មីយ៉ាន់ម៉ា​​​ជ្រើស​រើស​​​បាន​ប្រធានាធិបតី​ស៊ីវិល​ដំបូង ​ក្នុង​រយៈ​ពេល​៥​ទសវត្ស​ចុង​ក្រោយ

  • 2016-03-15 21:16:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​សមាជិក​​សភា​​មីយ៉ាន់ម៉ា​ ​​បាន​​បោះ​ឆ្នោត​ជ្រើស​រើស​​​​​​តំណែង​ប្រធានាធិបតី​​ថ្មី​ហើយ ​​​ដែល​​ជា​​​​មនុស្ស​ជំនិត ​និង​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​​​យូរ​​ឆ្នាំ​​របស់​​លោក​ស្រី អ៊ុង​ សាន​ស៊ូជី​ គឺ​លោក ​ Htin Kyaw។

 

​​​​​​​​​​

លោក​ Kyaw ​ ​​​ត្រូវ​គេ​បោះ​ឆ្នោត​ទទួល​បាន​​​សំឡេង​​ ៣៦០​ក្នុង​ចំណោម​​ ៦៥២​​ ​ដែល​​សមាជិក​​​​សភា​​ភាគ​ច្រើន​​​​របស់​​គណបក្ស​​​សម្ព័ន្ធ​ប្រជាធិបតេយ្យ (NLD) ​​របស់​អ្នក​ស្រី​អ៊ុង សាន​ស៊ូជី។

 

Htin Kyaw មាន​អាយុ ៦៩ឆ្នាំ​​ ​នឹង​ក្លាយ​ជា​ប្រធានាធិបតី​​​​កើត​ចេញ​ពី​ប្រជា​ជន​ស៊ីវិល​ដំបូង​គេ​ក្នុង​​ប៉ុន្មាន​​ទសវត្ស​​​នេះ​​​ ក្រោយ​ពី​​របប​យោធា​​​​កាន់​អំណាច​​អស់​រយៈពេល​​​​ច្រើន​ជាង ៥០​ឆ្នាំ​ ។ លោក​​​នឹង​ជំនួស​​​តំណែង​​ប្រធានាធិបតី​យោធា​ ​​​ថេន សេន​ នៅ​ខែក្រោយ​ហើយ។

 

​ក្នុង​ការ​បោះ​ឆ្នោត​​​​នៅ​ព្រឹក​នេះ​​ ​លោក​ស្រី អ៊ុង សាន​ស៊ូជី​ ​​ដែល​ត្រូវ​​បាន​​រដ្ឋធម្មនុញ្ញ​ហាមប្រាម​ ​​មិន​ឲ្យ​ក្លាយ​ជា​ប្រធានាធិបតី​​ដោយ​សារ​​កូន​មាន​សញ្ជាតិ​បរទេស​ ​តែ​លោក​​ស្រី​​ក៏​បាន​ចូល​រួម​បោះ​ឆ្នោត​នេះ​ដែរ។

 

គណបក្ស​​សម្ព័ន្ធ​​ប្រជាធិបតី​របស់​​​លោក​ស្រី​​ម្ចាស់​ណូបែល​សន្តិភាព​​ខាង​លើ ​បាន​​ឈ្នះ​ការ​បោះ​​ឆ្នោត​​ភ្លូក​ទឹក​ភ្លូក​ដី​​ជា​​ថ្មី​ ​កាល​ពី​​ថ្ងៃ​ទី ៨​វិច្ឆិកា​កន្លង​ទៅ​​ ​និង​ទទួល​​បាន​សំឡេង​​​ច្រើនលើស​លប់​​​ទាំង​ក្នុង​សភា​ជាន់​ទាប និង​ជាន់ខ្ពស់។ ​ ​ចំណែក​​បេក្ខជន​ ២នាក់​​ទៀត​ ​ក្នុង​ចំណោម​​បេក្ខជន​​​ទាំង​ ៣នាក់​​ចុង​ក្រោយ​​​នេះ​គឺ​លោក Henry Van Tio ជា​តំណាងរាស្ត្រ​​មក​ពី​គណបក្ស​​ NLD និង​​​លោក​ឧត្ដមសេនីយ៍ឯក​ Myint Swe ​​រើស​ដោយ​​យោធា​ ​​​នឹង​​ក្លាយ​ជា​​អនុ​ប្រធានាធិបតី​​ទាំង​ពីរ​រូប​ផងដែរ៕

 

លោក Htin Kyaw នៅ​ឆ្វេងដៃ

 

 

 

 

ចុចអាន៖ ប្រធានាធិបតី​មីយ៉ាន់ម៉ា​​ ថេន សេន អបអរ​លោក​ស្រី​ អ៊ុងសាន ស៊ូជី

ចុចអាន៖ មីយ៉ាន់ម៉ា​​​​ជាប់​ជា​ប្រទេស​សប្បុរស​​​​ជាង​គេ​ក្នុង​​លោក អាមេរិក​ជាប់​លេខ​២​

ចុចអាន៖ មីយ៉ាន់ម៉ា នឹង​បញ្ឈប់​ចាយ​លុយ​ដុល្លារ ដើម្បី​ស្ថិរភាព​រូបិយប័ណ្ណ

 

ប្រែ​​សម្រួល៖ ឡេង ភារុណ ប្រភព៖​​​​​​​​​​​​​ Channel Newsasia ​​​​​​​​​​​​​​​​​

អត្ថបទពេញនិយម