្ញៀវកិត្តិយសចូលរួមជាច្រើនកុះករករ៕
ចុចអាន៖ប្ដីប្រពន្ធម៉ារីម៉ា ប្រារព្ធខួបអាពាហ៍ពិពាហ៍និងឆ្លងឆ្នាំដ៏ផ្អែមល្ហែមជាមួយកូនស្រី
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖ngoisao