MSN ស៊ុត​ម្នាក់​១​គ្រាប់​ទម្លាក់ Arsenal ខណៈ Bayern ឈ្នះ Juventus ៤-២

  • 2016-03-17 15:19:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត UEFA Champions League វគ្គ១៦ ក្រុម​ចុងក្រោយ​យប់មិញ​នេះ ក្រុម Barcelona បាន​យក​ឈ្នះ Arsenal ជា​លើក​ទី២ ដើម្បី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជា​បន្ត។

 

 

ចាប់​ផ្ដើម​ការ​ប្រកួត​តង់​ទី​១ ក្រុម Arsenal ដែល​ចាញ់​ជើង​មុនក្នុង​ទឹកដី​ខ្លួន​ឯង ០-២ ត្រូវ​ខ្សែ​ប្រយុទ្ធ Neymar ស៊ុត​បញ្ចូល​ទី​នាំ​មុខ​ ១-០ ត្រឹម​នាទី ១៨ ប៉ុន្តែ​នៅ​នាទី៥១ Elneny បាន​ស៊ុត​តាម​ស្មើ​ឲ្យ Arsenal បាន​វិញ​។ នៅ​នាទី៦៥ និង៨៨ ខ្សែ​ប្រយុទ្ធ Suarez និង Messi បាន​ស៊ុត​ម្នាក់​១គ្រាប់ទៀត ​គ្រប់គ្រាន់​នឹងឲ្យ Arsenal ធ្លាក់​ត្រឹម​វគ្គ១៦​ក្រុម​ចុងក្រោយ​ជា​លើក​ទី​៦​រដូវ​កាល​ជាប់​ៗ​គ្នា។

 

 

លទ្ធផល​១​គូ​ទៀត រវាង Bayern Munich និងJuventus ដែល​ស្មើគ្នា​ជើង​ទី១ ក្នុង​លទ្ធផល ២-២ បាន​ស្មើ​គ្នា ២-២ ម្ដង​ទៀត តែ​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​២​ដង Bayern បាន​ស៊ុត​ចូល​២គ្រាប់ទៀត​ ធ្វើឲ្យចប់​ការប្រកួត​ទាំង​២ជើង ​ក្រុមជើងឯក​អាល្លឺម៉ង់​ ​បាន​យក​ឈ្នះ Juventus ក្នុង​លទ្ធផល​សរុប ៦-៤។

 

 

៤​គ្រាប់​របស់ Bayern ស៊ុត​បញ្ចូល​ទី​ដោយ Lewandowski នៅ​នាទី​៧៣, Muller នៅ​នាទី ៩០+១, Thiago នៅ​នាទី ១០៨ និង Coman នៅ​នាទី ១១០។ ចំណែក​២គ្រាប់​របស់ ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ Pogba និង​Cuadrado តាំង​ពី​តង់​ទី១ ពោល​គឺ​នាទី ទី៥ និង២៨៕

 

 

ប្រែសម្រួល៖ វីរ៉ុត

ប្រភព៖ BBC

អត្ថបទថ្មី