ហេតុផល​​១០យ៉ាង​ ​ធ្វើ​ឲ្យ​​អ្នក​មិន​អាច​ក្លាយ​ជា​អ្នក​មាន

  • 2016-03-02 13:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​គ្រប់​រូប​​​​​សុទ្ធ​តែ​អាច​​​ក្លាយ​ជា​​​អ្នក​មាន​​បាន​ដូច​ៗ​គ្នា​​នៅ​ទូទាំង​ពិភព​លោក​ ​​ប្រសិន​បើ​អ្នក​ឆក់​ឱកាស ​និង​​ហ៊ាន​ប្រថុយ។ បើ​​យោង​ទៅ​តាម​​​​​​​​​ការ​យល់​ឃើញ​​របស់​​មហាសេដ្ឋី​​​​ជាច្រើន​​​​និយាយ​​ថា ​ការ​​បង្កើត​ទ្រព្យ​សម្បត្តិ​ ​ដើម្បី​ក្លាយ​ជា​​អ្នក​មាន​ប្រាក់​ច្រើន​ មិន​​​​​ដូច​​​គេ​ចាប់​ឆ្នោត​​ទេ ​វា​អាស្រ័យ​​ទៅ​លើ​​​​ការ​គិត​​របស់​​អ្នក​អំពី​លុយ។ ​​មូល​ហេតុ​ដែល​មិន​អាច​​​ធ្វើ​​ឲ្យ​​អ្នក​ក្លាយ​ជា​​អ្នក​មាន​ ​​ត្រូវ​គេ​សង្កេត​​ឃើញ​ថា​​បណ្ដាល​មក​ពី​​កត្តា​​សំខាន់ៗ ១០​យ៉ាង ខាង​ក្រោម៖

 

 

១. ​អ្នក​គិត​ថា​​​ខ្លួន​ឯង​មិន​សក្ដិសម​​​ក្លាយ​ជា​អ្នក​មាន

​យើង​រស់​នៅ​​ក្នុង​សង្គម​មូលធន មាន​ន័យ​ថា​ ​អ្នក​​​មាន​​ឱកាស​​រក​លុយ​​​​បាន​​ដូច​​អ្នក​ផ្សេង​ដែរ ​ប្រសិន​​​​​បើ​​អ្នក​មាន​ឆន្ទៈ​ប្រឹង​ប្រែង​ឲ្យ​អស់លទ្ធភាព។ ​​​​​

២. ​អ្នក​​គិត​ថា ​ខ្លួន​​មិន​​​មែន​មនុស្ស​ឆ្លាត

​​​​​​​​ការ​​​រៀន​សូត្រ​​មិន​បាន​ខ្ពស់ ​​រៀន​មិន​ចប់​ ​មិន​​​មែន​ជា​បញ្ហា​​ចោទ​​​​​ចំពោះ​បុគ្គល​ជោគជ័យ​​ល្បីៗ​​​ក្នុង​លោក​ឡើយ។ ឧទាហរណ៍​ម្ចាស់​ក្រុមហ៊ុន Microsoft, Facebook, IKEA, ALDI, Luxottica, និង​ Dell Computers ​ ពួក​គាត់​សុទ្ធ​​តែ​ឈប់​​រៀន​ ​និង​​មិន​ដែល​ចូលរៀន​​ថ្នាក់​មហាវិទ្យាល័យ​ទេ។

 

៣. ​អ្នក​គិត​ថា ​​អ្នក​មិនអាច​​មាន​ព្រោះ​​គ្មាន​មហិច្ឆតា

​​​​​​​​អ្នក​មាន​​​​​ជាច្រើន​ ​មិន​ដែល​គិត​ ​​ឬ​មាន​មហិច្ឆតា​​​​ថា​ខ្លួន​នឹង​ក្លាយ​ជា​អ្នក​មាន​ទេ។ ​​ពួកគេ​​គ្រាន់​តែ​​មាន​ជំនឿ​​លើ​ខ្លួនឯង ​ដើម្បី​សម្រេច​ក្ដី​សុបិន​​​ឲ្យ​ក្លាយ​ជា​ការ​ពិត​ប៉ុណ្ណោះ។ ដូច្នេះ​​អ្នក​ត្រូវ​​ដើរ​តាម​សុបិន​​​ខ្លួន​ឯង​បន្ថែម​ទៀត។​

៤. ​អ្នក​គិត​​តែ​​​សន្សំ​លុយ​ទុក ជាជាង​​​បញ្ចេញ​លុយ​រកស៊ី

​សូម​ឈប់​​​គិត​​គំនិត​ខុស​បែប​នេះ​ទៀត។ ​អ្នក​មាន​​​​​ក៏​សន្សំ​លុយ​​​ដូច​យើង​ដែរ​ ប៉ុន្តែ​​មិន​មែន​​សន្សំ​​​នៅ​ធនាគារ​​យក​ការ​ប្រាក់​ទាប​នោះ​ទេ។ ​​ពួកគេ​​សន្សំ​​លុយ​​​បែប​​វ័យ​ឆ្លាត​ ​គឺ​​​​​ប្រើ​សម្រាប់​រក​ស៊ី ​ដែល​ទទួល​បាន​​លុយ​មក​វិញ​​យ៉ាង​ច្រើន​បន្ថែម​ទៀត។

 

៥. ​អ្នក​គ្រាន់​​តែ​គិត​ថា ​ដើម្បី​រក​លុយ​បាន​ច្រើន​ គឺ​ត្រូវ​ធ្វើការ​ថែម​ម៉ោង​​ប៉ុណ្ណោះ

​ប្រសិន​​បើ​អ្នក​ត្រឹម​តែ​គិត​​ធ្វើ​ការ​ថែម​ម៉ោង​​ដើម្បី​​រក​លុយ​បន្ថែម​ ​អ្នក​នឹង​ទទួល​បាន​​ប្រាក់​មកវិញ​​​បន្តិច​ប៉ុណ្ណោះ ដែល​វិធី​​នេះ​​​​អ្នក​មាន​​​គេ​​​មិន​ប្រើ​​ទេ។

 

៦. ​អ្នក​ខ្លាច​ ​ការ​បរាជ័យ

​​​​​​​​​ក្រុម​មហាសេដ្ឋី​​រាប់​​ជាច្រើន​នាក់ ​ធ្លាប់​បរាជ័យ​រាប់​មិន​អស់ ​​មុន​ពួក​គេ​ក្លាយ​ជា​អ្នក​មាន។ កុំ​ខ្លាច​​​មាន​កំហុស ​អ្នក​គ្រាន់​តែ​​ចាត់​ទុក​​ការ​បរាជ័យ​ទាំង​នោះ​ជា​មេរៀន និង​ស្ពាន​ឆ្លង​​​​ទៅ​រក​ភាព​ជោគជ័យ​បាន​ហើយ។ ​បរាជ័យ​​ ត្រូវ​គេ​ចាត់​ទុក​ជា​គ្រូ​ម្នាក់ ​​និង​មិន​មែន​ជា​ទី​បញ្ចប់​​របស់​យើង​ឡើយ។

 

៧. ​អ្នក​រាប់​អាន​ ​​មនុស្ស​មិន​ត្រឹម​ត្រូវ

យើង​ទាំង​អស់​គ្នា​​​ស្រលាញ់​មិត្តភ័ក្ដិ ប៉ុន្តែ​ប្រសិន​​បើ​​​​មិត្តភ័ក្ដិ​របស់​អ្នក​​​​​​​​ជា​មនុស្ស​បរាជ័យ ​គិត​មិន​បាន​វែង​ឆ្ងាយ​នោះ​​បើ​រាប់​អាន​​ជិត​ស្និទ្ធ​ពេក​​​ នឹង​មិន​អាច​ជួយ​អ្នក​​​បាន​ឡើយ។ ​អ្នក​មាន​​​​​ ទាក់ទង រាប់​អាន​​​ជា​​អ្នក​​មាន​ ​​ឬ​អ្នក​មាន​គំនិត​​រកស៊ី​ ​ដើម្បី​អាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក​បាន។ ​​ប្រសិន​បើ​ចង់​ក្លាយ​ជា​អ្នក​មាន​ ​ត្រូវ​​​ស្វែង​យល់ កត់​សម្គាល់ ​ឬ​​នៅ​ក្បែរ​​​​អ្នក​មាន។

 

៨.អ្នក​គិត​ថា​​ ​អ្នក​នឹង​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ

​​អ្នក​មិន​អាច​​​ជ្រើស​រើស​​​​រវាង​​​ភាព​ជោគ​ជ័យ ភាព​មានបាន​​ដ៏​ធំធេង ​និង​​​ពេល​វេលា​ជាមួយ​គ្រួសារ​ឡើយ។ ​តាម​​ពិត​​​គ្រួសារ​​​​​គឺ​ជា​អ្នក​​​ជំរុញ​លើក​ទឹក​ចិត្ត​ ​ផ្ដល់​កម្លាំង​ចិត្ត​​​ ពេល​​អ្នក​សម្រេច​ចិត្ត​រកស៊ី។ ​ ការ​ចំណាយ​ពេល​វេលា​​​ច្រើនពេក​​នៅ​ជាមួយ​ក្រុម​គ្រួសារ ​​​អ្នក​ប្រាកដ​​​​​ជា​ទទួល​ពាក្យ​ថា​មនុស្ស​មិន​ចេះ​ចង់​រក​ស៊ី​មាន​បាន​ឡើយ​។

 

៩. ​អ្នក​ជឿ​ថា ​លុយ​ជា​​​​អ្នក​នាំ​បញ្ហា​អាក្រក់

​​​​​​​​​លុយ​​មិន​​​មែន​ជា​​​បញ្ហា​នាំ​រឿង​អាក្រក់​ទេ ​ប្រសិន​បើ​អ្នក​ចេះ​ចាត់ចែង។ លុយ​​ចាំបាច់​​​សម្រាប់​ទិញ​​គ្រឿង​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។ លុយ​​ជា​​​​​នុយ​​សម្រាប់​ស្ទូច​​​​​លុយ​​​បន្ថែម​ទៀត​​ឲ្យ​យើង។ ​​អ្នក​ខ្លះ​គិត​ថា​​​មាន​លុយ​​ច្រើន​​ពិបាក​រក្សា​ទុក ​ខ្លាច​ចោរ​លួច​ប្លន់​ជាដើម។

 

១០. ​អ្នក​​​ស្អប់​​អ្នក​មាន​

​មនុស្ស​ជា​ច្រើន​​​​គិត​ថា​​អ្នក​មាន​​ជា​មនុស្ស​មិន​ទៀង​ត្រង់ ​កុហក​បោក​ប្រាស់ ​កំណាញ់​។ ​ប៉ុន្តែ​តាម​ពិត​​​ពួកគេ​ជាច្រើន​​ ​ជា​សប្បុរសជន​ ចិត្ត​ធម៌ ​និង​តែង​បរិច្ចាគ​​​ទឹក​ប្រាក់​ខ្លួន​ជួយ​​អ្នក​ខ្សត់​ខ្សោយ។ ​ពួក​គេ​​តែងតែ​​មាន​ឆន្ទៈ​​ជួយ​អ្នក​ឲ្យ​រៀន​​​អ្វី​ថ្មីៗ​​ពី​ខ្លួន​ថែម​ទៀត៕

 

ចុចអាន៖ពង្រឹង​ជំនាញ​៦ ​ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ឥទ្ធិពល

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖​​​​​​lifehack