តារា​ថៃ​កាត់​បារាំង Chin ស្រក់​ទឹក​ភ្នែក​ពេល​ចូល​បម្រើ​កងទ័ព ខណៈ Mikeរួចខ្លួន​

  • 2016-04-05 18:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​និង​ចម្រៀងកូន​​កាត់​ថៃ​​បារាំង Chin Chinawut បាន​ស្រក់​ទឹក​ភ្នែក​​​តាម​​កញ្ចក់​ទូរទស្សន៍​ជាតិ​កាល​ពី​ម្សិលមិញ ក្រោយ​លោក​ត្រូវ​បានចាប់ឆ្នោត​ឲ្យ​ចូល​បម្រើ​កងទ័ព​រយៈពេល​២​ឆ្នាំ។

 

 

បន្ទាប់​ពី​ព្យួរពេល​​​ចូល​បម្រើ​ទ័ព​អស់​រយៈពេល​៦​ឆ្នាំ​ តារា​វ័យ​២៧​ឆ្នាំ​​មាន​ក្ដី​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​នៅ​ពេល​ដែល​គេ​ហៅ​ចូល​បម្រើ​ទ័ព​​ បន្ទាប់​​លោក​ព្យាយាម​ចង់​ព្យួរ​ម្ដង​ទៀត​ តែ​ត្រូវ​គេ​បដិសេធ។ ការ​បំពេញ​​កាតព្វកិច្ច​បាន​ធ្វើ​​ឲ្យ Chin ខក​ខាន​សម្ដែង​​រឿងភាគ​​ថ្មី​២​រឿង​របស់​ទូរទស្សន៍ និង​ភាពយន្ត​មួយ​រឿង​ផង​ដែរ។

 

​​Chinព្យួរ​កា​បម្រើ​ទ័ព​ដោយ​សារ​គេ​ធ្លាប់​​មាន​គ្រោះ​ថ្នាក់​ដួល​កង់​កាល​ពី​៩​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​​បាក់​ចង្កេះ​ឆ្វេង។ បច្ចុប្បន្ន​ ដៃ​របស់​ Chin​នៅ​មាន​ស្រប​ដែក​នៅ​ពី​ក្នុង​នៅ​ឡើយ​ទេ។ យ៉ាងណាក្ដី ក្រោយ​ពិនិត្យ​សុខភាព​ខាង​ទាហាន​សម្រេច​ថា សុខភាព​របស់ Chinawut អាច​បម្រើ​ទ័ព​បាន។​ ក្នុង​កិច្ច​សម្ភាសន៍ Chin Chinawutបាន​យំ​​និង​រៀបរាប់​ថា​៖"វា​មិន​មែន​ថា​ខ្ញុំ​មិន​ចង់​បម្រើ​ទ័ព​ទេ។ ខ្ញុំ​គ្រាន់​តែ​បារម្ភ​ពី​គ្រួសារ ព្រោះ​លោក​ជា​អ្នក​​ទទួល​បន្ទុក​នៃ​គ្រួសារ"។ គេ​នឹង​ចូល​បំពេញ​ភារកិច្ច​នៅ​ថ្ងៃ​ទៅ ១ ខែ ឧសភា។ នេះ​តាម Kapook ។

 

 

 

ក្រៅ​ពី Chin នៅ​មាន​តារា​ជា​ច្រើន​ទៀត​បាន​បង្ហាញ​វត្តមាន​​​កន្លែង​​កេណ្ឌ​ទាហាន​ថ្មី​ក្នុង​ឆ្នាំ​នេះ ដែល​ក្នុង​នោះ​គេ​ក៏​ឃើញ​មុខ តារា​ចម្រៀង​និង​សម្ដែង Pirath “Mike” Nitipaisankul ដែរ ប៉ុន្តែ​គេ​ត្រូវ​បាន​ព្យួរ​ដោយ​សារ​មាន​ជំងឺ​ហឺត។ ហេតុផល​នេះ​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ចោទ​ឡើង​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​លេង​បណ្ដាញ​សង្គម ៕

 

 

ចុចអាន៖បណ្ដុំ​រូប Sweet Sweet ដល់​កំពូល​​​របស់​គូ​​​ស្នេហ៍​តារា​ថៃ​ Mark និង Kimberly

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ ប្រភព៖ coconuts

អត្ថបទពេញនិយម