ត្រឹម​សប្ដាហ៍​ដំបូង “Batman v Superman” រក​បាន​​​៤២៤​លាន​ដុល្លារ​ពី​ជុំវិញ​ពិភពលោក

  • 2016-03-28 17:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ដំបូង​នៃ​ការ​ចាក់​បញ្ចាំង​​ ខ្សែភាពយន្ត​វីរបុរស​ “Batman v Superman: Dawn of Justice ”​ របស់​ផលិតកម្ម Warner Bros អាច​រក​ចំណូល​បាន​ដល់​ទៅ​៤២៤​លាន​ដុល្លារ​នៅ​ក្នុង​តារា​ភាពយន្ត box office ​ជុំវិញ​ពិភពលោក​ទោះ​ជា​មាន​ការ​រិះគន់​ខ្លះ​ពី​រឿង​នេះ​ក៏​ដោយ។

 

 

ភាពយន្ត​ដែល​មាន​តារា​សម្ដែង Ben Affleck ដើរ​តួ​ជា Batman និង Henry Cavill ជា Superman​ជា​តួ​​ឯក​ក៏​បាន​បំបែក​កំណត់​ត្រា​​ជា​​ខ្សែភាពយន្ត​​ដែល​រក​ចំណូល​បាន​ច្រើន​​ជាង​គេ​​ក្នុង​​​ប្រវត្តិសាស្ត្រ​ខែ​ មីនា​ក្នុង​តារាង box office អាមេរិក​ខាងជើង​ដោយ​រក​បាន​១៧០,១​លាន​ដុល្លារ។

 

មិន​តែ​ប៉ុណ្ណោះ ចំណូល​៤២៤​​លាន​ដុល្លារ​នេះបាន​ធ្វើ​ឲ្យ “Batman v Superman: Dawn of Justice ” ក្លាយ​ជា​ភាពយន្ត​វីរបុរស​​​កំពូល​ទាំង​៤​​ក៏​ដូច​ជា​​ភាពយន្ត​អាមេរិក​កំពូល​ទាំង​៦​និង​ភាពយន្ត​លំដាប់​ទី​​២​​របស់​ផលិតកម្ម​ Warner Bros​បន្ទាប់​ពី​រឿង​“Harry Potter and the Deathly Hallows: Part 2’s” ​ដែល​រក​ចំណូល​បាន​ច្រើន​ក្នុង​ប្រវត្តិសាស្ត្រ​​សម្រាប់​ការ​បញ្ចាំង​ក្នុង​​សប្ដាហ៍ដំបូង។ ​​

 

ភាពយន្ត​ដែល​ចំណាយ​ដើមទុន​២៥០​លាន​ដុល្លារ​​​បាន​បើក​បញ្ចាំង​នៅ​៦៦​ទីផ្សារ​លើ​ពិភពលោក ​ដោយ​នៅ​ចិន​រក​បាន​៥៧​លាន​ដុល្លារ ចក្រភពអង់គ្លេស​​ ២១,៩​លាន​ដុល្លារ ម៉ិកស៊ីកូ​១៨,៦លានដុល្លារ ប្រេស៊ីល​១២,២​លាន​ដុល្លារ កូរ៉េ​១០,៥​លាន​ដុល្លារ អូស្ត្រាលី​១០​លាន​ដុល្លារ​និង​៥​លាន​​នៅ​រុស្សី​៕

 

 

 

ទស្សនា Trailer ខាងក្រោម៖

 

 

ចុចអាន​៖“Zootopia” ផ្ដួល “Kung Fu Panda” បំបែក​កំណត់​ត្រា​​ Box Office ចិន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖  bbc/variety